CAMBO REPORT

Popup Advertising5 seconds

Pixel 3 / Pixel 3a នឹង​មិន​ទទួល​បាន​មុខងារ Live HDR និង Dual Exposure Controls ដែល​មាន​នៅ​លើ Pixel 4 ទេ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

យើងបានដឹងហើយថា កាលពីសប្តាហ៍មុននេះនៅឯព្រឹត្តិការណ៍មួយដែលធ្វើឡើងនៅក្នុងទីក្រុង New York នៃសហរដ្ឋអាមេរិក ក្រុមហ៊ុន Google បានប្រកាសចេញជាផ្លូវការនូវស្មាតហ្វូនលំដាប់កំពូលចុងក្រោយរបស់ខ្លួន នោះគឺ Pixel 4 និង Pixel 4 XL។ ពួកវាទាំង 2 បានបំពាក់មកជាមួយលក្ខណៈសម្បត្តិ និងមុខងារពិសេសៗជាច្រើន ក្នុងនោះផ្នែកកាមេរ៉ារបស់ពួកវាគឺជាចំណុចមួយ ដែលធ្វើឲ្យអ្នកចូលរួមទស្សនានៅក្នុងកម្មវិធីនោះ មានការចាប់អារម្មណ៍យ៉ាងខ្លាំង ព្រមទាំងកោតសរសើរមិនដាច់ពីមាត់នោះទេ។

 

 

បន្ទាប់ពីបានឃើញ មុខងារ Live HDR និង Dual Exposure ដែលបានដាក់ឲ្យប្រើនៅក្នុងកម្មវិធីកាមេរ៉ារបស់ Pixel 4 រួចមក ក៏មានប្រិយមិត្តជាច្រើន ព្រមទាំងអ្នកដែលកំពុងប្រើស្មាតហ្វូន ដែលស្ថិតនៅក្នុងត្រកូល Pixel 3, Pixel 3a និង Google Pixel ជំនាន់ចាស់ មានចម្ងល់ថាតើស្មាតហ្វូនរបស់ពួកគេ នឹងទទួលបានកំណែអាប់ដេត ដើម្បីទទួលបានមុខងារ ទាំង 2 នេះដែរឬទេ? ជុំវិញរឿងរ៉ាវនេះ យើងក៏ទើបទទួលបានព័ត៌មានមួយ ដែលនិយាយទាក់ទងពីវាផងដែរ។ បើយោងទៅតាមការឆ្លើយតបសំណួរ របស់អ្នកប្រើប្រាស់ Twitter ម្នាក់ពីក្រុមហ៊ុន Google បានបញ្ជាក់ឲ្យយើងដឹងថាមុខងារ Live HDR និង Dual Exposure ធ្វើការទៅបាន ដោយពឹងផ្អែកទៅលើ Hardware ថ្មី ដែលបំពាក់នៅលើ Pixel 4 ដូច្នេះវានឹងមិនមានវត្តមាន នៅលើស្មាតហ្វូន Google Pixel ជំនាន់ចាស់នោះទេ។ 

 

 

គួរបញ្ជាក់ផងថា Live HDR គឺជាមុខងារដែលអនុញ្ញាតឲ្យយើងមើលឃើញលទ្ធផលរូបភាព ដែលយើងកំពុងតែត្រៀមនឹងថតដោយបើកមុខងារ HDR ក្នុងលក្ខណៈផ្ទាល់ៗតែម្តង ដោយមិនចាំបាច់តម្រូវឲ្យយើង ធ្វើការថតរូបរួច ទើបមើលឃើញលទ្ធផលរូបភាព ដែលថតដោយប្រើប្រាស់មុខងារ HDR នោះទេ។ ចំណែកឯ Dual Exposure គឺជាមុខងារដែលអនុញ្ញាតឲ្យយើងធ្វើការកំណត់ Exposure របស់វត្ថុដែលយើងកំពុងថត និងផ្ទៃខាងក្រោយនៃវត្ថុនោះ។ អញ្ចឹងសរុបមកវិញ នេះគឺជាដំណឹងដែលប្រិយមិត្តមួយចំនួនចង់ដឹង ហើយខ្ញុំក៏សូមចូលរួមសោកស្តាយផង ចំពោះអ្នកដែលកំពុងប្រើប្រាស់ ស្មាតហ្វូនដែលស្ថិតនៅក្នុងត្រកូល Pixel 3, Pixel 3a និង Google Pixel ជំនាន់ចាស់ទាំងអស់ ដែលមិនអាចទទួលបានមុខងារទាំងនេះបាន។ 

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Chiro ថ្ងៃទី ២២ ខែ តុលា ឆ្នាំ ២០១៩
ប្រភព: 9To5Google Tag: ទូរស័ព្ទ