CAMBO REPORT

Popup Advertising5 seconds

Galaxy​ Note​ 10​ series​ នឹង​​ទទួល​បាន​ Android​ 10​ ជំនាន់​សាកល្បង​ នៅ​ក្នុង​ពេល​ឆាប់ៗ​នេះ​

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

បើគិតមកទល់ពេលនេះ មានក្រុមហ៊ុនជាច្រើន បានបញ្ចេញកំណែអាប់ដេត ទៅកាន់ Android 10 នៅលើស្មាតហ្វូនមួយចំនួនរបស់ខ្លួន រួចរាល់ហើយ ចំណែកស្មាតហ្វូនមួយចំនួនទៀត ក៏មិនទាន់ទទួលបាន ដូច្នេះដែរ។ ដោយឡែក កាលពីដើមខែនេះ Samsung ក៏បានបញ្ចេញកំណែអាប់ដេត ជំនាន់សាកល្បងនៃ Android ជំនាន់ចុងក្រោយ ខាងលើនេះ ទៅកាន់ស្មាតហ្វូនកំពូលត្រកូល S របស់ខ្លួន និយាយឲ្យចំទៅគឺ Galaxy S10 series ផងដែរ។ រីឯពេលនេះ ក្រុមហ៊ុនកូរ៉េខាងត្បូងនេះ ក៏បានបញ្ជាក់ប្រាប់បន្ថែមថា Galaxy Note 10 series នឹងទទួលបាន OS ថ្មីនេះ នៅក្នុងពេលឆាប់ៗខាងមុខ។

 

 

ប្រាកដណាស់ ថ្មីៗនេះ Samsung community បានបង្ហោះនៅក្នុងបណ្តាញសង្គម ដោយបញ្ជា្កក់ថា កំណែអាប់ដេតជំនាន់សាកល្បងនេះ នឹងមាននៅក្នុងពេលឆាប់ៗ សម្រាប់ស្មាតហ្វូន ដែលស្ថិតក្នុងត្រកូល Galaxy Note 10 ពោលគឺមានដូចជា Galaxy Note 10 / Note 10+ និង Galaxy Note 10 5G / Note 10+ 5G ផងដែរ។ នៅក្នុងនោះដែរ អ្នកប្រើប្រាស់ដែលចង់សាកល្បង គឺអាចចូលរួមបាន តាមរយៈកម្មវិធី Samsung Members នៅពេលដែលវាបានមកដល់ ប៉ុន្តែក្រុមហ៊ុនខាងលើ មិនបានបញ្ជាក់ថ្ងៃ ឲ្យបានច្បាស់នោះឡើយ ហើយចំណែកមានការកែប្រែអ្វីខ្លះនោះ ក៏នៅមិនទាន់មានដំណឹងនោះដែរ។ ទោះជាយ៉ាងណា នៅក្នុងកំណែអាប់ដេតទៅកាន់ One UI 2.0 ដែលមានមូលដ្ឋានលើ Android 10 វាអាចនឹងនាំយកមក នូវមុខងារមួយចំនួន ដែលមាននៅលើ Galaxy S10 សព្វថ្ងៃ ពោលអាចមានដូចជា មុខងារ Dark Mode បែបថ្មី ដែលអាចកែតម្រូវពន្លឺ នៅលើ Home screen ឲ្យមានភាពខ្សោយជាងមុន ដើម្បីការពារភ្នែក នៅពេលដែលប្រើពេលយប់ មិនត្រឹមតែប៉ុណ្ណោះ វាក៏បានធ្វើការតម្រូវកម្រិតពន្លឺ នៅគ្រប់ការបង្ហាញផ្សេងៗ ជាក់ស្ដែងដូចជា រូបភាព អក្សរ និងពណ៌ជាដើម។ លើសពីនេះទៀត វាក៏អាចនឹងភ្ជាប់មកជាមួយ មុខងារ Smart Lock screen ដែលធ្វើការតម្រូវពណ៌អក្សរ នៅលើ Lock screen បានដោយស្វ័យប្រវត្តិ ក៏ដូចជាបន្ថែមមុខងារថ្មី ក្នុងការគ្រប់គ្រង digital wellbeing នៅលើស្មាតហ្វូននោះទៀតផង។

 

 

និយាយរួមមកវិញ Galaxy Note 10 series នឹងទទួលបានការអាប់ដេតទៅកាន់ ជំនាន់សាកល្បងនៃ One UI 2.0 ដែលមានមូលដ្ឋានលើ Android 10 នៅក្នុងពេលឆាប់ខាងមុខនេះ ជាពិសេសនោះ វាក៏អាចនឹងនាំយកមុខងារថ្មីៗ ដែលកាន់តែមានប្រយោជន៍ មកជាមួយផងដែរ។ អញ្ចឹងហើយ មិនយូរទៀតទេ អ្នកដែលកំពុងប្រើប្រាស់ ស្មាតហ្វូនខាងលើនេះ នឹងទទួលបានរសជាតិប្រើប្រាស់ថ្មីពី Samsung មួយវិញទៀត ដូចបានបញ្ជាក់ហើយថា ដើម្បីទទួលបាន ការប្រើជំនាន់សាកល្បងនេះ លោកអ្នកត្រូវចូលចុះឈ្មោះ នៅក្នុងកម្មវិធី Samsung members នៅពេលដែលក្រុមហ៊ុនខាងលើ ចាប់ផ្ដើមបើឲ្យចុះឈ្មោះដូច្នេះដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ratanak ថ្ងៃទី ២៣ ខែ តុលា ឆ្នាំ ២០១៩
ប្រភព: XDA Tag: ទូរស័ព្ទ