CAMBO REPORT

Popup Advertising5 seconds

Pokémon GO នឹង​បន្ថែម​វគ្គ GO Battle League សម្រាប់​ការ​ប្រកួត​ប្រជែង​ជាមួយ​អ្នក​លេង​ជុំ​វិញ​ពិភព​លោក នៅ​ដើមឆ្នាំ​ក្រោយ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

វិលត្រលប់ទៅកាលពីឆ្នាំ 2016 ហ្គេម Pokémon GO បានចាប់ផ្តើមបំបែកឯកទគ្គកម្ម និងបន្ទាប់មក ភាពពេញនិយមក៏បានធ្លាក់ចុះវិញ ដោយអ្នកលេងភាគច្រើន លេងបានតែពេលដំបូង ហើយក៏បោះបង់ចោលវា។ ដូច្នេះ មកដល់ចុងឆ្នាំ 2018 ទើបមានកំណែអាប់ដេតដ៏ធំមួយ ជាមួយនឹងការបន្ថែមនូវសត្វថ្មីៗ ហើយអ្វីដែលពិសេសនោះគឺ ការលេងរបៀប PvP ដែលអនុញ្ញាតឲ្យអ្នកលេង នៅក្បែរគ្នាប្រយុទ្ធគ្នាបាន។ 

 

 

ដោយឡែក ក្នុងថ្ងៃនេះផ្ទាល់ ក្រុមហ៊ុន Ninantic បានធ្វើការប្រកាសថា នឹងបន្ថែមវគ្គ GO Battle League ដើម្បីចូលខ្លួនមកជំនួសវគ្គ Trainer Battles ដែលមានវត្តមាន នៅចុងឆ្នាំមុន។ នៅក្នុងកំណែអាប់ដេតថ្មីមួយនេះ នឹងផ្តល់ឲ្យអ្នកលេងទទួលបានបទពិសោធន៍ថ្មីមួយទៀត ដោយវាបានបន្ថែមរបៀបលេងថ្មី ដែលមានឈ្មោះថា Go Battle League ដែលតម្រូវឲ្យអ្នកលេង ធ្វើការស្វែងរកសត្វ Pokémon ពិសេសៗ រួចយកទៅធ្វើការហ្វឹកហាត់ ឲ្យមានសមត្ថភាពខ្លាំង សម្រាប់យកទៅប្រកួតប្រជែង ជាមួយអ្នកលេង នៅជុំវិញពិភពលោក ដើម្បីទទួលបានកម្រិតចំណាត់ថ្នាក់ ( Rank) តាមរយៈប្រព័ន្ធអ៊ីនធើណេត។

 

 

សរុបមក ក្រុមហ៊ុន Niantic សង្ឃឹមទុកថា ការនាំយកមកនូវវគ្គ GO Battle League សម្រាប់ឆ្នាំ 2020 ខាងមុខនេះ នឹងជួយធ្វើឱ្យបទពិសោធន៍ នៃការប្រយុទ្ធ Pokémon GO កាន់តែមានការប្រកួតប្រជែង និងអាចទទួលបានការចាប់អារម្មណ៍ កើនឡើងពីអ្នកលេងវិញផងដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Kealy ថ្ងៃទី ២២ ខែ តុលា ឆ្នាំ ២០១៩
ប្រភព: Engadget Tag: កម្មវិធី-ហ្គេម