CAMBO REPORT

Popup Advertising5 seconds

លោក Tim Cook ត្រូវ​បាន​តែង​តាំង​ជា​ប្រធាន​សាលា​សេដ្ឋកិច្ចមួយ នៅ​ក្នុង​ប្រទេស​ចិន

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

នាយកប្រតិបត្តិក្រុមហ៊ុន Apple លោក Tim Cook ត្រូវបានតែងតាំងជា នាយកសាលាសេដ្ឋកិច្ចនៃសាកលវិទ្យាល័យ Tsinghua នៅទីក្រុងប៉េកាំង។ នេះបើយោងតាមរបាយការណ៍ ព័ត៌មានក្នុងស្រុក និងសេចក្តីសង្ខេបប្រជុំជាភាសាចិន ដែលបានកត់សម្គាល់ដោយ សារព័ត៌មាន Apple Insider ។ ក្នុងនោះ លោក Tim Cook នឹងចូលកាន់តួនាទីសម្រាប់រយៈពេល ៣ ឆ្នាំខាងមុខ ដែលនេះបានលើកឡើង នៅក្នុងពេលដែលលោកបានធ្វើជាប្រធាននៃកិច្ចប្រជុំមួយ ដែលកាសែត South China Morning Post បានអះអាង។ 

 

 

លោក Cook ក៏ធ្លាប់បានធ្វើបែបនេះ ពីមុនមកផងដែរកាលពីអតីតកាល ដូចទៅនឹង លោក Mark Zuckerberg ដែលលោកធ្លាប់បានធ្វើជា មន្ត្រីត្រួតពិនិត្យនៅក្នុងប្រទេសចិន អំពីការបញ្ចេញមតិដោយសេរី នៅទីសាធារណៈ។ មិនខុសគ្នានោះដែរ មន្ត្រីរដ្ឋាភិបាលចិនជួរមុខជាច្រើនរូប ក៏ធ្លាប់បានចូលធ្វើជាមន្ត្រីរាយការណ៍ នៅប៉ុស្ដិ៍ការិយាល័យប្រៃសណីយ៍ផងដែរ។ ខណៈពេលដែល លោក Cook មិនមែនជានាយកប្រតិបតិ្តផ្នែកបច្ចេកវិទ្យា ដំបូងនោះទេ ដែលបានចូលបម្រើការនៅផ្នែកប្រឹក្សាភិបាល នាប្រទេសនេះ។ ករណីនេះបានធ្វើអោយ សម្ព័ន្ធភាពនៃ អាមេរិកជាមួយនិងចិន កាន់តែស្និទ្ធស្នាលឡើង។

 

 

គួរបញ្ជាក់ផងដែរថា អាមេរិក ត្រូវបានរិះគន់ផងដែរ ក្នុងការជ្រៀតចូលទៅកាន់ទីផ្សារដ៏ធំបំផុតមួយ នៃពិភពលោក ដោយអ្នកខ្លះគិតថា វាដូចជាបានលេងសើចជាមួយនឹងរដ្ឋាភិបាលកុម្មុយនិស្តចិន អញ្ចឹង។ យ៉ាងណាក៏ដោយ ចិនត្រូវបានគេដឹងថា ជាទីផ្សារធំបំផុតរបស់ Apple ក្នុងពិភពលោកលំដាប់លេខ 3 ដែលមានផលិតផលជាច្រើនរបស់ខ្លួន បានប្រមូលផ្តុំនៅទីនោះ។ ដូច្នេះនេះអាចជា ការដាក់ទុន ក៏ដូចជាការបង្កើនប្រជាប្រិយភាពរបស់ខ្លួនពីសំណាក់ Apple ក្នុងការយកចិត្តទុកដាក់ទៅលើប្រទេសចិន។ 

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sam ថ្ងៃទី ២២ ខែ តុលា ឆ្នាំ ២០១៩
ប្រភព: The Verge Tag: Lifestyle