CAMBO REPORT

Popup Advertising5 seconds

Canon 1DX Mark III ប្រកាស​បង្ហាញ​ជា​ផ្លូវ​ការ ជាមួយ​សមត្ថភាព​និង​ល្បឿន​ខ្លាំង​ជាង​មុន

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

បន្ទាប់ពីបានឃើញពី ការបង្ហាញអាវុធចុងក្រោយរបស់ Sony មាន Alpha A9 II ហើយនោះ ក្រុមហ៊ុន Canon ក៏មិនបាននៅស្ងៀមនោះដែរ ដោយពេលនេះ ខ្លួនបានដាក់បង្ហាញពី កាមេរ៉ា លំដាប់កំពូលរបស់ខ្លួន ដែលពោរពេញទៅដោយ សមត្ថភាព និងអាចប្រើប្រាស់បានគ្រប់ស្ថានភាព មានការថតរូប រួមទាំងវីដេអូផងដែរ។ ក្នុងនោះ Canon 1D X Mark III បានចេញមក ជំនួសដំណែង 1D X Mark II ដែលចេញកាលពីឆ្នាំ 2016 កន្លងទៅ ហើយបាន បន្ថែមនូវមុខងារ និងលក្ខណៈសម្បត្តិថ្មីៗជាច្រើន មានទាំង កម្លាំង, ល្បឿន និងភាពរឹងមំាផងដែរ។ 

 

 

ស្ថិតនៅ ក្រោមឈ្មោះជា កាមេរ៉ាប្រភេទ DSLR លំដាប់កំពូល 1D X Mark III បានចាត់ចូលជាកាមេរ៉ា ដែលប្រើការបាន យ៉ាងល្អនៅក្នុង ការថតរូបប្រភេទ កីឡា និងផ្នែក ជីវសាស្រ្ត នេះបើតាមបទពិសោធន៍ដែលបានមកពី អ្នកប្រើប្រាស់ Canon 1D X Mark II កន្លងទៅ។ ជាមួយនឹង អង្គគណនា Digic9 ត្រូវបាន Canon ផលិតឡើង យ៉ាងពិសេស សម្រាប់កាមេរ៉ាប្រភេទ DSLR ចុងក្រោយរបស់ខ្លួន ជាលទ្ធផល វាអាចចាប់យករូបភាព ដែលមានចលនា បានយ៉ាងរលូន ជាមួយនឹងការបន្ថែម គុណភាពរូបបានទៅដល់ 28 ដង បើធៀបទៅនឹង 1D X Mark II, ធ្វើបាន 20fps សម្រាប់ការថតរូបសន្លឹក, វីដេអូ 4K 60fps និងល្បឿនរក្សាទុករូបភាពទៅក្នុង Memory Card ជាលក្ខណៈ “Hybrid” បានរហ័សបំផុត។ 

 

 

នេះជាលក្ខណៈសម្បត្តិពិសេស របស់ Canon 1D X Mark III

 

- មកជាមួយ CMOS sensor ថ្មី

- មានអង្គគណនា Digic9 processor

- ប្រព័ន្ធចាប់ focus AF algorithm with deep learning

- គុណភាព ចាប់រូបភាព បានល្អជាងមុន 28 ដងបើធៀបជាមួយ 1DX Mark II 

- មុខងារ Dual Pixel CMOS AF

- ចំណុច AF មានដល់ 525 ដែលអាចបញ្ជាបាន

- ថតវីដេអូ បានក្នុងប្រភេទ 10-bit Canon Log និង 4K 60P

- មានជាស្រេច Wi-Fi និង Bluetooth

- មានដងខ្លួនអាលុយមីញ៉ូម និង ការពារអាកាសធាតុ Weather resistant 

 

 

កាមេរ៉ាចុងក្រោយរបស់ Canon នេះត្រូវបានបន្ថែម លក្ខណៈសម្បត្តិថ្មីៗជាច្រើន ដើម្បីអោយស្របទៅនឹងសម័យកាល រួមមាន បន្ថែមរន្ធដាក់ មេម៉ូរីកាត បាន 2 និងផ្លាស់ប្តូរប៊ូតុងបញ្ជាមួយចំនួន មានសភាពភ្លឺរលោង, ប៊ូតុង AF និង ប៊ូតុង Multi Controller ផងដែរ។ ។ Canon 1D X Mark III មានបំពាក់មកជាមួយ នឹងប្រព័ន្ធ WIFI និង Bluetooth មកជាស្រាប់ដែលមិនធ្លាប់មាននោះទេ នោលើម៉ូឌែល 1 Series កាលពីមុន។  

 

 

បន្ថែមពីនោះ ត្រូវបានរំពឹងថា វាមាន ថាមពលថ្មប្រសើរជាងមុន ព្រោះវាបានប្រើប្រាស់ អង្គគណនារូបភាព ដែលប្រើប្រាស់ថាមពលតិច។ យោងទៅតាម គេហទំព័រផ្លូវការរបស់ Canon ផ្ទាល់ គេឃើញថា ក្រុមហ៊ុននេះមិនទាន់ បញ្ជាក់ពី តម្លៃ និងថ្ងៃដាក់លក់វាជាផ្លូវការនោះទេ ដោយ Canon បានដាក់ពាក្យថា Coming soon តែប៉ុណ្ណោះ។ យ៉ាងណាក៏ដោយ យើងរំពឹងថា វានឹងមានលក់ក្នុងអំឡុងខែ វិច្ឆិកា ខាងមុន ដើម្បីអោយទាន់ នឹងរដូវកាលលក់ប្រចាំឆ្នាំ នៅតំបន់អឺរុបផងដែរ។ 

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sam ថ្ងៃទី ២៥ ខែ តុលា ឆ្នាំ ២០១៩
ប្រភព: PetaPixel Tag: កាមេរ៉ា