CAMBO REPORT

Popup Advertising5 seconds

Zenbook​ UX434​ កុំព្យូទ័រ​យួរ​ដៃ​ជំនាន់​ថ្មី​របស់​ ASUS​ មាន​វត្ត​មាន​ក្នុង​ប្រទេស​យើង​ហើយ​

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ក្រុមហ៊ុន ASUS បានតាំងបង្ហាញផលិតផលយ៉ាងច្រើន នៅព្រឹត្តិការណ៍ Computex កាលពីចុងខែឧសភា ឆ្នាំ 2019 កន្លងទៅ ដែលក្នុងចំណោមនោះ ត្រកូល Zenbook គឺត្រូវបានទទួលចំណាប់អារម្មណ៍ ពីខាងសារពត៌មាន និងអតិជនទូទៅច្រើន ដោយសារតែរចនាបទប្លែក ស្អាតជាង Zenbook កាលពីជំនាន់មុនច្រើន, ម៉ាស៊ីនក៏ខ្លាំងជាងមុន, អេក្រង់ពេញគែមដល់ទៅ 92%, មានអេក្រង់បន្ថែមនៅខាងក្រោម អាច Touch បាន, ធ្វើការបានលឿន និងងាយស្រួល មានផលប្រយោជន៍ខ្លាំង សម្រាប់អ្នកធ្វើការ ជាមួយនឹងការងារច្រើនក្នុងពេលតែមួយ, ថ្មកាន់បានយូរ និងមានទម្ងន់ស្រាល ងាយយកតាមខ្លួន។ ខាងក្រោមនេះ ជាលក្ខណសម្បត្តិពិសេសថ្មីៗ របស់កុំព្យូទ័រយួរដៃម៉ូឌែល Zenbook UX434៖

 

 

 

រចនាបទ

 

Zenbook UX434 មានរចនាបទ ស្អាតទំនើបប្លែក ស្តើង ស្រាលងាយយកតាមខ្លួន ជាមួយទម្ងន់ត្រឹម1.26kg មានទំហំអេក្រង់ 14 អ៊ីញ សឹងតែគ្មានគែម ដែលហៅថា Frameless NanoEdge Display មានផ្ទៃលាតដល់ទៅ 92% ដែលរចនាបទប្រភេទនេះ ផ្តល់ផលប្រយោជន៍ច្រើន ដល់ការកម្សាន្តទូទៅ,  ការធ្វើការងារប្រចាំថ្ងៃ ជាពិសេសសំខាន់ សម្រាប់អ្នកដែលជា Designer ដែលត្រូវការបវិវេណអេក្រង់ធំសម្រាប់ធ្វើការ ហើយវានឹងបង្កើនបទពិសោធន៍ នៃការសម្លឹងមើល អោយកាន់តែប្រសើរឡើង។ ផ្ទៃខាងលើនៃកុំព្យូទ័រយួរដៃនេះ ស្រោបដោយលោហៈធាតុ មានពណ៌ខៀវក្រម៉ៅ មានឡូហ្គូ នៅចំកណ្តាល ពណ៌ទឹកមាស និងមានការឌីហ្សាញ បែបរង្វើលជារង្វង់ជុំវិញឡូហ្គូផ្ទាល់ រំលេចដោយឆ្នូតមាស នៅលើផ្ទាំង Keyboard ដែលមើលទៅ មានភាព Premium ខុសប្លែកពីកុំព្យូទ័រយួរដៃដទៃ ក្នុងទីផ្សារ។ កុំព្យូទ័រយួរដៃនេះ មានក្តារចុចភ្លឺ ពីខាងក្រោម Backlit Keyboard ហើយពេលយើងបើកប្រើកុំព្យូទ័រយួរដៃនេះ វានឹងហើបបាតក្រោមឡើង ដែលវាជំនួយដល់ការបឺតខ្យល់ចេញចូល នៃកុំព្យូទ័រយួរដៃ, ការបញ្ចេញសម្លេង Audio និងការ Typing ផងដែរ។ សម្រាប់រន្ធដោតវិញ កុំព្យូទ័រយួរដៃនេះ មានដូចជារន្ធដោតកាសមួយ, រន្ធ USB 2.0 មួយ, រន្ធ Micro SD Card មួយ, រន្ធសាកថ្មមួយ, រន្ធ HDMI មួយ, រន្ធUSB 3.1 Gen 2 មួយ និងរន្ធ USB Type C Gen 2 មួយ។

 

 

សមត្ថភាពខ្លាំងជាងមុន

 

