CAMBO REPORT

Popup Advertising5 seconds

Windows 10X អាច​នឹង​មាន​នៅ​លើ Laptop មិន​មាន​អេក្រង់​ភ្លោះ​ដែរ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

នៅក្នុងអំឡុងពេលនៃការរង់ចាំ របស់ប្រព័ន្ធប្រតិបត្តិការថ្មី Windows 10X ដែលនឹងចេញនៅឆ្នាំ 2020 ខាងមុខនោះ នៅពេលនេះគេបានឃើញពីតម្រុយថ្មី មួយចំនួនពីវាផងដែរ។ ក្នុងនោះ តាមរយៈសារព័ត៌មាន The Verge បានអោយដឹងថា Microsoft អាចនឹងមិនត្រឹមតែ នាំយក Windows 10X ដាក់នៅលើប្រភេទ ថេប្លេតអេក្រង់ភ្លោះប៉ុណ្ណោះទេ វាប្រហែលនឹងមាន នៅលើកុំព្យូទ័រយួរដៃបន្ថែមទៀត។ លើសពីនោះទៅទៀត តាមរយៈគណនី មួយដែលធ្លាប់បានដឹងថា បានបង្ហើបពីលក្ខណៈសម្បត្តិ ប្រព័ន្ធប្រតិបត្តិការ Windows ពីពេលកន្លងទៅ ឈ្មោះថា WalkingCat បានកត់សម្គាល់ឃើញពី ព័ត៌មានផ្ទៃក្នុង មួយចំនួនរបស់ Windows 10X ដែលបានបង្ហាញអោយយើងដឹងពី មុខងារមួយចំនួន មុនពេលដែលវាចេញប្រកាស ជាផ្លូវការ។ 

 

 

ប្រព័ន្ធប្រតិបត្តិការ Windows 10X អាចនឹងមកជាមួយនឹងការផ្តល់សិទ្ធិកែតម្រូវ ផ្ទាំង UI ប្រើប្រាស់តាមការចង់បានរបស់យើង មាន៖ Notification Center, Start Menu និង ផ្ទាំង Desktop។ បន្ថែមពីនោះ Microsoft អាចនឹង កែប្រែមុខមាត់ផ្ទាំងបង្ហាញថ្មី ជាមួយនឹង Launcher តែម្តង ដែលមានដូចជា របាស្វែងរកព័ត៌មានផ្សេងៗ មាន Web result, កម្មវិធីប្រើប្រាស់ និង ឯកសារនានា។ មិនតែប៉ុណ្ណោះ ការប្រើប្រាស់ទូទៅ ត្រូវបានផ្អែកទៅលើ ទម្លាប់នៃការប្រើប្រាស់ចាស់ៗ រួចវានឹងណែនាំ កម្មវិធី, ឯកសារ និង វេបសាយ ដែលធ្លាប់បានបើកទាំងនោះឡើងមកតែម្តង។ 

 

 

មិនទាន់អស់នៅឡើយ មុខងារមួយផ្សេងទៀត ដែលគេបានបង្ហើបថា នឹងមាននៅលើ Windows 10X ដែរនោះគឺ ការដោះសោរដោយប្រើប្រាស់ ប្រព័ន្ធ Software ថ្មីពី Microsoft ដែលមិនដូចជា មុខងារដោះសោរ Windows Hello កន្លងទៅនោះទេ ដែលនឹងធ្វើអោយការដោះសោរនៅលើ ឧបករណ៍ដែលដំណើរការដោយ Windows 10X បានកាន់តែលឿន នេះបើតាមការអះអាងពី សារព័ត៌មាន Engadget។ យ៉ាងណាមិញ ក្រុមហ៊ុន Microsoft បានបញ្ជាក់ថា Windows 10X នឹងមកជាមួយ Surface Neo នៅចុងឆ្នាំក្រោយ ដែលរយៈពេល 1 ឆ្នាំនេះ Microsoft ទំនងជាចង់ទុកពេលអោយ អ្នកអភិវឌ្ឍកម្មវិធី អាចប្រើប្រាស់ ក៏ដូចជាបង្កើតកម្មវិធីថ្មីៗ ដើម្បីដាក់នៅលើវាអោយបានកាន់តែច្រើន មុនពេលដាក់អោយប្រើប្រាស់ជាផ្លូវការ។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sam ថ្ងៃទី ២៨ ខែ តុលា ឆ្នាំ ២០១៩
ប្រភព: Gizmodo Tag: កុំព្យូទ័រ