CAMBO REPORT

Popup Advertising5 seconds

កាន់​តែ​ច្បាស់​ហើយពី​ MacBook​ Pro​ 16​ អ៊ីញ ដោយ​អាច​បង្ហាញ​ខ្លួន​នៅ​ចុង​ខែ​នេះ​

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

មួយរយៈចុងក្រោយនេះ មានដំណឹងបែកធ្លាយជាច្រើន ដែលនិយាយពី កុំព្យូទ័រយួរដៃម៉ូឌែលថ្មី របស់ Apple ពោលគឺវាអាចនឹង បំពាក់មកជាមួយ ខ្នាតអេក្រង់ថ្មីទំហំ 16 អ៊ីញ មិនធ្លាប់មានឡើយ នៅលើ Laptop របស់ក្រុមហ៊ុនអាមេរិកមួយនេះ។ មិនខុសទេ ពត៌មានលើកមុនបាន បង្ហាញថា វាអាចនឹងត្រូវបង្ហាញខ្លួន នៅចុងខែតុលា ព្រមទាំងអាចនឹងមាន ការប្រែមួយចំនួនថែមទៀតផង។ ដោយឡែក នៅក្នុងពេលនេះ កាន់តែច្បាស់ជាងមុន ដោយវាអាចនឹងបង្ហាញខ្លួន នៅចុងខែនេះមែន។

 

 

 

បើតាមប្រភពជាច្រើន បានបង្ហាញកាលពីពេលថ្មីៗនេះថា MacBook Pro 16 អ៊ីញ របស់ Apple អាចនឹងបង្ហាញខ្លួន នៅចុងខែនេះ ក្នុងព្រឹត្តិការណ៍ធំប្រចាំឆ្នាំមួយ របស់ក្រុមហ៊ុនផ្លែប៉ោម ព្រមទាំងអាចនឹង ចេញមកជាមួយ ផលិតផល មួយចំនួនទៀតផងដែរ។ មិនខុសទេ បើតាមដំណឹងលេចធ្លាយចុងក្រោយ បានឲ្យដឹងថា Laptop ខាងលើ អាចនឹងត្រូវបានរចនាឲ្យមាន គែមជុំវិញអេក្រង់ កាន់តែខ្លីជាងមុន, អាចមានកម្រិតបង្ហាញដល់ 3072×1920 ភិចសែល ក៏ដូចជាអាចនឹងភ្ជាប់មកជាមួយ ឆ្នាំងសាកកម្លាំង 96W ជាប្រភេទ USB-C ផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ វាក៏ត្រូវបានគេជឿថា អាចនឹងប្រើប្រាស់ក្តារចុចបែប scissor-style ដំបូងគេ នៅក្នុងត្រកូល Laptop របស់ក្រុមហ៊ុនផ្លែប៉ោម ព្រមទាំងអាចនឹងមានបំពាក់ជាមួយ CPU ជំនាន់ចុងក្រោយបង្អស់របស់ Intel ក៏ដូចជាត្រូវបានគេគិតថា វាអាចនឹងមានតម្លៃខ្ទង់ 2900 ដុល្លារ ថែមទៀតផង។ 

 

 

យ៉ាងណាក៏ដោយ ចំពោះថ្ងៃប្រកាសចេញពិតប្រាកដ គឺយើងនៅតែមិនទាន់ ទទួលបានដំណឹងនៅឡើយទេ ព្រោះថាក្រុមហ៊ុនខាងលើ ក៏មិនទាន់ចេញមុខបង្ហាញពីវា ឲ្យបានច្បាស់នោះដែរ ដូច្នេះហើយ អាចនិយាយបានថា ដំណឹងខាងលើនេះ វាក៏មិនប្រាកដថា នឹងក្លាយជាការពិត ឬមួយក៏អត់នោះទេ។ អញ្ចឹងហើយ នៅក្នុងពេលនេះ យើងមិនទាន់ច្បាស់ ពីពេលវាប្រកាសចេញ ក៏ដូចជាលក្ខណៈសម្បត្តិជាក់លាក់ របស់វាឡើយ ហើយបើចង់ដឹងច្បាស់នោះ គឺយើងមានតែសង្ឃឹមថា MacBook Pro 16 អ៊ីញ នឹងបង្ហាញខ្លួន នៅក្នុងពេលឆាប់ៗ ខាងមុខនេះផងចុះ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ratanak ថ្ងៃទី ២២ ខែ តុលា ឆ្នាំ ២០១៩
ប្រភព: BGR Tag: កុំព្យូទ័រ