CAMBO REPORT

Popup Advertising5 seconds

Project Treble នឹងជួយអោយស្មាតហ្វូន Android ទាំងអស់ទទួលបានកំណែអាប់ដេតលឿនជាងមុន

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

Project Treble គឺជាមុខងារធំបំផុតមួយនៅលើ Android 8 “Oreo” ដែលបានដើរតួចម្បងដល់ការជំរុញ អោយប្រព័ន្ធ ប្រតិបត្តិការទទួលបានកំណែអាប់ដេតបានលឿនរហ័ស ពីក្រុមហ៊ុនផ្គត់ផ្គង់ស្មាតហ្វូនទាំងអស់។ ក្នុងនោះ គេមើលឃើញថា Project Treble នឹងមាននៅលើ Android 10 បន្ទាប់ពីបាត់មុខអស់រយៈពេល 2 ឆ្នាំកន្លងទៅ។ នេះអាចជាសញ្ញាល្អទៅដល់មុខងារមួយនេះ ដែលបានធ្វើអោយអ្នកប្រើប្រាស់ទទួលបានបទពិសោធន៍ នៃការប្រើប្រាស់ចុងក្រោយ នៃប្រព័ន្ធប្រតិបតិ្តការ Android បានរហ័សជាងមុនផងដែរ។ 

 

 

យោងទៅតាមរបាយការណ៍ នៅពេលដែល Google បានប្រកាសចេញ Android 9 Pie កាលពីខែ កក្កដា ឆ្នាំ 2018 កន្លងទៅ បានអោយដឹងថា ក្រុមហ៊ុនផ្គត់ផ្គង់ស្មាតហ្វូនទាំងនោះ បានប្រើប្រាស់ពេលដល់ទៅជិតមួយឆ្នាំ ដើម្បីអាប់ដេតទៅកាន់ Android 8 បន្ទាប់ពីនោះ។ ក្នុងនោះ មានតែ 8.9 ភាគរយប៉ុណ្ណោះ ដែលបានឡើងទៅកាន់ Android ជំនាន់នេះ។ មួយឆ្នាំបន្ទាប់ពីនោះ Android 10 បានមានវត្តមាន ហើយវាបានប្រើប្រាស់ ពេលមួយឆ្នាំដូចគ្នា ក្នុងការដំឡើងទៅកាន់ Android 9 សម្រាប់ក្រុមហ៊ុនផ្គត់ផ្គង់ទាំងនោះ ដែលសរុប ជារួមមាន 22.6 ភាគរយនៃ ឧបករណ៍ Android ទាំងអស់។ 

 

 

ថ្វីត្បិតតែ ទិន្នន័យទាំងនោះ មិនបានបង្ហាញពីការផ្លាស់ប្តូរច្រើននៃ អ្នកប្រើប្រាស់ Android តែពួកគេបាននឹងកំពុងមានបំណងដើម្បីឡើងទៅជំនាន់ Android ថ្មីជាក់ជាមិនខាន តាមរយៈ Project Treble។ ដោយមើលទៅលើការដំឡើងទៅកាន់ Android 10 នៅពេលនេះពិតជាមានសន្ទុះយ៉ាងខ្លាំង ជាក់ស្ដែងមានក្រុមហ៊ុន OnePlus, Xiaomi និង Essential ជាដើម ដែលបានធ្វើការបញ្ចេញកំណែអាប់ដេត ត្រឹមតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពី Google បានប្រកាស Android 10 ជាសារធារណៈ ទៅអោយស្មាតហ្វូន របស់ពួកគេ។ ដោយឡែក Samsung ឯណោះវិញ ក៏បានចាប់ផ្តើមសាកល្បងទៅលើ Android 10 Beta នៅលើ One UI របស់ខ្លួនផងដែរ ដែលនេះអាចជាជំហានថ្មីមួយក្នុងការ បង្កើនល្បឿន អាប់ដេតរបស់ពួកគេ បន្ថែមពីលើ Android 9 ពីឆ្នាំកន្លងទៅ។ គួរបញ្ជាក់បន្ថែមថា Project Treble ត្រូវបានបង្កើតឡើងក្រោមការបម្លែងទម្រង់កូដនៅលើ ប្រព័ន្ធប្រតិបត្តិការ Android ចាប់ពីជំនាន់ Oreo ឡើងទៅ ដើម្បីអោយវាកាន់តែងាយស្រួល, មានល្បឿនលឿន និងចំណាយតិច ទៅដល់ក្រុមហ៊ុនផ្គត់ផ្គង់ស្មាតហ្វូនដែលដើរនៅលើ Android ទាំងអស់ អាចយកទៅអភិវឌ្ឍ ក៏ដូចជាផ្តល់កំណែអាប់ដេត ដល់ស្មាតហ្វូនរបស់ពួកគេបានកាន់តែលឿន។  

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sam ថ្ងៃទី ២៤ ខែ តុលា ឆ្នាំ ២០១៩
ប្រភព: Droid-Life Tag: ចំណេះដឹងទូទៅ