CAMBO REPORT

Popup Advertising5 seconds

គិត​យ៉ាងណា​ដែរ​ បើ ​Apple​ កំពុង​តែ​សិក្សា​ទៅ​លើ​ ការ​ផលិត​ចិញ្ចៀន​ឆ្លាត​វៃ​?​

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

សព្វថ្ងៃប្រហែលជាគ្មាននរណាម្នាក់ ដែលមិនស្គាល់យីហោ Apple នោះទេ ព្រោះថានេះជាស្លាកសញ្ញាមួយ ដែលបានផលិតឧបករណ៍ អេឡិចត្រូនិចជាច្រើន ប្រកបដោយប្រណីតភាព មានតម្លៃ ក៏ដូចជាគុណភាពល្អផងដែរ។ បើគិតមកទល់ពេលនេះ យើងឃើញមានផលិតផល ជាច្រើន ដែលបានដាក់ស្លាកយីហោមួយនេះ ដែលរួមមានដូចជា ស្មាតហ្វូន ថេប្លេត នាឡិកាឆ្លាតវៃ កុំព្យូទ័រ និងមានផលិតផលជាច្រើនទៀតផងដែរ។ ដោយឡែកនៅក្នុងពេលនេះ មានគេសង្ស័យថា ក្រុមហ៊ុនផ្លែប៉ោមនេះ កំពុងតែសិក្សាទៅលើការផលិត ចញ្ចៀនឆ្លាតវៃថែមទៀតផង។

 

 

ជាក់ស្ដែងបើតាម ប៉ាតង់មួយដែល Apple បានចុះនៅក្នុង American Patent Office បានបង្ហាញថា រូបនៅក្នុងប៉ាតង់នោះ វាជាប្រព័ន្ធដំណើរការមួយ នៅលើឧបករណ៍ខ្លួនតូច សម្រាប់ប្រើប្រាស់នៅលើម្រាមដៃ និយាយឲ្យចំទៅ គឺអាចនឹងក្លាយជា ចិញ្ចៀនឆ្លាតវៃហ្នឹងឯង។ នៅក្នុងចិញ្ចៀននេះដែរ វាអាចនឹងមាន processor, microphone, ឧបករណ៍សម្រាប់ ធ្វើការតភ្ជាប់ ដោយមិនប្រើប្រាស់ខ្សែ, សេនស័រសម្រាប់ថតសម្លេង, បន្ទះបង្ហាញតូចមួយ និងចុងក្រោយអាចមានជា ដុំបង្វិលតូចមួយ សម្រាប់បញ្ជារទៀតផង។ គួរបញ្ជាក់ដែរថា នៅក្នុងប៉ាតង់នេះដែរ បានបង្ហាញថា ចិញ្ចៀនឆ្លាតវៃមួយនេះ វាមិនមែនធ្វើការតែឯងនោះទេ ពោលគឺវាអាចនឹងដំណើរការជាមួយ ស្មាតហ្វូន ក៏ដូចជាថេប្លេត ដែលមានស្លាកយីហោផ្លែប៉ោម ដើម្បីប្រើប្រាស់មុខងារផ្សេងៗ ឬមួយក៏សម្រាប់ បញ្ជារទៅលើ ឧបករណ៍ទាំងនោះ តាមរយៈបន្ទះបង្ហាញ និងអាចមានជាជំនួយការ Siri ផងដែរ។ លើសពីនេះ វាក៏អាចនឹងក្លាយជា ចិញ្ចៀនឆ្លាតវៃមួយ ដែលមាននាទីសម្រាប់ផ្តល់ដំណឹង ជាសម្លងរោទិ៍ នៅក្នុងស្ថានភាពគ្រោះថ្នាក់ណាមួយ ដែលបានកើតឡើង រួមទាំងអាចធ្វើការឆ្លើយតប ជាមួយដំណឹងផ្សេងៗ ក៏ដូចជាសារបានយ៉ាងឆាប់រហ័ស។ 

 

 

ដូច្នេះហើយ ទាំងនេះជាចំណុចមួយចំនួន ដែលបានបង្ហាញពី ចិញ្ចៀនឆ្លាតវៃ ស្ថិតក្នុងប៉ាតង់ថ្មីរបស់ Apple ដោយវាមានសមត្ថភាព អាចភ្ជាប់ទៅកាន់ ស្មាតហ្វូន និងឧបករណ៍ផ្សេងទៀតបាន កាន់តែពិសេសនោះ វាអាចនឹងផ្តល់ដំណឹង ដល់អ្នកប្រើប្រាស់ តាមរយៈសម្លេងរោទិ៍ នៅក្នុងពេល ដែលពួកគេជួបនឹងគ្រោះណាមួយ ថែមទៀតផង។ យ៉ាងណាក៏ដោយ នេះគ្រាន់តែជាប៉ាតង់មួយ ដែលត្រូវបាន Apple បង្កើតឡើងប៉ុណ្ណោះ ហើយចំណែក វានឹងមានវត្តមាន ឬមួយក៏អត់នោះ គឺយើងនៅមិនទាន់ដឹង នៅឡើយទេ ដូច្នេះហើយ សង្ឃឹមថា នៅក្នុងពេលខាងមុខ យើងនឹងបានឃើញ រូបរាងពិតប្រាកដ របស់វាផងចុះ។ អញ្ចឹងតើប្រិយមិត្តទាំងអស់គ្នា មានចំណាប់អារម្មណ៍ បែបណាដែរ ចំពោះឧបករណ៍មួយនេះ?


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ratanak ថ្ងៃទី ២១ ខែ តុលា ឆ្នាំ ២០១៩
ប្រភព: Giz China Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