CAMBO REPORT

Popup Advertising5 seconds

កម្ម​វិធី​សម្ភោធ​កុំព្យូទ័រ​មាន​អេក្រង់​ 2​ ដំបូង​គេ​ នៅ​ប្រទេស​កម្ពុជា​ដោយ​ ASUS​

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ក្រុមហ៊ុន ASUS មានមោទនភាពយ៉ាងខ្លាំង ក្នុងការនាំចូលនូវផលិតផលដំបូងគេបង្អស់ ដែលមានអេក្រង់ដល់ទៅ 2 របស់ត្រកូល Zenbook សេរីចុងក្រោយ។ ASUS បានរៀបចំកម្មវិធីសម្ភោធន៍ ផលិតផលថ្មីរបស់ខ្លួន ចំនួន 3 ស៊េរី ដោយម៉ូឌែលទាំងនោះ សុទ្ធសឹងតែជាត្រកូល ASUS Zenbook សេរីចុងក្រោយទាំងអស់ ហើយក៏ទទួលបានការចាប់អារម្មណ៍ជាច្រើន ពីសំណាក់យុវជន អ្នកធ្វើការ ជាពិសេស អ្នកកាត់ត និងLivestream វីដេអូទាំងអស់ ដែលបានចួលរួម។ ម៉ូឌែលទាំងនោះ រួមមាន៖ 

 

- Zenbook Pro Duo: UX581GV

- Zenbook Duo: UX481FL

- Zenbook: UX434FL

 

 

 

លោក Lawrence LIU ដែលជាប្រធានគ្រប់គ្រងផលិតផល ASUS ប្រចាំប្រទេសកម្ពុជា បានថ្លែងអំណរគុណ ដល់ប្រជាពលរដ្ឋកម្ពុជាទាំងអស់ មិនថាជានិស្សិត អាជីវករ និយោជិត និយោជក និងស្ថាប័ន តំណាងទាំងអស់ ដែលបានបន្តគាំទ្រផលិតផល ASUS ដែលជាចំណែកដ៏ធំ ក្នុងភាពជោគជ័យរបស់ក្រុមហ៊ុន ដូចសព្វថ្ងៃនេះ។ ពេលនេះ លោកមានឱកាសនាំផលិតផលទាំងនេះ មកកាន់ទីផ្សារកម្ពុជា ដែលជាទីផ្សារសក្តានុពលមួយ ហើយលោកសង្ឃឹមយ៉ាងមុតមាំថា ផលិតផលទាំងនេះ គឺពិតជាជោគជ័យ ក្នុងការបើកទំព័រប្រវត្តិសាស្ត្រ លើផ្នែកនៃការអភិវឌ្ឍបច្ចេកវិទ្យា ប្រកបដោយភាពច្នៃប្រឌិតខ្ពស់ ដែលអាចផ្គត់ផ្គង់ និងបង្កើតតម្រូវការ របស់ប្រជាជនខ្មែរគ្រប់រូប អោយទទួលបានប្រសិទ្ធភាពការងារ ប្រចាំថ្ងៃបាន។ លោកសន្យាថា នឹងព្យាយាមផ្តល់សេវាកម្មដ៏ល្អ សំរាប់អតិថិជនគ្រប់រូប និងនាំយកនូវអ្វីដែលថ្មី ប្លែក ដើម្បីទីផ្សារប្រទេសកម្ពុជា ដើរអោយទាន់សម័យកាល ពិភពលោកនាពេលបច្ចុប្បន្ន និងអនាគត។

 

 

លើសពីនេះទៅទៀត យើងឃើញមានវត្តមាន តារាយូធូបជាច្រើន ចូលរួមដោយពួកគាត់ សុទ្ធតែបញ្ចេញមតិវិជ្ជមាន ជុំវិញតម្រូវការប្រើប្រាស់ ទៅលើកុំព្យូទ័រទាំងនេះ។ តួយ៉ាង លោក ឆេងសុភ័ក្ត្រ ដែលកាន់គេហទំព័រ “Reanthort” ហើយអ្នកគ្រប់គ្នាតែងហៅថា “ពូជ្រួញ” នោះ បានឡើងបង្ហាញ និងអនុវត្តផ្ទាល់ ទៅលើការកាត់ត រូបភាព និងការងារជាច្រើនទៀត នៅលើកុំព្យូទ័រ Zenbook Pro Duo យ៉ាងរហ័ស និងមានភាពងាយស្រួល ដោយសារតែក្នុងពេលតែមួយ គាត់អាចប្រើប្រាស់ បានអេក្រង់ដល់ទៅ 2 ក្នុងតួខ្លួនកុំព្យូទ័រមួយនេះ។ មិនតែប៉ុណ្ណោះ យើងក៏ឃើញមានការគូររូប នៅលើកុំព្យូទ័រនេះ ដោយកញ្ញា សូកូឡា និងការបង្កើតចង្វាក់ភ្លេង ដោយលោក CHEE ផងដែរ។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ២០១៩
ប្រភព: ASUS Tag: កុំព្យូទ័រ