CAMBO REPORT

Popup Advertising5 seconds

កុំព្យូទ័រ​យួរ​ដៃ​ ASUS​ Zenbook​ Pro​ Duo​ បាន​មក​ដល់​ប្រទេស​កម្ពុជា​ហើយ​

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

កាលពីថ្ងៃទី 27 ខែឧសភា ឆ្នាំ 2019 កន្លងទៅនេះ ក្រុមហ៊ុន ASUS បានបញ្ចេញផលិតផលរបស់ខ្លួន ជាច្រើន ដើម្បីប្រារព្ធនូវគម្រប់ខួប 30 ឆ្នាំ ដែលឥលូវនេះ វាបានមានវត្តមាន ក្នុងប្រទេសកម្ពុជាហើយ។ ក្នុងចំណោមផលិតផលទាំងអស់ មានកុំព្យូទ័រយួរដៃមួយ ដែលអ្នកតាមដានជាច្រើន ចាប់អារម្មណ៍ ជាងគេនោះគឺ Zenbook Pro Duo UX581 ជាសមិទ្ធផលថ្មី របស់ក្រុមហ៊ុន ASUS ដែលជាប្រភេទកុំព្យូទ័រយួរដៃ បង្កើតឡើងជាពិសេស សម្រាប់ Content Creator និង Designer ដែលលក្ខណពិសេសរបស់វា ខុសពីកុំព្យូទ័រយួរដៃដទៃ ព្រោះកុំព្យូទ័រយួរដៃមួយនេះ ភ្ជាប់ជាមួយអេក្រង់ 2 លើក្រោម ផ្តល់សារះសំខាន់យ៉ាងខ្លាំងរបស់ Power User ដែលត្រូវការតំបន់អេក្រង់ទូលាយ និងអ្នកធ្វើការ Multitasking ជាមួយកម្មវិធីច្រើន ក្នុងពេលតែមួយ។ ខាងក្រោម គឺជាលក្ខណះពិសេសមួយចំនួន របស់ម៉ូឌែលZenbook Pro Duo UX581៖

 

 

Design/រចនាបទ

 

Zenbook Pro Duo មានរចនាបទទំនើប ដោយតួខ្លួនខាងលើ ស្រោបជាមួយលោហធាតុ មានពណ៌ខៀវដិតបែប Classic និង Premium មានឡូហ្គូ ASUS នៅគៀន អមដោយការឌីហ្សាញ បែបរង្វើលជារង្វង់ជុំវិញឡូហ្គូ ព្រមទាំងចាំងពេលនៅក្រោមពន្លឺ។ វាមានកម្រាស់ 2.4cm និងទម្ងន់ 2.5Kg ចំណែកគុណភាព មានភាពធន់មាំនឹងការប្រើប្រាស់ប្រចាំថ្ងៃ ដោយវាបានឆ្លងកាត់តេស្ត US Military Grade MIL-STD 810G។ អេក្រង់ដល់ទៅ 2 នេះ ទំហំ 15.6 អ៊ីញ ខាងលើ និង Screen pad plus នៅខាងក្រោមកម្រិតបង្ហាញ 4K ទាំងពីរតែម្តង រីឯផ្នែកក្តារចុចវិញ មានពន្លឺខាងក្រោម Backlit Keyboard ហើយក៏មានភ្ជាប់នូវ Number pad ដែលជាបន្ទះចុចលេខអេឡិចត្រូនិច នៅគៀនខាងស្តាំ។ កុំព្យូទ័រយួរដៃនេះ បានភ្ជាប់ជាមួយនឹងទ្រនាប់កល់ដៃ Palm Rest មកជាមួយសម្រាប់ជំនួយដល់ការ Typing អោយកាន់តែងាយស្រួល ហើយក៏ភ្ជាប់ជាមួយនឹងប៊ិច Stylus សម្រាប់ប្រើប្រាស់ក្នុងការសរសេរ គូសវៀស និងឌីហ្សាញផ្សេងៗ។

 

 

Performance/កម្លាំងម៉ាស៊ីន

 