Zenbook UX434 បំពាក់ជាមួយនឹង CPU ដល់ទៅ Core i7 ជំនាន់ទី 10 (i7-10510U) ជាមួយនឹងក្រាហ្វិកដាច់ របស់ក្រុមហ៊ុន NVIDIA® GeForce MX250 បំពាក់រ៉េមដល់ទៅ 16GB អាចដំឡើងដល់ 32GB រីឯទំហំផ្ទុកវិញ ដល់ទៅ 512GB ប្រភេទ PCIE SSD ដែលម៉ាស៊ីនប៉ុននេះ សាកសមបំផុតសម្រាប់អ្នកធ្វើការជាមួយទិន្នន័យច្រើន អ្នកមានអាជីបជា Designer អ្នកថតរូប អ្នកកាត់តវីដេអូ ឬអ្នកលេងហ្គេមកម្រិតមធ្យម។ ចំណុចខ្លាំងមួយទៀត របស់កុំព្យូទ័រយួរដៃនេះ គឺវាមានថ្មកាន់បានយូរមែនទែន ដល់ទៅ 12.3 ម៉ោងឯណោះ ដូច្នេះ អ្នកលែងបារម្មណ៍ទៀតហើយ ចំពោះការសាកថ្មញឹកញាប់ ឬការត្រូវវេចយកឆ្នាំងសាក យកទៅគ្រប់ទីកន្លែង ទៀតហើយ។ វាក៏បានបំពាក់ជាមួយ ជំនួយការ digital voice assistant ដែលហៅថា Alexa និង Cortana ដែលយើងអាចបញ្ជាវា ដើម្បីធ្វើការផ្សេងៗ អោយយើងបាន ហើយក៏បានបំពាក់ជាមួយ IR Camera ដែលយើងអាចដោះសោរ តាមកាម៉ារ៉ាបាន ដោយមិនចាំបាច់ប្រើដៃ តាមរយះ Window Hello។

 

 

អេក្រង់ដែលភ្ជាប់ជាមួយនឹងScreen Pad 2.0 ជំនាន់ថ្មី

 

Zenbook UX434 បានបំពាក់ជាមួយអេក្រង់ទំហំ 14អ៊ីញ កម្រិតបង្ហាញ Full HD កម្រិតពណ៌ sRGB 100% មានបច្ចេកវិទ្យា Wide View Technology ដែលយើងអាចមើលបាន រូបភាពច្បាស់ ទោះបីមើលពីគៀន ឬពីចម្ងាយក្តី ជាមួយនឹងរចនាបទ Frameless NanoEdge Display អេក្រង់គ្មានគែម គឺគែមវាមានកម្រាស់ត្រឹមតែ 2.9mm តែប៉ុណ្ណោះ ហើយផ្ទៃអេក្រង់មានទំហំ ដល់ទៅ 92% នៃផ្ទៃកុំព្យូទ័រយួរដៃទាំងមូល។ វាក៏បានបំពាក់ជាមួយអេក្រង់ទី 2 ជំនាន់ថ្មី ScreenPad 2.0 ដែលមានទំហំធំ ជាងមុន 5.65 អ៊ីញ ដែលអាច Touchscreen បានដែលភ្ជាប់ជាមួយនឹងមុខងារ និងសមត្ថភាពថ្មីៗ។ ScreenPad 2.0 នេះ វាមានប្រយោជន៍ខ្លាំង ដែលវាជួយដល់ការធ្វើការងារប្រចាំថ្ងៃ ព្រោះវាធ្វើអោយការងារយើង លឿនមួយកម្រិតទៀត ដោយបានបូកបញ្ខូលជាមួយនឹង មុខងារជាច្រើន ដូចជា Quick Key ដែលយើងអាចប្រើបញ្ជាមុខងារពិបាកៗផ្សេងៗ មុខងារ Handwriting សម្រាប់ការគូសវៀស អក្សរភ្លាមៗ និងមុខងារ Number Key សម្រាប់វាយបញ្ចូលទិន្ន័យ ជាលេខភ្លាមៗ។ ScreenPad 2.0 ដំណើរការ ដូចជាទូរសព្ទអញ្ចឹង ដែលងាយស្រួលដល់ការប្រើប្រាស់ ដោយវាបំពាក់ជាមួយ Software ល្អ ក៏ដូចជា Hardwareខ្លាំង ដោយវាមានសភាពរឹងមាំ និងកាន់ថ្ម បានដល់ទៅ 2.5ដង យូរជាងកុំព្យូទ័រយួរដៃជំនាន់មុន។

 

ខាងក្រោមនេះគឺជាតារាងSpecsរបស់ Zenbook UX434

 

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ២៥ ខែ តុលា ឆ្នាំ ២០១៩
ប្រភព: ASUS Tag: កុំព្យូទ័រ