CAMBO REPORT

Popup Advertising5 seconds

vivo Y11 2019 បង្ហាញ​ខ្លួន​ជា​ផ្លូវការ មាន​ថ្មទំហំ 5,000mAh ជាមួយ​តម្លៃត្រឹម 129 ដុល្លារ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ដូចដែលយើងបានដឹងហើយថា ក្រុមហ៊ុន vivo បានធ្វើការប្រកាសចេញនូវស្មាតហ្វូន Y12 ជាផ្លូវការរួចមកហើយ ដែលវាមានអេក្រង់ទំហំ 6.35 អ៊ីញ ជាប្រភេទ IPS LCD ក្នុងកម្រិតបង្ហាញរូបភាព HD+ ប្រើប្រាស់បន្ទះឈីប MediaTek Helio P22 មាន CPU ជាប្រភេទ Octa-core និងមានថាមពលថ្មទំហំ 5,000mAh ហើយវាក៏មានលក់ក្នុងប្រទេសយើងជាផ្លូវការផងដែរ ក្នុងតម្លៃប្រមាណជា 169 ដុល្លារ។ ដោយឡែក ខណៈពេលនេះ vivo ក៏បានបញ្ចេញស្មាតហ្វូន Y11 2019 មួយម៉ូឌែលទៀត ក្នុងប្រទេសវៀតណាម ដែលមានអេក្រង់ទំហំ 6.35 អ៊ីញដូចគ្នានឹង Y12 ដែរ។

 

 

ជាការពិតណាស់ សម្រាប់ vivo Y11 (2019) វាត្រូវបានបំពាក់អេក្រង់ទំហំ 6.35 អ៊ីញ ក្នុងកម្រិតបង្ហាញរូបភាព HD+ អមដោយម៉ូតបែបដំណក់ទឹកសម្រាប់ផ្ទុកកាមេរ៉ាមុខ។ លើសពីនេះទៅទៀត វាបានប្រើប្រាស់បន្ទះឈីប Snapdragon 439 មានរ៉េមទំហំ 3GB និងអង្គផ្ទុកទិន្នន័យក្នុងម៉ាស៊ីនទំហំ 32GB។ ចំណែកឯផ្នែកកាមេរ៉ាវិញ វាមានកាមេរ៉ាខាងក្រោយចំនួន 2 គ្រាប់ ដោយមួយគ្រាប់ជាលេនដើមមានទំហំ 13 មេហ្គាភិចសែល Aperture f/2.2 បូកមួយគ្រាប់ទៀតទំហំ 2 មេហ្គាភិចសែល Aperture f/2.4 ជា depth sensor។ មិនត្រឹមតែប៉ុណ្ណោះ Y11 2019 នេះ ក៏មានសេនស័រស្កេនស្នាមម្រាមដៃនៅខ្នងខាងក្រោយ និងវាមានកាមេរ៉ាមុខទំហំ 8 មេហ្គាភិចសែល ផងដែរ។ ជាក់ស្ដែងប្រព័ន្ធកាមេរ៉ារបស់វា មានមុខងារជាច្រើនដូចជា Pro mode, time-lapse, panorama, slow motion, voice capture, HDR និងមុខងារ AI beauty ជាដើម។

 

 

ក្រៅពីនេះ Y11 2019 ក៏មានលក្ខណៈសម្បត្តិមួយចំនួនទៀតដូចជា អាចប្រើប្រាស់ស៊ីមបាន 2, មានរន្ធដោតកាស 3.5mm, Wi-Fi 2.4GH, អាចគាំទ្រ OTG និងមានវិទ្យុ ជាដើម។ ជាងនេះទៅទៀត វាបានបំពាក់ថាមពលថ្មទំហំ 5,000mAh ជាមួយការទ្រទ្រង់បច្ចេកវិទ្យាសាកថ្មលឿនទំហំ 10W តាមរយៈរន្ធ Micro-USB ហើយវាបានដំណើរការដោយ Android 9 Pie ស្រោបដោយ Funtouch OS 9.1 និងមានវិមាត្រ 159.3 x 76.77 x 8.92mm ជាមួយទម្ងន់ 190.5 ក្រាម។ ជាចុងក្រោយ vivo បានដាក់ស្មាតហ្វូនមួយនេះក្នុងប្រទេសវៀតណាម ជាមួយតម្លៃប្រហែល 129 ដុល្លារ និងមានជម្រើសពណ៌ Coral Red និង Jade Green។ អញ្ចឹង សម្រាប់ទីផ្សារប្រទេសយើងវិញ ក៏អាចនឹងមានវត្តមានវា ដូចគ្នាផងដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Kongkit ថ្ងៃទី ២១ ខែ តុលា ឆ្នាំ ២០១៩
ប្រភព: Gizmo China Tag: ទូរស័ព្ទ