CAMBO REPORT

Popup Advertising5 seconds

OPPO Reno2 Z ចេញជាផ្លូវការ មានកាមេរ៉ាក្រោយ 4 គ្រាប់ ប្រើឈីប MediaTek P90 ជាមួយតម្លៃចាប់ពី 353 ដុល្លារ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

បន្ទាប់ពីបានប្រកាសចេញស្មាតហ្វូនដែលស្ថិតនៅក្នុងត្រកូល Reno2 ចំនួន 2 ម៉ូឌែលនោះគឺ OPPO Reno2 និង Reno2F រួចមក ក៏មានព័ត៌មានដែលនិយាយថា OPPO នៅមានស្មាតហ្វូនមួយម៉ូឌែលទៀតដែលស្ថិតនៅក្នុងត្រកូល Reno2 របស់ខ្លួនដែលមិនទាន់បានបញ្ចេញ។ នៅទីបំផុតក្រុមហ៊ុន OPPO ក៏បានសម្រេចចិត្តធ្វើការប្រកាសចេញជាផ្លូវការនូវស្មាតហ្វូនដែលស្ថិតនៅក្នុងត្រកូល Reno2 ជំនាន់ចុងក្រោយរបស់ខ្លួនមួយម៉ូឌែលបន្ថែមទៀតពិតមែន ហើយវាមានឈ្មោះជាផ្លូវការថា OPPO Reno2 Z ។

 

 

OPPO Reno2 Z ត្រូវបានបំពាក់មកជាមួយអេក្រង់លាតពេញគ្មានឆក ដែលមានទំហំ 6.5 អ៊ីញ ជាប្រភេទ AMOLED មានកម្រិតបង្ហាញ Full HD+ (2340×1080) ជាមួយដង់ស៊ីតេ 394ppi ព្រមទាំងមានផ្ទៃបង្ហាញ (Screen Ratio) រហូតដល់ 91.1% មិនត្រឹមតែប៉ុណ្ណោះវាក៏គាំទ្របច្ចេកវិទ្យា HDR ថែមទៀតផង។ ចំពោះកម្លាំងម៉ាស៊ីនវិញ វាប្រើប្រាស់បន្ទះឈីប MediaTek Helio P90 គួបផ្សំជាមួយ RAM ទំហំ 8GB អមមកជាមួយជម្រើសអង្គផ្ទុកទិន្នន័យទំហំ 128/256GB។ 

 

 

 

ចំពោះផ្នែកកាមេរ៉ា វាបានបំពាក់មកជាមួយកាមេរ៉ា Selfie ហូតចុះឡើង (pop-up camera) ចំនួន 1 គ្រាប់ ដែលមានទំហំ 16MP មានកម្រិត Aperture f/2.0។ ចំណែកឯ កាមេរ៉ាក្រោយមានចំនួន 4 គ្រាប់ ដោយមួយគ្រាប់ជាលេនគោល ដែលមានសេនស័រទំហំ 48MP កម្រិត Aperture f/1.7, មួយគ្រាប់ជាលេនទូលាយ (Ultra-wide) ដែលមានទំហំ 8MP មានកម្រិត Aperture f/2.2 និងពីរគ្រាប់ទៀតជាលេនជំនួយដែលមានទំហំ 2MP មានកម្រិត Aperture f/2.4 ដូចគ្នា។ កាមេរ៉ារបស់ Reno2 Z ក៏បានភ្ជាប់មកមុខងារពិសេសៗមួយចំនួនដូចជា មុខងារថតវីដេអូដោយប្រើកាមេរ៉ាខាងមុខ ដែលធ្វើឲ្យផ្ទៃខាងក្រោយមានលក្ខណៈព្រាល (World’s First Pop-up Camera with Bokeh Effect Video), Portrait Mode 2.0, Portrait Bokeh, HDR Portrait, AI Beauty Mode និងមុខងារទប់លំនឹង Ultra Steady Video ជាដើម។

 

 

ចំណែកឯ ថាមពលថ្មវិញវាបំពាក់មកជាមួយថ្មដែលមានទំហំ 4,000 mAh ព្រមទាំងគាំទ្របច្ចេកវិទ្យាសាកថ្មល្បឿន VOOC Flash Charge 3.0 ដែលអាចធ្វើការសាកថ្មរបស់ Reno2 Z ពី 0 ដល់ 51% ដោយចំណាយពេលត្រឹមតែ 30 នាទីប៉ុណ្ណោះ។ រីឯផ្នែកសុវត្ថិភាពវិញ វាប្រើប្រាស់សេនស័រស្កេនស្នាមម្រាមដៃដែលស្ថិតនៅក្រោមអេក្រង់ជំនាន់ 3.0 ដែលមានដំណើរការលឿនជាងមុនរហូតដល់ 11.3% ឯណោះ។ សម្រាប់ប្រព័ន្ធប្រតិបត្តិការដំណើរការ វាដំណើរការដោយ Android 9 (pie) ស្រោបដោយស្បែក ColorOS 6.1។ OPPO Reno2 Z មកជាមួយជម្រើសពណ៌ចំនួន 2 នោះគឺ Sky White និង Luminous Black។ ក្រុមហ៊ុន OPPO ដាក់លក់ OPPO Reno2 Z ក្នងតម្លៃប្រហែលប្រមាណជា 353 ដុល្លារ សម្រាប់ម៉ូឌែលដែលមាន RAM ទំហំ 8GB និងអង្គផ្ទុកទិន្នន័យទំហំ 128GB។ គួរបញ្ជាក់ផងថា តម្លៃខាងលើនេះគឺជាតម្លៃដែលដាក់លក់នៅក្នុងប្រទេសចិនតែប៉ុណ្ណោះ។

 

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Chiro ថ្ងៃទី ២៣ ខែ តុលា ឆ្នាំ ២០១៩
ប្រភព: OPPO Tag: ទូរស័ព្ទ