CAMBO REPORT

Popup Advertising5 seconds

ទីបំផុត Apple ​បញ្ចាញ watchOS 6.1 អោយ Apple Watch Series 1 និង Series 2 ជាផ្លូវការហើយ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

កាលពីថ្ងៃច័ន្ទ ដើមសប្ដាហ៍នេះ យើងបានធ្វើការចុះផ្សាយប្រាប់ម្ដងរួចមកហើយថា Apple ក៏នឹងមានគម្រោងបញ្ចេញ watchOS 6 ទៅអោយ Apple Watch Series 1 និង Series 2 របស់ខ្លួនដែរ ប៉ុន្ដែពួកវាមិនទទួលបានមុខងារពេញលេញនៅលើ watchOS 6 ដូចទៅនឹង Series 3 និង Series 4 នោះទេ។ នៅទីបំផុត ក្នុងថ្ងៃនេះ Apple បានសម្រេចចិត្តទម្លាក់ watchOS 6.1 អោយនាឡិកា Series 1 និង Series 2 ហើយ ដែលមិនមែនជា watchOS 6 ឡើយ។

 

 

ជាក់ស្ដែង នៅក្នុងកំណែអាប់ដេតថ្មីនេះ ក៏បានរួមបញ្ចូលទាំងការ Support ជាមួយកាស AirPods Pro ជំនាន់ថ្មីផងដែរ ដែលមានរយៈពេលត្រឹមតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីកាសនេះ ចេញជាផ្លូវការ។ ក្រៅពីការផ្លាស់ប្តូរទាំងនេះ វាគឺជាការអាប់ដេតមានការកែប្រែតិចតួចណាស់ សម្រាប់ម្ចាស់ Apple Watch ដែលបានដំណើរការលើ watchOS 6 រួចហើយ ប៉ុន្ដែ វាបានរួមបញ្ចូលទាំងការធ្វើអោយប្រសើរឡើងលើ Performance និងការកែកំហុសដែលកើតមានឡើង មួយចំនួនផងដែរ។ មួយវិញទៀត Apple មិនបានបង្ហាញថា តើការអាប់ដេតនេះ នឹងជួយធ្វើអោយប្រសើរឡើងនូវថាមពលថ្មនៅលើ Apple Watch Series 5 ជំនាន់ចុងក្រោយបំផុតនោះទេ។ ដោយសារមានអ្នកប្រើខ្លះ បានរាយការណ៍អំពីបញ្ហាទាក់ទងនឹងថាមពល់ថ្មរបស់ Watch Series 5 ថាវាមិនអាចប្រើប្រាស់បានក្នុងរយៈពេលមួយថ្ងៃពេញបានឡើយ។ ប៉ុន្តែ នៅលើ watchOS 6.1 ជំនាន់ beta មានគេបានរាយការណ៍ថា វាបានជួយសម្រួលលើបញ្ហាថាមពលថ្ម មួយកម្រិតផងដែរ។

 

 

ដូច្នេះ ដើម្បីធ្វើការអាប់ដេតឡើងទៅកាន់ watchOS 6.1 នេះ ជាដំបូង ប្រិយមិត្តចូលបើកកម្មវិធី Watch នៅលើ iPhone របស់អ្នក ហើយបន្ទាប់មកចូលទៅកាន់ Settings > General > Software update ជាការស្រេច។ ប៉ុន្តែ ប្រិយមិត្តត្រូវអោយប្រាកដជាមុនសិនថា កម្រិតថាមពលថ្មនៅលើនាឡិការបស់អ្នក មានចាប់ពី 50% ឡើងទៅ និងរក្សាទុកវាអោយនៅជិត iPhone របស់អ្នកដែលបានភ្ជាប់ ក្នុងកំឡុងពេលអាប់ដេត ផងដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Kongkit ថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ២០១៩
ប្រភព: The Verge Tag: នាឡិកាវៃឆ្លាត