CAMBO REPORT

Popup Advertising5 seconds

សមាជិករបស់ ISIS ចាប់ផ្ដើមវាយលុក TikTok ហើយ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

នាពេលបច្ចុប្បន្ន យើងឃើញមានកម្មវិធីបណ្តាញសង្គម ផ្សព្វផ្សាយព័ត៌មានល្បីៗជាច្រើន ដែលកំពុងទទួលបាន ការពេញនិយមខ្លាំង ពីអ្នកប្រើប្រាស់ទូទាំងពិភពលោក  ក្រៅពីកម្មវិធី Facebook, Instagram និង Twitter ក្នុងនោះនៅមានកម្មវិធី ដ៏ល្បីល្បាញមួយទៀត ដែលប្រិយមិត្តអ្នកអានភាគច្រើន ប្រាកដជាបានស្គាល់រួចហើយ នោះគឺ TikTok តែម្ដង។ បើទោះបីជាកម្មវិធីនេះ បានផ្តល់នូវអត្ថប្រយោជន៍ច្រើន ដល់យើងក៏ពិតមែន ដូចជាការកំសាន្ដ តាមរយៈវីដេអូកំប្លែង ជាដើម ទន្ទឹមនឹងនេះ វាក៏អាចជិះឥទ្ធិពលអាក្រក់ មកដល់យើងទាំងអស់គ្នា ផងដែរ។ 

 

 

ជាក់ស្តែង កាលពីពេលថ្មីៗនេះ បើយោងទៅតាម សារព័ត៌មានប្រភពមកពី The Wall Street Journal បានបញ្ជាក់ប្រាប់ថា ពួក ISIS ចាប់ផ្ដើមប្រើកម្មវិធី TikTok កំពុងមានភាពពេញនិយម ដើម្បីផ្សព្វផ្សាយក្រុមពួកគេ ឲ្យពិភពលោកបានដឹងឮ ជាមួយនឹងបទចំរៀងរបស់រដ្ឋអ៊ីស្លាម ហើយដាក់រូប Effect ស្អាតៗ ដើម្បីទាក់ទាញអ្នកទស្សនាក្មេងៗ ថែមទៀតផង។ ដូចដែលអ្នកទាំងអស់គ្នាបានដឹងហើយ ISIS ជាក្រុមភេវរកម្មដ៏ល្បីល្បាញមួយ ក្នុងពិភពលោក ដែលបានដើរបង្កភាពអាណាធិបតេយ្យជាច្រើននិងសម្លាប់មនុស្សដោយមិនញញើតដៃឡើយ។ ដូច្នេះ ក្រុមការងាររបស់ TikTok បានចាត់វិធានការបានទាន់ពេល ដោយលុបគណនីទាំងអស់នោះ ចេញពីកម្មវិធីរបស់ខ្លួន និងហាមឃាត់លែងឲ្យត្រឡប់មកវិញទៀត ព្រោះខ្លាចវត្តមានរបស់ពួក ISIS បន្តបង្ហោះវីដេអូអាក្រក់ៗ ដែលអាចជិះឥទ្ធិពលដល់ក្រុមយុវវ័យ ក្នុងកម្មវិធីនេះ។ 

 

 

សរុបមក បញ្ហាខាងលើនេះពិតជាធ្វើឲ្យមនុស្សជាច្រើនមានការព្រួយបារម្មណ៍ ប៉ុន្តែសំណាងល្អដែលក្រុមការងារ TikTok បានធ្វើការចាត់វិធានការយ៉ាងឆាប់រហ័ស។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Kealy ថ្ងៃទី ២៣ ខែ តុលា ឆ្នាំ ២០១៩
ប្រភព: Fox News Tag: កម្មវិធី-ហ្គេម