CAMBO REPORT

Popup Advertising5 seconds

Tim Cook និយាយ​ថា 5 ឆ្នាំ​មក​នេះ លោក​មិន​សោក​ស្តាយ​ឡើយ ក្នុង​ការ​ប្រាប់​ពិភព​លោក​ថា​លោក​ជា​នរណា

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

នៅក្នុងជំនួប ផ្តល់បទសម្ភាសន៍ជាមួយនឹងសារព័ត៌មាន PeopleEnEspanol កាលពីម្សិលមិញនេះ លោក Tim Cook ដែលត្រូវគេស្គាល់ថាជា បុគ្គលមានឈ្មោះល្បីរន្ទឺនៅក្នុង វិស័យបច្ចេកវិទ្យាទូទាំង ពិភពលោកបាននិយាយអំពីរឿងរ៉ាវជាច្រើន ដែលបានកើតឡើង ក្រោយពេលដែលលោក បានធ្វើការបង្ហាញជាសាធារណៈប្រាប់មនុស្សម្នា អំពីរឿងដែលលោក ជាមនុស្សស្រលាញ់ភេទដូចគ្នា កាលពីឆ្នាំ 2014 នៅឯ Bloomberg Businessweek កន្លងទៅ។ 

 

 

លោកមានប្រសាស៍ថា៖ “រាល់ពេលដែលលោកចាប់ផ្តើមធ្វើអ្វីមួយ ដែលមានភាពស្មុគស្មាញ និងមិនធ្លាប់ធ្វើពីមុនមក លោកតែងតែនឹករលឹក ទៅដល់មនុស្សដែលពាក់ព័ន្ធ និង ជម្រុញទឹកចិត្តដល់លោក ទាំងអស់ផងដែរ”។ លោកបានទទួលនូវ សារពីមនុស្សជាច្រើន ដែលបានជួបប្រទះនឹង បញ្ហារើសអើងភេទ ពីគ្រួសារ កន្លែងធ្វើការ, ជម្ងឺបាក់ទឹកចិត្ត និងបញ្ហាជាច្រើនទៀត ដែលទាំងនោះ ជាកម្លាំងជម្រុញ ដើម្បីអោយលោក ជាមនុស្សដែលអាចនាំយកពាក្យ ទាំងនោះមកកាន់ វេទិកាសាធារណៈ ជំនួសអោយជនរងគ្រោះ ដែលមិនអាចនិយាយពីទុក្ខលំបាក របស់ខ្លួនទាំងបាន។ 

 

 

មិនតែប៉ុណ្ណោះ លោកបន្ថែមថា៖ ក្នុងរយៈពេល 5 ឆ្នាំមកនេះ “លោកមិនដែលធ្លាប់គិតថា ស្តាយក្រោយសោះឡើយ សូម្បីតែមួយនាទី” តែលោកបែរជាគិតថា ក្នុងការដែលកើតមកជាមនុស្ស ស្រលាញ់ភេទដូចគ្នា មិនមែនជាការអាចកំណត់បាននោះទេ តែវាគឺជាអំណោយដ៏ល្អបំផុតមួយ សម្រាប់ជីវិតរបស់មនុស្សគ្រប់គ្នា ដែលវាបានធ្វើអោយពួកគេរឹងមាំឡើងៗ។ យ៉ាងណាមិញ លោកបានផ្តល់ជាសារទៅដល់ យុវជនជំនាន់ក្រោយទាំងអស់ ដែលកំពុងតស៊ូនឹងការរស់នៅ ក៏ដូចជាលាក់បាំងអត្តសញ្ញាណ អោយមាន ភាពក្លាហានក្នុងការបង្ហាញពីអ្វីដែលជាខ្លួនឯង ដោយមិនចាំបាច់គិតអំពីរឿងដែលថា ខ្លួនឯងល្អ ឬមិនល្អគ្រប់គ្រាន់ ក្នុងរឿងនោះឡើយ ព្រោះអ្វីដែលពួកគេចង់បានពិតប្រាកដ គឺគ្រាន់តែការអោយតម្លៃ និងសេចក្តីថ្លៃថ្នូរប៉ុណ្ណោះ។ 

 

 

បន្ថែមពីនោះ លោក Cook ក៏បានបញ្ជ្រាបនូវ ការគាំទ្រនេះទៅក្នុង ហេដ្ឋារចនាសម្ពន្ធការងារក្នុងក្រុមហ៊ុនរបស់ខ្លួនផងដែរ ដោយក្រុមនីមួយៗ ត្រូវបានអនុញ្ញាតអោយ ធ្វើការឆ្នៃប្រឌិតនូវផលិតផល និងសេវាកម្មដោយស្រប ទៅតាមអ្វីដែលពួកគេមាន និងមានភាពស្ទាត់ជំនាញ។ លោកបានផ្តល់ឱកាសអោយពួកគេ បង្ហាញពីគំនិត និងការយកអ្វីមួយថ្មី ទៅតាមអ្វីដែលពួកគេ ស្រលាញ់ចូលចិត្ត ដោយមិនថា ជាការពាក់ព័ន្ធនឹងភេទ, ព័ណ៌សម្បុរ ឬជនជាតិនោះទេ។ 

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sam ថ្ងៃទី ២៥ ខែ តុលា ឆ្នាំ ២០១៩
ប្រភព: PeopleEnEspanol Tag: Lifestyle