CAMBO REPORT

Popup Advertising5 seconds

Facebook កំពុងធ្វើតេស្តផ្ទៃបង្ហាញថ្មី ជាមួយមុខងារ Dark Mode សម្រាប់ Facebook នៅលើ Browser កុំព្យូទ័រ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

វិលត្រលប់ទៅព្រឹតិ្តការណ៍ Developer Conference F8 កាលពីខែឧសភា ក្រុមហ៊ុន Facebook ធ្លាប់បានប្រកាសប្រាប់ថា នឹងរៀបចំកែប្រែមុខមាត់ថ្មី នៃកម្មវិធីហ្វេសប៊ុកដើម អមជាមួយនឹងការនាំយកមុខងារ Dark Mode ដ៏ពេញនិយម មកដាក់លើវេបសាយ ក៏ដូចជាកម្មវិធីសម្រាប់ស្មាតហ្វូនផងដែរ នាពេលឆាប់ៗខាងមុខនេះ ខណៈ កម្មវិធីផ្ញើសារ Messenger ទទួលបានមុខងារនេះ ចាប់តាំងពីដើមឆ្នាំ 2019 មកម្លេះ។ 

 

ទាក់ទងនឹងមុខងារ Dark Mode លើកម្មវិធីដើមនេះ Facebook បានចាប់ផ្ដើមធ្វើតេស្តសាកល្បងជាលើកដំបូង សម្រាប់ប្រព័ន្ធប្រតិបតិ្តការ Android កាលពី 2 មុន ហើយរហូតមកដល់ពេលថ្មីៗនេះ យើងក៏ទទួលបាន ព័ត៌មានថ្មីមួយទៀតថា ក្រុមហ៊ុន Facebook កំពុងប្រកាសចេញនូវផ្ទាំង Interface ថ្មី ដែលអាចបើកមុខងារ Dark Mode ជំនាន់ Beta លើវេបសាយរបស់ខ្លួនដែរហើយ ប៉ុន្តែសម្រាប់តែអ្នកប្រើប្រាស់មួយចំនួន ដែលមានការអញ្ជើញ ពីក្រុមហ៊ុននេះផ្ទាល់តែប៉ុណ្ណោះ។ បើតាមរយៈរូបភាព Screenshots ដែលបានបង្ហោះឡើង នៅក្នុងគេហទំព័រ Twitter ពីអ្នកដែលបានចូលរួមក្នុងកម្មវិធីសាកល្បងប្រើប្រាស់នោះ យើលសង្កេតឃើញថា រចនាបថនៃផ្ទាំង Interface ថ្មី ព្រមទាំង Dark mode ពិតជាស្រដៀងទៅនឹងអ្វីដែល Facebook បានបង្ហើបឲ្យឃើញ ក្នុងព្រឹតិ្តការណ៍ Developer Conference F8 ពិតមែន។ មួយវិញទៀត ជំនាន់ថ្មី ដែលគេបានធ្វើការអភិវឌ្ឍលើវេបសាយនេះ ត្រូវបានរចនាឡើង ប្រហាក់ប្រហែលទៅនឹង វេបសាយ Twitter ដែរ។ 

 

 

 

គួរបញ្ជាក់ផងដែរថា នេះគ្រាន់តែជាជំនាន់សាកល្បងតែប៉ុណ្ណោះ ដូច្នេះ វាអាចនឹងមានការផ្លាស់ប្តូរទៀត នៅពេលដែលវាត្រូវបានប្រកាសចេញ ជាផ្លូវការ ហើយនេះក៏អាចជាសញ្ញាថ្មីមួយ បានបង្ហាញប្រាប់ថា យើងនឹងអាចទទួលបានបទពិសោធន៍ថ្មី ជាមួយនឹងការរចនានូវផ្ទាំង Interface ថ្មី និងមុខងារ Dark Mode នៅលើកម្មវិធីហ្វេសប៊ុកដើម នាពេលឆាប់ៗខាងមុខនេះដែរ។ 

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Kealy ថ្ងៃទី ២១ ខែ តុលា ឆ្នាំ ២០១៩
ប្រភព: The Next Web Tag: កម្មវិធី-ហ្គេម