CAMBO REPORT

Popup Advertising5 seconds

លោក MrBeast បាន​ចាប់​ដៃ​គូ​គ្នា​ជា​មួយ YouTuber រាប់​រយ​នាក់ ដើម្បី​ដាំ​ដើម​ឈើ​ឲ្យ​បាន​ចំនួន 20 លាន​ដើម

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

យ៉ាងហោចណាស់ YouTuber សរុបចំនួនដល់ទៅ 600 នាក់ឯណោះ បានចូលរួមជាមួយនឹងលោក MrBeast ដែលបានធ្វើការបង្កើតនូវ យុទ្ធនាការរៃអង្គាសប្រាក់ 20 លានដុល្លារធំបំផុត ដើម្បីសហការគ្នាដាំដើមឈើចំនួន 20 លានដើម ចាប់ពីពេលបច្ចុប្បន្ននេះតទៅ។ ចំពោះម្ចាស់ឆានែលល្បីៗ ដែលរួមបញ្ចូលទាំងលោក Marques Brownlee/MKBHD (9.5M Subscribers) , iJustine (6.1M), Ninja (22.4M), Jacksepticeye (22.9M), Mark Rober (8.7M), Rhett & Link (4.5M), Marshmello (40.2M) និងផ្សេងៗជាច្រើនទៀត សុទ្ធតែបានចូលរួម ព្រឹត្តិការណ៍ដាំដើមឈើដ៏ធំនេះ។

 

 

បើសិនជាប្រិយមិត្តមួយចំនួន មិនទាន់ស្គាល់គាត់ជានរណា ដោយលោក Jimmy Donaldson ឬតាមឈ្មោះហៅក្រៅថា “MrBeast” គឺមានប្រជាប្រិយភាពខ្ពស់ តាមរយៈវេបសាយយូធូប ដែលគាត់បានបរិច្ចាគថវិកាជាច្រើន ទៅឲ្យអ្នកឡាយស្គី្រមលើ Twitch ព្រមទាំងល្បែងកំសាន្ដផ្សេងៗទៀត ជាមួយនឹងមិត្តភក្ដិរបស់គាត់ ផងដែរ។ ដើម្បីធ្វើការផ្សព្វផ្សាយ កម្មវិធីដាំដើមឈើចំនួន 20 លានដើមនេះ លោក Donaldson ក៏បានអញ្ជើញម្ចាស់ឆានែល YouTube ជាច្រើននាក់ទៀត ដែលមានចំណាប់អារម្មណ៍ ចូលរួមជាមួយគាត់ និងបានពិពណ៌នាវាថា ជាការចាប់ដៃគូគ្នារវាង YouTuber ធំជាងគេបង្អស់ មិនធ្លាប់មានពីមុនមកឡើយ។

 

ចំណែកឯគម្រោង ដែលត្រូវបានរៀបចំឡើងនេះ គឺមានភាពសាមញ្ញប៉ុណ្ណោះ ដោយអ្នកចូលរួមទាំងអស់នោះ គ្រាន់តែបង្ហោះវីដេអូឃ្លីបមួយ លើឆានែលរបស់ពួកគេ ដើម្បីចែករំលែកដំណឹង ឲ្យអ្នកគាំទ្របានដឹង ជាមួយនឹងស្លាកសញ្ញា #TeamTrees ហើយស្នើរសុំឲ្យអ្នកទស្សនា បរិច្ចាគថវិកាសមត្ថភាពរៀងៗខ្លួន។ តាមរយៈវីដេអូរបស់លោក MrBeast បានបញ្ជាក់ប្រាប់ឲ្យដឹងថា ត្រឹមតែតម្លៃមួយដុល្លារប៉ុណ្ណោះ គឺស្មើនឹងការដាំដើមឈើមួយដើម ហើយថវិកាទទួលបានទាំងនោះ ដើម្បីចំណាយលើដើមឈើនីមួយៗ និងកម្លាំងពលកម្មជាដើម។

 

***សូមទស្សនាវីដេអូខាងក្រោម ដែលលោក MrBeast ពន្យល់អំពីយុទ្ធនាការដាំដើមឈើនេះ ៖

 

 

សម្រាប់រយៈពេលមួយថ្ងៃ លោក Jimmy Donaldson និងមិត្តភក្ដិរបស់គាត់ អាចដាំដើមឈើបានចំនួន 300 ដើមតែប៉ុណ្ណោះ ដូច្នេះហើយក៏សម្រេចចិត្ដ ពង្រីកយុទ្ធសាស្ត្របន្ថែម ដោយសហការជាមួយនឹង មូលនិធិ Arbor Day ដើម្បីឲ្យចូលរួមជួយនូវ ការដាំដើមឈើចំនួន 20 លានដើមនេះ។ បើយោងទៅតាម វេបសាយនៃគម្រោងនេះ បានរាយការណ៍ឲ្យដឹងថា ដាំឈើបន្ថែមទៀត នឹងចាប់ផ្ដើមដាំនៅដើមឆ្នាំ 2020 ខាងមុខនេះតទៅ ហើយអាចសម្រេចបញ្ចប់បាន នៅចុងឆ្នាំ 2022 តែម្ដង។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Leng ថ្ងៃទី ២៦ ខែ តុលា ឆ្នាំ ២០១៩
ប្រភព: The Verge Tag: Lifestyle