CAMBO REPORT

Popup Advertising5 seconds

ក្រុមហ៊ុន​បណ្តាញ​ទូរសព្ទ​មួយ​នៅ​ជប៉ុន ប្រកាស​ពី​ស្មាតហ្វូន Sony ដែល​អាច​ឡើង​ទៅ​កាន់ Android 10 បាន

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

សម្រាប់ប្រិយមិត្ត Sony ប្រាកដជាបានជ្រាបហើយថា រាល់ស្មាតហ្វូន Sony ទាំងអស់ នៅប៉ុន្មានឆ្នាំចុងក្រោយនេះ បានធ្វើការកែប្រែផ្ទាំង Interface នៃប្រព័ន្ធប្រតិបត្តិការ Android ដើម និង កម្មវិធីមួយចំនួន ជាមួយគ្នាតែម្តងនៅលើ ស្មាតហ្វូនរបស់ខ្លួន ដែលវាបានជំរុញអោយការប្រើប្រាស់ បានកាន់តែលឿន និងមិនសាំញ៉ាំ។ ក្នុងនោះ ដោយសារតែមូលហេតុនេះហើយ ទើបធ្វើអោយការនាំយកការគាំទ្រ Software បានលឿនជាងប្រភេទ ដែលបន្ថែមស្បែក UI ពីលើវា មានដូចជា Funtouch UI របស់ Vivo, ColorOS របស់ Vivo និង UX របស់ LG ជាដើម។ សម្រាប់ពេលនេះ ក្រុមហ៊ុនបណ្តាញទូរសព្ទចល័តមួយ នៅក្នុងប្រទេស ជប៉ុនឈ្មោះថា NTT DoCoMo បានបង្ហាញពី បញ្ជីរាយនាម ស្មាតហ្វូនមួយចំនួន របស់ Sony ដែលខ្លួនបានយកមកលក់បន្ត អាចឡើងទៅកាន់ Android 10 ជំនាន់ចុងក្រោយបាន។ 

 

 

ខាងក្រោមនេះ ជាបញ្ជីរាយនាមស្មាតហ្វូន Sony ទាំងអស់ដែលមានសិទ្ធិឡើងទៅកាន់ Android 10 បានឆាប់ៗនេះ ដោយក្រុមហ៊ុន NTT DoCoMo៖ 

 

- Sony Xperia XZ2

- Sony Xperia XZ2 Compact

- Sony Xperia XZ2 Premium

- Sony Xperia XZ3

- Sony Xperia 1

- Sony Xperia 5

- Sony Xperia Ace

 

 

តាមរយៈការបង្ហាញខាងលើ យើងឃើញថា មិនមានម៉ូឌែលថ្មីៗមួយចំនួនដូចជា៖ Xperia 10, Xperia 10 Plus និង Xperia 8 នៅក្នុងបញ្ជីនោះទេ ក៏ដោយសារតែវាមិនត្រូវបានលក់ ដោយក្រុមហ៊ុន NTT DoCoMo។ ដោយឡែក Xperia 8 ដែលទើបនឹងចេញថ្មីៗនេះ ដែលមានមកជាមួយអេក្រង់ 5 អ៊ីញ និង CPU Snapdragon 630 ដែលបានដាក់លក់ផ្តាច់មុខដោយ DoCoMo ក៏អាចឡើងទៅកាន់ Android 10 បានដែរ។ បន្ថែមពីនោះ ស្មាតហ្វូន ដែលទទួលបានកំណែអាប់ដេតទាំងនោះ មានចេញលក់ត្រឹមឆ្នាំ 2018 មកប៉ុណ្ណោះ ដោយគ្មានវត្តមានរបស់ Xperia Z1 និង Z1 Compact ដែលចេញកាលពីឆ្នាំ 2017 ទៀតនោះទេ។ យ៉ាងណាក៏ដោយ គេបានរំពឹងថា Sony នឹងធ្វើការបង្ហាញពីគម្រោង បញ្ចេញ Android 10 នេះ ទៅអោយស្មាតហ្វូនរបស់ខ្លួន បន្ថែមទៀតនៅប៉ុន្មានសប្តាហ៍ ខាងមុខនេះផងដែរ។ 

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sam ថ្ងៃទី ២២ ខែ តុលា ឆ្នាំ ២០១៩
ប្រភព: XDA Tag: ទូរស័ព្ទ