Zenbook Pro Duo បានបំពាក់ជាមួយ CPU ដល់ទៅ Core i7 ជំនាន់ទី 9 (i7-9750H) អាច Turbo Boost បានដល់ទៅ 4.9GHz ជាមួយនឹងក្រាហ្វិក ដល់ទៅ Nvidia RTX2060 GDDR6 VRam 6GB, រ៉េមដល់ទៅ 16GB អាចបន្ថែមបានដល់ទៅ 32GB ជាមួយនឹងអង្គចងចាំ 1TB ប្រភេទ PCIE SSD។និយាយអោយចំទៅ កម្លាំងម៉ាស៊ីនកុំព្យូទ័រយួរដៃមួយនេះ គឺបង្កើតឡើងសម្រាប់អ្នកធ្វើការ ជាមួយកម្មវិធីច្រើនក្នុងពេលតែមួយ ជាពិសេសជាមួយអ្នក ដែលមានការងារជា Content Creator ឬ Designer ដែលត្រូវការកម្លាំងម៉ាស៊ីន សម្រាប់រត់កម្មវិធីធំៗ ដូចជា Adobe Photoshop Illustrator, Adobe Lightroom, Adobe Premier Pro Autodesk AutoCAD ឬកម្មវិធីជាច្រើនទៀត ដែលអ្នកត្រូវការ។ ក្រៅពីនេះ សម្រាប់ Streamers/Gamers កុំព្យូទ័រយួរដៃនេះ អាចរត់បានរលូនល្អ ជាមួយនឹងក្រាហ្វិក  Nvidia RTX2060 បូករួមជាមួយនឹងបច្ចេកវិទ្យា Ray Tracing របស់ Nvidia វាបានធ្វើអោយការចលនារូបភាពហ្គេមនីមួយៗ មានភាពរស់រវើក។

 

 

Display/អេក្រង់

 

អេក្រង់ ជាចំណុចខ្លាំង របស់កុំព្យូទ័រយួរដៃ Zenbook Pro Duo ដោយម៉ាស៊ីនមួយគ្រឿងនេះ បានបំពាក់ជាមួយនឹងអេក្រង់ ដល់ទៅពីរលើក្រោម ប្រភេទ OLED ទំហំ 15.6 អ៊ីញ មាន Resolution ដល់ទៅ 4K UHD (3840 x 2160) កម្រិតពណ៌ 100% DCI P3 អេក្រង់សឹងតែពេញគែម លើក្រោម ដោយបរិវេណអេក្រង់ដល់ទៅ 89% នៃផ្ទៃកុំព្យូទ័រយួរដៃ។ និយាយអោយចំទៅ អេក្រង់គឺស្នូលសំខាន់មួយរបស់ Content Creator ហើយចំពោះកុំព្យូទ័រយួរដៃនេះ បង្កើតជាពិសេសសម្រាប់ អ្នកធ្វើការក្នុងវិស័យមួយនេះ ហើយអេក្រង់នេះ ផលិតដោយប្រើបច្ចេកវិទ្យា Pantone Validated កម្រិតពណ៌ 100% DCI P3 sRGB 133% ពណ៌មានសភាពដិតច្បាស់ អេក្រង់ភ្លឺត្រជាក់ភ្នែក គឺយើងអាចឃើញនូវ Details ក្នុងរូបភាពនីមួយៗ គ្រប់ជ្រុងរបស់សាច់អេក្រង់ និងទ្រទ្រង់ជាមួយបច្ចេកវិទ្យា HDR ដែលយើងក៏អាចប្រើវាក្រោមពន្លឺថ្ងៃ ដោយមិនបាត់បង់គុណភាពបង្ហាញ ផងដែរ។

 

 

Screenpad Plus/អេក្រង់ខាងក្រោម

 

សម្រាប់អេក្រង់ទី 2 ដែលហៅថា Screen pad plus នៅក្រោមវិញ មានកម្រិតបង្ហាញ 4K ដែរ អាចធ្វើការ Touchscreen បាន ហើយយើងក៏អាចប្រើប្រាស់ជាមួយនឹងប៊ិច Stylus បានផងដែរ។ Screenpad plus នេះ មានប្រយោជន៍សម្រាប់អ្នកត្រូវការបរិវេណអេក្រង់ធំ ហើយត្រូវការ functions លាតត្រដាងពេញអេក្រង់។ សម្រាប់អេក្រង់ទាំង 2 លើក្រោម អាចធ្វើការជាមួយគ្នា បានយ៉ាងរលូន ដោយពត៌មានបង្ហាញពីអេក្រង់ទី 1 ទៅអេក្រង់ទី 2 ហើយក៏វាមានមុខងារបន្ថែមដូចជា View Max មុខងារអេក្រង់ 2ជាប់គ្នា, App Switcher ឆ្លាស់អេក្រង់ពីលើទៅក្រោម, Add to Launcher ការដាក់បញ្វូលកម្មវិធីសំខាន់ៗចូលជាបណ្តុំ, Task Swap ផ្លាស់ប្តូរកម្មវិធី 2 ផ្សេងគ្នា ពីអេក្រង់លើក្រោម, Handwriting កម្មវិធីគូសវាសភ្លាមៗ, App Navigator ការបើកមើលកម្មវិធី ដែលកំពុងប្រើប្រាស់ថ្មីៗ, Task Group បណ្តុំកម្មវិធីដែលអ្នកត្រូវបើកភ្លាមៗ ក្នុងពេលតែមួយ និង Organizer ការរៀបចំកម្មវិធី ដែលអ្នកបានប្រើប្រាស់ អោយមានរបៀប រៀបរយ។

