CAMBO REPORT

Popup Advertising5 seconds

Google កំពុង​សាក​ល្បង​បន្ថែម​មុខងារ​ថ្មី​ៗ នៅ​លើ​កម្មវិធី​ក្តារ​ចុច Gboard និង Google Contacts

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ដូចប្រិយមិត្តបានដឹងហើយថា រាល់កព្ចាប់កម្មវិធីទាំងអស់របស់ Google តែងបញ្ចេញកំណែអាប់ដេត ដោយនាំមកនូវអ្វីថ្មីៗជានិច្ច ជាពិសេសបន្ថែមមុខងារថ្មី ក៏ដូចជាបង្កើនសមត្ថភាព និងកែលម្អចំណុចខ្វះខាតមួយចំនួនផងដែរ។ ជាក់ស្តែង ដូចប៉ុន្មានថ្ងៃមុននេះ Google បានប្រកាសថា ពួកគេនឹងបន្ថែមមុខងារថ្មីមួយទៀត នៅលើកម្មវិធី Google Maps ដែលអាចរាយការណ៍ប្រាប់ពីផ្លូវជាប់គាំងស្ទះខ្លាំង ការបិទផ្លូវ ឬ បញ្ហាគ្រោះថ្នាក់ចរចណ៍ ឲ្យយើងដឹងមុនបាន។ 

 

រហូតមកដល់ពេលនេះ យើងក៏ស្រាប់តែទទួលបានព័ត៌មានថ្មីមួយទៀត ទាក់ទងនឹងការ អាប់ដេតទៅលើកញ្ចប់កម្មវិធី មួយចំនួនរបស់ Google ដែលរួមមានដូចជា Gboard និង Google Contacts ជាដើម។ នេះបើយោងទៅតាមការបង្ហោះឡើង នៅលើបណ្តាញសង្គម Twitter ពីនារីម្នាក់ ដែលមានឈ្មោះថា Jane Manchun Wong បានបង្ហាញឲ្យឃើញថា កម្មវិធីក្តារចុច Gboard ដ៏ពេញនិយម ដែលបានអភិវឌ្ឍឡើង ដោយក្រុមហ៊ុន Google កំពុងចាប់ផ្តើមតេស្តនូវមុខងារបន្ថែមថ្មីមួយ គឺ GIF Suggestion។ ចំពោះមុខងារថ្មីនេះដែរ នឹងអនុញ្ញាតឲ្យអ្នកប្រើប្រាស់ ធ្វើការស្វែងរកវា តាមរយៈពាក្យគន្លឹះ (Keywords)។ មិនតែប៉ុណ្ណោះ Gboard ក៏កំពុងសាកល្បងតេស្តទៅលើ មុខងារបញ្ចប់ប្រយោគ ដែលមានលក្ខណៈស្រដៀងមុខងារ Smart Compose ក្នុងកម្មវិធី Gmail ដែរ។ 

 

 

មិនទាន់អស់នោះទេ ផ្នែក Google Contacts ក៏កំពុងនឹងទទួលបាន ការអភិវឌ្ឍ ទៅលើការផ្លាស់ប្តូរ និងកែលម្អផ្ទៃបង្ហាញ UI ថ្មី សម្រាប់មុខងារផ្លូវកាត់ (Shortcuts) ផងដែរ។ លើសពីនេះ វានឹងអាចទទួលបានរចនាបថ ទៅលើ contact form, ងាយស្រួលក្នុងការស្វែងរក ការកត់ត្រាសកម្មភាពនានា ដែលយើងបានធ្វើពី ពេលកន្លងមក។ មុខងារថ្មីមួយទៀត ដែលគេកំពុងតេស្ត សម្រាប់បន្ថែមលើ Google Contacts នោះគឺមុខងារ ដែលអនុញ្ញាតឲ្យអ្នកប្រើប្រាស់ អាចធ្វើការតភ្ជាប់ទៅកាន់ កម្មវិធីទំនាក់ទំនងផ្សេងទៀតបាន មានដូចជា Telegram, Messenger ជាដើម។ ចុងក្រោយនោះ Google Contacts នឹងទទួលបានមុខងារជំនួយមួយ ដែលអាចធ្វើការ រក្សាទុកនូវទិន្នន័យ នៃបញ្ជីទំនាក់ទំនង នៅពេលដែលយើងផ្លាស់ប្តូរ ទៅគណនីផ្សេងទៀត។ 

 

 

សរុបមក ទាំងនេះគឺជាអ្វីដែល Google កំពុងខិតខំធ្វើការបង្កើនសមត្ថភាព ក៏ដូចជាបន្តបន្ថែមនូវអ្វីដែលថ្មីៗ សម្រាប់អ្នកប្រើប្រាស់ នូវកញ្ចប់កម្មវិធីមួយចំនួនរបស់ខ្លួន។ យ៉ាងណា ទោះបីជាឥឡូវ យើងក៏មិនទាន់ដឹងថា មុខងារថ្មីៗខាងលើនេះ សម្រាប់កម្មវិធី Gboard និង Google Contacts នឹងត្រូវបានប្រកាសចេញ ជាផ្លូវការពេលណា ក៏ពិតមែន ប៉ុន្តែ រូបភាពប៉ុន្មានសន្លឹក ដែលបានបង្ហោះចូលគេហទំព័រ Twitter ក៏អាចបង្ហើបឲ្យដឹងថា មិនយូរទៀតនោះទេ យើងនឹងអាចប្រើប្រាស់វាបានហើយ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Kealy ថ្ងៃទី ២២ ខែ តុលា ឆ្នាំ ២០១៩
ប្រភព: XDA Tag: កម្មវិធី-ហ្គេម