CAMBO REPORT

Popup Advertising5 seconds

គន្លីះងាយៗ​នៃ​ការ​លុប​ឬ​ប្ដូរ​ទីតាំង​កម្មវិធី​លើ iOS 13 ដោយ​មិន​ចាំបាច់​ចុច​លើ Rearrange Apps

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ចំពោះប្រិយមិត្តអ្នកអាន ដែលធ្លាប់បានប្រើប្រាស់ iPhone ឬ iPad ពីមុនៗមក ប្រាកដជាដឹងហើយថា ប្រព័ន្ធប្រតិបត្តិការណ៍ iOS គឺមានភាពងាយស្រួល បញ្ជាមុខងារទូទៅពិតមែន ហើយមួយក្នុងចំណោមនោះ គឺជាការបញ្ជាឲ្យលុប ឬ ផ្លាស់ប្ដូរទីតាំងកម្មវិធី ដោយគ្រាន់តែចុចលើរូប Icon នៃកម្មវិធីណាមួយ រយៈពេល 2 ទៅ 3 វិនាទីប៉ុណ្ណោះ ដូច្នេះកម្មវិធីទាំងអស់នឹងរំញ័រខ្លួន ដើម្បីបញ្ជាក់ឲ្យដឹងថា យើងអាចអូសវាប្ដូរទីតាំង និងលុបបានហើយ។ យ៉ាងណាក៏ដោយ បន្ទាប់ពីអាប់ដេតឡើង iOS 13 រួចហើយ យើងបានសង្កេតឃើញថា ការធ្វើតាមរបៀបបែបនេះ លែងមានតទៅទៀតទេ ដោយត្រូវបានជំនួសជា ផ្ទាំងមុខងារ Force Touch ឬ 3D Touch តែម្ដង និងតម្រូវឲ្យយើងចុចលើពាក្យ “Rearrange Apps” ទើបវាចេញមុខងារចាស់នោះឲ្យមកវិញ។ បើសិនជាយល់ឃើញថា លក្ខណៈថ្មីបែបនេះ គួរឲ្យរំខានដល់លោកអ្នក ហើយព្រមទាំងចំណាយពេល យូរជាងមុនបានអាចលុប និងប្ដូរទីកន្លែងកម្មវិធីបាន ដូច្នេះហើយវិធីសាស្រ្ដថ្មីម្យ៉ាង នៅអត្ថបទខាងក្រោមនេះ នឹងអាចជួយឲ្យងាយស្រួល ដូចកាលពីមុនអញ្ចឹង។

 

 

តាមពិតទៅវាមិនមែនជា គន្លឹះសម្ងាត់ច្រើនរបៀបនោះទេ ហើយងាយៗធ្វើតាមប៉ុណ្ណោះ ដូចនេះដើម្បីកុំឲ្យខាតពេលយូរ ចូលមកដល់ជំហ៊ានដំបូងតែម្ដង ដោយអ្នកទាំងអស់គ្នា គ្រាន់តែចុចលើរូប Icon ដូចជារាល់ដងអញ្ចឹងដែរ ក្រោយពី 2 វិនាទី រហូតដល់អ្នកទទួលបាន រំញ័រចេញពីទូរសព្ទភ្លាម ក៏អូសវាចេញពី ទីតាំងដើមរបស់វា រួចជាការស្រេច ហើយដកដៃយើងចេញពីអេក្រង់ ដើម្បីធ្វើការលុប ឬ ប្ដូរទីតាំងកម្មវិធីផ្សេងៗទៀត។ សូមបញ្ជាក់ផងថា សម្រាប់មនុស្សមួយចំនួន អាចនឹងត្រូវសាកធ្វើបែបនេះ 2 ទៅ 3 ដង ដើម្បីឲ្យស្ទាត់បាន ហើយមួយទៀតវិញនោះ ចំពោះ iPhone ដែលគ្មានសេនស័រ 3D Touch ដូចជា iPhone XR និង iPhone 11 Series គឺកាន់តែងាយស្រួលធ្វើវា ជាងម៉ូឌែលមាន 3D Touch ទៅទៀត។ ប្រសិនបើមិនទាន់យល់ច្បាស់ ប្រិយមិត្តអ្នកអាន ក៏អាចពិនិត្យមើលតាម រូបភាពខាងក្រោមនេះ និងអនុវត្តប៉ុន្មានដងទៅ នឹងអាចធ្វើបានហើយ។

 

 

ដោយប្រើប្រាស់វិធីសាស្រ្ដនេះហើយ ដើម្បីឲ្យងាយស្រួលលុប ឬ ផ្លាស់ប្ដូរទីកន្លែងកម្មវិធី ដោយមិនចាំបាច់ចុចលើពាក្យ “Rearrange Apps” និងត្រូវបានរំខានដោយផ្ទាំងម៉ឺនុយ 3D Touch ទៀតនោះទេ។ ហេតុដូច្នេះហើយ បើប្រិយមិត្តអ្នកអាន មានចម្ងាល់ត្រង់ណាទៀត ឬ សំដៅលើចំណេះដឹងថ្មីៗ អាចបញ្ចេញជាមតិស្នើរសុំ តាមរយៈប្រអប់ Comments បាន ដោយក្រុមការងារយើង នឹងខិតខំចុះផ្សាយជូនបន្ថែម នាពេលក្រោយៗទៀត។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Leng ថ្ងៃទី ២៨ ខែ តុលា ឆ្នាំ ២០១៩
ប្រភព: Cambo Report Tag: ចំណេះដឹងទូទៅ