 

 

Thermal/ប្រព័ន្ធត្រជាក់

 

ជាទូទៅ បើម៉ាស៊ីនកុំព្យូទ័រយួរដៃ កាន់តែខ្លាំង កម្តៅកុំព្យូទ័រយួរដៃ ក៏កាន់តែតែក្តៅ ដូចគ្នា តែវាមិនមែនជាបញ្ហាសម្រាប់ Zenbook Pro Duo នោះឡើយ ដោយម៉ាស៊ីនមួយនេះ បានបំពាក់ជាមួយនឹងបំពង់កម្តៅ Heat Pipe ដល់ទៅ 5 បន្ទះ, លោហះត្រជាក់មួយ ជាមួយនឹងកម្លាំងកង្ហារ 12V, ស្លាបកង្ហារដល់ទៅ 71 បន្ទះ ជាមួយនឹងការឌីហ្សាញកង្ហារបែប 3D-curved aerodynamic ដែលជំនួយដល់ ការគ្រប់គ្រងកម្តៅ និងបក់ខ្យល់ចេញចូលរបស់ម៉ាស៊ីន បានល្អប្រសើរ។ លើសពីនេះ ពេលយើងបើកប្រើប្រាស់ កុំព្យូទ័រយួរដៃនេះ នឹងបើកហើបបាតផ្ទៃខាងក្រោម ErgoLift Hinge ដែលវាធ្វើអោយកុំព្យូទ័រយួរដៃនេះ មានចន្លោះ សម្រាប់បក់ខ្យល់ចេញចូលគ្រប់គ្រាន់ ពេលប្រើប្រាស់។ អ្វីដែលពិសេសទៅទៀតនោះ កុំព្យូទ័រយួរដៃនេះ បានបំពាក់ជាមួយនឹងប៊ូតុង Turbo Fan ដែលជាប៊ូតុងមួយ ដែលអ្នកអាចប្រើ នៅពេលរត់ជាមួយនឹងកម្មវិធីធំៗ ក្នុងគោលបំណងរក្សាកម្តៅ និង Performance របស់អ្នក អោយបានរលូនល្អ នៅពេលប្រើប្រាស់។

 

 

Other features/មុខងារផ្សេងៗ 

 

Zenbook Pro Duo ដំណើរដោយប្រព័ន្ធប្រតិបត្តិការ Window 10 Home, កម្លាំងថ្ម ដល់ទៅ 71Wh 8-cell កាន់បានប្រហែល 8 ម៉ោង, មានបំពាក់មុខងារដោះសោរសុវត្ថិភាព Face Unlock ជាមួយនឹង IR Camera ដែលយើងអាចដោះសោរបាន មិនថាក្នុងកន្លែងងងឹតក្តី។ ចំណែកប្រព័ន្ធសម្លេង របស់កុំព្យូទ័រយួរដៃមួយនេះ ត្រូវបានបញ្ជាក់ដោយក្រុមហ៊ុន Harmon Kardon ជាក្រុមហ៊ុនជំនាញខាង Audio។ វាក៏មានមុខងារ Voice Control ហៅថា Cortana និង Alexa ដែលអ្នកអាចបញ្ជារវា ឬសួរសំនួរផ្សេងៗបាន ផងដែរ។ វាបានបំពាក់ជាមួយនឹងបច្ចេក Wifi 6 ហើយសម្រាប់រន្ធដោតវិញ Zenbook Pro Duo បានភ្ជាប់ជាមួយរន្ធតំណរជាច្រើន ដូចជា រន្ធសាកថ្ម រន្ធដោតកាស់ រន្ធUSB 3.1 Gen 2 ចំនួន 2 និងរន្ធThunderbolt 3 USB C។

 

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sunny ថ្ងៃទី ២៥ ខែ តុលា ឆ្នាំ ២០១៩
ប្រភព: ASUS Tag: កុំព្យូទ័រ