CAMBO REPORT

Popup Advertising5 seconds

កាមេរ៉ា​តូច​ប៉ុន​គ្រាប់​ខ្សាច់ ជាប់​ឈ្មោះ​ក្នុង​សៀវភៅ​កំណត់​ត្រាពិភពលោក ក្នុង​ការ​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស​ក្នុង​ពេល​វះ​កាត់

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

កាមេរ៉ាតូចបំផុតនៅក្នុងលោក ត្រូវបានគេប្រើប្រាស់ នៅក្នុងវិស័យសុខាភិបាល ក្នុងការវះកាត់ដើម្បីជួយសង្គ្រោះជីវិតមនុស្ស។ វាមានទំហំត្រឹមប៉ុនគ្រាប់ខ្សាច់ប៉ុណ្ណោះ តែមានលទ្ធភាព អាចផលិតរូបភាពបាន 4 ម៉ីនភិចសែល នៃពណ៌ RGB ដែលជំនួយដោយពន្លឺបន្ថែម។ កាមេរ៉ាមួយនេះ ត្រូវបានប្រើប្រាស់ដើម្បីចាប់រូបភាព នានានៅក្នុង សរសៃឈាម ដើម្បីអោយវេជ្ជបណ្ឌិត អាចធ្វើការវិនិច្ឆ័យ លម្អិតទៅស្ថានភាពជម្ងឺ និងជនរងគ្រោះ។ 

 

 

ដោយមានទំហំត្រឹមតែ 0.575 x 0.575 x 0.232 មីលីម៉ែត្រប៉ុណ្ណោះ កាមេរ៉ា OmniVision OV6948 ត្រូវបានបង្កើតឡើង ដើម្បីចូលបានទៅក្នុង គ្រប់ចន្លោះសសៃឈាមក្នុងរាងកាយមនុស្ស ដើម្បីកំណត់អោយបានពី កន្លែងដែលត្រូវវះកាត់។ បន្ថែមពីនោះ អាចចាប់យករូបភាព បានក្នុងល្បឿន 30fps ជាមួយនឹងការបញ្ជូនទិន្នន័យមកខាងក្រៅ បានក្នុងរយៈចម្ងាយ 4 ម៉ែត្រ បានដោយមិនមានការរំខាន។ និយាយដល់ទំហំរូបភាពវិញ វាមានសមត្ថភាព អាចចាប់យករូបភាព ក្នុងទំហំ wide angle len ដល់ទៅ 120 ឌឺក្រេ ដែលប្រហាក់ប្រហែលនឹង កាមេរ៉ា Full Frame ក្នុងមុំ 14 មីលីម៉ែត្រដូច្នោះដែរ។ សម្រាប់ Depth of field វាអាចធ្វើបានពីចន្លោះ 3 ទៅ 30 មីលីម៉ែត្រ។ 

 

 

រូបភាពដែលមានគុណភាពខ្ពស់ទាំងនោះ ពិតជាមានអត្ថប្រយោជន៍ទៅលើផ្នែក ប្រព័ន្ធប្រសាទ, ភ្នែក, ជំងឺបេះដូង, ការរងរបួសខួរឆ្អឹងខ្នង, ផ្នែករោគស្ត្រី និង ជម្ងឺសន្លាក់ផងដែរ។ រីឯ ការប្រើប្រាស់ថាមពលទាបនៃកាមេរ៉ា បានធ្វើអោយកំដៅដែលជះចេញមានចំនួនតិច ដែលវាអនុញ្ញាតអោយការវះកាត់កាន់តែប្រសើរ និងមិនមានហានិភ័យនានា។ ដោយសារតែវាមានទំហំតូច នឹងអាចជួយដល់ការវះកាត់ពីសំណាក់ វេជ្ជបណ្ឌិតបានផងនោះ វាក៏ត្រូវបានជាប់ជាកាមេរ៉ាតូចដំបូងគេ ក្នុងលោកនៅក្នុងសៀវភៅកំណត់ត្រាហ្គីណេសផងដែរ។ 

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sam ថ្ងៃទី ២៤ ខែ តុលា ឆ្នាំ ២០១៩
ប្រភព: Digital Camera World Tag: កាមេរ៉ា