CAMBO REPORT

Popup Advertising5 seconds

សូម្បី​តែ​ CEO​ របស់ ​Huawei​ ក៏​មិន​ជឿ​ថា​ស្មាតហ្វូន​របស់​ខ្លួន​នឹង​មាន​សេវាកម្ម​ Google​ នៅ​ក្នុង​ពេល​ឆាប់ៗ​នេះ​ឡើយ​

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ប្រិយមិត្តបានដឹងរួចហើយថា នៅក្នុងពេលបច្ចុប្បន្ននេះ Huawei បានរងការពិន័យរបស់អាមេរិក ដោយមិនអនុញ្ញាតឲ្យ ក្រុមហ៊ុននៅអាមេរិកទាំងអស់ ផ្ដល់អជ្ញាប័ណ្ណ ក៏ដូចជាលក់ផលិតផល ឲ្យមកក្រុមហ៊ុននេះឡើយ ជាពិសេសនោះគឺ Google តែម្ដង ដែលជាហេតុធ្វើឲ្យ Huawei Mate 30 Pro ដែលទើបតែបង្ហាញខ្លួននេះ មិនមានភ្ជាប់មកជាមួយ សេវាកម្មរបស់ Google នោះទេ។ ដោយឡែកពេលនេះ CEO របស់ Huawei ក៏បានចេញមុខបកស្រាយបន្ថែមទៀត ទាក់ទងជាមួយបញ្ហា ដែលថា តើ Huawei អាចប្រើប្រាស់ សេវាកម្ម Google បានដែរឬទេ នៅក្នុងពេលខាងមុខឆាប់ៗនេះ?

 

 

ប្រាកដណាស់ បើតាមការបង្ហាញ របស់លោក Ren Zhengfei ដែលជា CEO របស់ Huawei បានបកស្រាយ ទាក់ទងនឹងសំណួរខាងលើនេះថា លោកមិនជឿឡើយថា សហរដ្ឋអាមេរិក នឹងលុបឈ្មោះរបស់ Huawei ចេញពីបញ្ជីខ្មៅ នៅក្នុងពេលឆាប់ៗនេះ តែយ៉ាងណា លោកនៅតែស្វាគមន៍ជានិច្ច ចំពោះការបើកកិច្ចចចារជាថ្មីផងដែរ។ បើតាមការបង្ហាញនេះ អាចបញ្ជាក់ថា ស្មាតហ្វូនរបស់ក្រុមហ៊ុនខាងលើ មិនអាចប្រើប្រាស់ជាមួយសេវាកម្ម របស់ Google បាន នៅក្នុងពេលឆាប់ៗនេះនោះទេ។ គួរបញ្ជាក់ដែរ បន្ទាប់ពីមាន ការដាក់ពិន័យបែបនេះ ក្រុមហ៊ុនយក្ស នៅក្នុងប្រទេសចិន ក៏បានរំពឹងទុកមុនថា ខ្លួនអាចនឹងបាត់ចំណូលចន្លោះពី 20 ទៅ 30 ពាន់លានដុល្លារឯណោះ ប៉ុន្តែមកទល់ពេលនេះ ការធ្លាក់ចុះ ហាក់ដូចជាមិនអាក្រក់ ដូចដែលបានរំពឹងទុកនោះទេ ពោលគឺបានធ្លាក់ចុះត្រឹម 10 ពាន់លានដុល្លារប៉ុណ្ណោះ។ ទោះជាយ៉ាងណាក៏ដោយ បញ្ហាធំបំផុត ដែលធ្វើឲ្យចំណូល មានការធ្លាក់ចុះនោះ គឺដោយសារតែស្មាតហ្វូន របស់ក្រុមហ៊ុននេះ មិនអាចប្រើប្រាស់ជាមួយ Google service បាន ដែលធ្វើឲ្យមានការ បាត់បង់អ្នកប្រើប្រាស់ជាច្រើន នៅតំបន់អឺរ៉ុប ប៉ុន្តែសម្រាប់ការលក់ នៅក្នុងប្រទេសចិនវិញ គឺយីហោនេះ នៅតែទទួលបានលទ្ធផលល្អ ព្រោះថាអ្នកប្រើប្រាស់ នៅទីនោះ មិនបានខ្វល់ខ្វាយ ពីបញ្ហាទាំងនេះឡើយ។

 

 

និយាយរួមមកវិញ គ្មានហេតុផលណាមួយ ដែលសេវាកម្មរបស់ Google នឹងមាននៅលើស្មាតហ្វូន Huawei ជំនាន់ថ្មី នៅក្នុងពេលឆាប់ៗនេះឡើយ ព្រោះថាសូម្បីតែ CEO របស់ក្រុមហ៊ុនចិនមួយនេះ ក៏បានបញ្ជាក់ប្រាប់យ៉ាងច្បាស់ដែរថា ខ្លួនមិនយល់ស្រប ជាមួយរឿងនេះនោះទេ។ អញ្ចឹងហើយ សម្រាប់ពេលឆាប់ៗខាងមុខនេះ Huawei នៅតែមិនមាន Google service ប៉ុន្តែសម្រាប់ថ្ងៃខាងមុខទៀត យើងក៏មិនទាន់ដឹងដូចគ្នា ថាមិនត្រូវគឺអាចមានជា កិច្ចចចារណាមួយ កើតឡើងរវាងភាគីទាំងសងខាង ក៏អាចថាបាន ជាក់ស្ដែងដូចកាលពីលើកមុន អញ្ចឹងដែរ។ 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ratanak ថ្ងៃទី ២២ ខែ តុលា ឆ្នាំ ២០១៩
ប្រភព: Giz China Tag: ទូរស័ព្ទ