CAMBO REPORT

Popup Advertising5 seconds

វីដេអូ​ចម្រៀង​ថ្មី​របស់ Selena Gomez ត្រូវ​បាន​ថត​ដោយ​កាមេរ៉ា iPhone 11 Pro ទាំង​ស្រុង

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

សម្រាប់ឆ្នាំ 2019 នេះ បើមើលទៅលើខ្សែស្រឡាយ iPhone ជំនាន់ក្រោយ Apple ហាក់ដូចជាបានធ្វើការដុសខាត់ច្រើន ជាពិសេស ទៅលើផ្នែកកាមេរ៉ាតែម្តង។ ពិតមែនណាស់ ជាមួយការបន្ថែមនូវកាណុង 3 គ្រាប់ ក៏ដូចជា ការបង្កើនសមត្ថភាព នៅលើ iPhone 11 Pro និង iPhone 11 Pro Max បានធ្វើឲ្យពួកវាទទួលបានភាពលេចធ្លោខ្លាំង ហើយអ្វីដែលកាន់តែពិសេសនោះ គឺវាទទួលបាន Rating ខ្ពស់ទៅលើ ការថតវីដេអូលើកាមេរ៉ាខាងក្រោយទៀតផង។ 

 

 

ដូចដែលប្រិយមិត្តបានដឹងហើយថា iPhone 11 Pro និង iPhone 11 Pro Max ត្រូវបានបំពាក់មកជាមួយកាមេរ៉ាមុខ ចំនួនមួយគ្រាប់ ដែលមានសេនស័រ ទំហំ 12MP កម្រិត Aperture f/2.2 ដែលអាចគាំទ្រការថតវីដេអូក្នុងកម្រិត 4K (Extended Dynamic Range) ក្នុងល្បឿន 30fps និង 4K 60fps។ លើសពីនេះទៅទៀត វាក៏អាចធ្វើការថត Slo-mo selfies បានថែមទៀតផង។ ចំណែកឯកាមេរ៉ាខាងក្រោយវិញ វាបានបំពាក់មកជាមួយកាមេរ៉ាចំនួន 3 គ្រាប់ ដោយមួយគ្រាប់ជាលេនគោល ដែលមានសេនស័រ ទំហំ 12MP កម្រិត Aperture f/1.8 (OIS), មួយគ្រាប់ជាលេន Telephoto ដែលមានទំហំ 12MP កម្រិត Aperture f/2.0 (OIS + 2x Optical Zoom) និងមួយគ្រាប់ចុងក្រោយគឺជា លេនទូលាយ (Wide-Angle) ដែលមានទំហំ 12MP កម្រិត Aperture f/2.4 (120 ដឺក្រេ)។ ប៉ុន្តែចំណុចកាន់តែរសើបនោះគឺថា កាមេរ៉ាក្រោយរបស់ iPhone 11 Pro និង iPhone 11 Pro Max មានសមត្ថភាពអាចធ្វើការថតវីដេអូ ក្នុងកម្រិត 4K (Extended Dynamic Range) ក្នុងល្បឿន 60fps ថែមទៀតផង។ មិនតែប៉ុណ្ណោះ Apple ក៏បានធ្វើការបន្ថែមនូវមុខងារកាត់តវីដេអូលំដាប់អាជីព ដើម្បីឲ្យអ្នកប្រើប្រាស់ ទទួលបានបទពិសោធន៍កាន់តែអស្ចារ្យ ទៅលើការប្រើប្រាស់សមត្ថភាពនៃកាមេរ៉ា iPhone នេះឲ្យអស់លទ្ធភាព តែម្តង។ 

 

ជុំវិញសមត្ថភាពដ៏អស្ចារ្យ នៃការថតវីដេអូ នៅលើ iPhone 11 Pro នេះដែរ កាលពីម្សិលមិញ តារាចម្រៀងស្រី Selena Gomez បានបញ្ចេញវីដេអូចម្រៀងថ្មី របស់ខ្លួន ក្រោមចំណងជើង “ Lose You To Love Me ” ដោយក្នុងវីដេអូទាំងមូល គឺត្រូវបានថតជាលក្ខណៈ Effect ពណ៌សខ្មៅ។ អ្វីដែលជាចំណុចគួរឲ្យគត់សម្គាល់នោះ គឺថាបទចម្រៀងថ្មីនេះ បានថតចេញដោយកាមេរ៉ាក្រោយ របស់ iPhone 11 Pro ហើយវីដេអូនេះក៏ត្រូវបាន Apple ប្រើដើម្បីផ្សព្វផ្សាយយុទ្ធនាការ“ Shot On iPhone” ផងដែរ។ ដូច្នេះ បើលោកអ្នកចង់ដឹងថា ក្នុងការវីដេអូចម្រៀងថ្មី របស់ Selena Gomez ដែលប្រើប្រាស់កាមេរ៉ា iPhone 11 Pro មានកម្រិតសមត្ថភាពបែបណា នោះអាចចុចលើ Link ខាងក្រោមមើលទាំងអស់គ្នា។ 

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Kealy ថ្ងៃទី ២៤ ខែ តុលា ឆ្នាំ ២០១៩
ប្រភព: Business Insider Tag: ទូរស័ព្ទ