CAMBO REPORT

Popup Advertising5 seconds

ចាប់​អារម្មណ៍​ដែរ​ទេ​ បើ ​Huawei​ Mate​ X​ ដាក់​លក់​ក្នុង​តម្លៃ​ចាប់​ពី​ខ្ទង់​ 1,414 ​ដុល្លា​​​​រ​?​

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

កាលពីម្សិលមិញនេះ យើងបានឮដំណឹងថា Huawei Mate X អាចនឹងបង្ហាញខ្លួន នៅក្នុងសន្និសីទមួយរបស់ Huawei ដែលនិយាយពីបច្ចេកវិទ្យា 5G ព្រមទាំងត្រូវធ្វើឡើង នៅថ្ងៃស្អែកនេះ ក្នុងប្រទេសចិនផងដែរ។ ដោយសារវាជាសន្និសីទ 5G ដូច្នេះហើយ ទើបមានមនុស្សជាច្រើន បានរំពឹងថា ស្មាតហ្វូនបត់របស់ក្រុមហ៊ុនខាងលើ ក៏អាចនឹងត្រូវបង្ហាញខ្លួន ជាមួយគ្នានោះដែរ ហើយចំណែកឯក្នុងពេលនេះវិញ ដំណឹងបែកធ្លាយថ្មី ទាក់ទងជាមួយតម្លៃ របស់ស្មាតហ្វូននេះ ក៏ចាប់ផ្ដើមចេញបន្តិចម្ដងៗ។

 

 

ជាក់ស្ដែង មានដំណឹងជាច្រើនលើក រួចមកហើយ ទាក់ទងជាមួយនឹង ការបង្ហាញខ្លួនជាថ្មី របស់ស្មាតហ្វូនបត់ខាងលើ ប៉ុន្តែវត្តមានពិតប្រាកដ គឺនៅមិនទាន់មាននោះទេ ចំណែកឯពេលនេះវិញ យើងក៏បានឮ ជាមួយរឿងដដែលនេះម្ដងទៀត ព្រមទាំងបញ្ជាក់ថា វាអាចនឹងបង្ហាញខ្លួន នៅក្នុងថ្ងៃស្អែកនេះទៀតផង។ គួរបញ្ជាក់ដែរថា កាលពីខែកុម្ភៈកន្លងទៅ Huawei ក៏បានបញ្ជាក់ប្រាប់ដែរថា ស្មាតហ្វូនបត់ខាងលើនេះ នឹងត្រូវដាក់លក់នៅក្នុងតម្លៃខ្ទង់ 2,600 ដុល្លារ ប៉ុន្តែបើតាមតម្លៃបែកធ្លាយ នៅក្នុងពេលនេះវិញ យើងឃើញថា វាហាក់ដូចជាមានគម្លាត ខុសគ្នាច្រើនមែនទែន ដោយសម្រាប់ម៉ូឌែលប្រើប្រាស់ឈីប Kirin 980 អាចនឹងមានតម្លៃខ្ទង់ 1,414 ដុល្លារ រីឯសម្រាប់ម៉ូឌែល 5G ដែលប្រើឈីប Kirin 990 វិញ វាអាចនឹងត្រូវលក់ក្នុងតម្លៃប្រមាណជា 1,979 ដុល្លារទៀតផង។ វាក៏មិនមានអ្វីប្លែកដែរ ចំពោះការដាក់លក់ ចែកចេញជាពីរម៉ូឌែល ព្រោះថាយើងធ្លាប់ បានដឹងរួចមកហើយ ពីពត៌មាននេះ ប៉ុន្តែចំពោះរឿងតម្លៃវិញ គឺអាចនិយាយបានថា វាអាចនឹងថោកជាងលើកមុន ដល់ទៅខ្ទង់ 600 ដុល្លារឯណោះ។

 

 

សរុបមកវិញ បើតាមការរៀបរាប់ខាងលើនេះ បានឲ្យដឹងថា Huawei Mate X អាចនឹងបង្ហាញខ្លួន នៅថ្ងៃស្អែក ជាមួយតម្លៃអាចថោកជាងមុនច្រើនគួរសម និងជាពិសេសនោះ វាអាចនឹងបែងចែកចេញជាពីរ ដែលអាចឲ្យអ្នកទិញ កាន់តែមានជម្រើសច្រើនផងដែរ។ ដូច្នេះហើយ បើពត៌មាននេះ អាចក្លាយជាការពិតមែន នោះមានន័យថា Huawei ប្រហែលជាចង់លួងចិត្ត ក៏ដូចជាទាក់ទាញអ្នកប្រើប្រាស់ ឲ្យមកងាកមើល ស្មាតហ្វូនបត់របស់ខ្លួន ព្រោះថាតម្លៃដែលបាន បែកធ្លាយនេះ វាពិតសមរម្យសម្រាប់ ស្មាតហ្វូនដែលមាន ការច្នៃប្រឌិតខ្ពស់ និងប្រកបដោយបច្ចេកវិទ្យាទំនើបបែបនេះ តែទោះជាយ៉ាងណា នេះគ្រាន់តែជាការរំពឹងទុកមុន ម្យ៉ាងទៀត Huawei ក៏មិនទាន់បង្ហាញនោះដែរថា Mate X នឹងបង្ហាញខ្លួន នៅថ្ងៃស្អែកមែន ឬមួយក៏អត់នោះ ដូច្នេះមានតែចាំមើលទាំងអស់គ្នា។ 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ratanak ថ្ងៃទី ២២ ខែ តុលា ឆ្នាំ ២០១៩
ប្រភព: Gizmochina Tag: ទូរស័ព្ទ