CAMBO REPORT

Popup Advertising5 seconds

ទោះ​បី​មិន​ប្រើ​ Pixel​ Stand​ ក៏​ដោយ ​Pixel​ 4​ នៅ​តែ​អាច​សាក​ថ្ម​ឥត​ខ្សែ​បាន​លឿន​ដដែល​

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

វត្តមានរបស់ Google Pixel 4 បានបង្ហាញខ្លួនប្រហែលជា មួយសប្តាហ៍មកហើយ ប៉ុន្តែវានៅតែមានចំណុចមួយចំនួន មិនទាន់ច្បាស់នៅឡើយ ព្រោះក្នុងពេលដែល Google បានប្រកាសនោះ គឺមិនបានបញ្ជាក់ប្រាប់ សព្វគ្រប់នោះទេ។ ជាកស្ដែង នៅក្នុងពេលនេះ ពត៌មានសំខាន់មួយទៀត ទាក់ទងជាមួយការសាកថ្ម ដោយមិនប្រើប្រាស់ខ្សែ ដែលមាននៅលើ Pixel 4 និយាយឲ្យចំទៅលើកនេះ វាអាចសាកបានលឿន បើទោះជា មិនប្រើប្រាស់បន្ទះសាករបស់ Google ក៏ដោយ។

 

 

មិនខុសទេរាល់ឆ្នាំ Google បានធ្វើរឿងមួយ នៅលើស្មាតហ្វូនរបស់ខ្លួន ដែលធ្វើឲ្យមានអ្នកប្រើប្រាស់ជាច្រើន មិនពេញចិត្តនោះទេ និយាយឲ្យចំទៅគឺ បើសិនជា អ្នកប្រើប្រាស់ ចង់ធ្វើការសាកថ្មឥតខ្សែនោះ គឺពួកគេចាំបាច់ ត្រូវតែទិញ Pixel Stand ដើម្បីទទួលបាន ល្បឿនសាកលឿន ហើយបើប្រើក្រៅពីនោះ វាអាចសាកចូល បានក្នុងល្បឿនយឺតតែប៉ុណ្ណោះ។ ដោយឡែក នៅក្នុងពេលនេះ វាលែងជារឿង ដែលអ្នកប្រើប្រាស់គួរបារម្ភទៀតហើយ ព្រោះនៅលើ Pixel 4 វាអាចធ្វើការគាំទ្រ ល្បឿនសាកលឿនបាន បើទោះជាមិនប្រើប្រាស់ Pixel Stand ក៏ដោយ ពោលគឺវាអាច សាកបានដល់ 11W ថែមទៀតផង។ ពិតណាស់ វាមិនលឿនពេកទេ បើប្រៀបជាមួយ ស្មាតហ្វូនកំពូលផ្សេងទៀត ប៉ុន្តែវាជារឿង ដែលគួរឲ្យអបអរមួយ សម្រាប់អ្នកដែលមាន បំណងក្នុងការទិញយក ស្មាតហ្វូនជំនាន់ថ្មីរបស់ Google ខាងលើ ព្រោះពួកគេមិនចាំបាច់ចំណាយលុយច្រើន ដើម្បីទិញ Pixel Stand ទៀតនោះឡើយ។

 

 

និយាយរួមមកវិញ Google បានបើកឲ្យស្មាតហ្វូនកំពូលរបស់ខ្លួន ធ្វើការសាកឥតខ្សែ ក្នុងល្បឿនលឿន 11W បាន ដោយមិនចាំបាច់តែប្រើប្រាស់ Pixel Stand នោះទេ និយាយឲ្យចំទៅ ទោះបីជាបន្ទះសាកឥតខ្សែ របស់ក្រុមហ៊ុនផ្សេងទៀត ក៏អាចសាកបាន នៅក្នុងល្បឿនដូចគ្នាដែរ ប៉ុន្តែសំដៅតែលើ បន្ទះសាកទាំងឡាយណា ដែលអាចគាំទ្រជាមួយល្បឿន បែបនេះបានប៉ុណ្ណោះ។ អញ្ចឹងហើយ នេះជាដំណឹងល្អ សម្រាប់អ្នកដែលមានបំណង ប្រើប្រាស់ Pixel 4 / 4 XL ព្រោះថាបើសិនជាអ្នកចង់ប្រើប្រាស់ ការសាកថ្មដោយឥតខ្សែ អ្នកមិនបាច់ចាំបាច់ចំណាយថវិកា ដើម្បីទិញ Pixel Stand ដែលមានតម្លៃថ្លៃនេះឡើយ ពោលគឺអ្នកអាចទិញផលិតផល របស់ក្រុមហ៊ុនផ្សេងទៀត ដែលធូថ្លៃ ព្រមទាំងមានគុណភាព ប្រហាក់ប្រហែលគ្នាដូច្នេះដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ratanak ថ្ងៃទី ២២ ខែ តុលា ឆ្នាំ ២០១៩
ប្រភព: 9To5 Google Tag: ទូរស័ព្ទ