CAMBO REPORT

Popup Advertising5 seconds

គិត​ម៉េច​ដែរ​ចំពោះ​រូបភាព​ថត​ចេញ​ពី​មុខងារ​ពិសេសៗ នៅ​លើ​កាមេរ៉ា Google Pixel 4?

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

បើនិយាយដល់ស្មាតហ្វូនត្រកូល Pixel របស់ Google នោះអ្នកណាៗ ក៏នឹកឃើញ ដល់សមត្ថភាពពិសេស នៃផ្នែកកាមេរ៉ារបស់វា មុនគេដែរ។ ពិតមែនណាស់ នៅពេល Google ប្រកាសចេញនូវ ស្មាតហ្វូនលំដាប់កំពូលជំនាន់ចុងក្រោយរបស់ខ្លួន Pixel 4 និង 4 XL កាលពីមួយសប្តាហ៍មុននេះ ផ្នែកមួយក្នុងចំណោមលក្ខណៈសម្បតិ្តដទៃ របស់ស្មាតហ្វូននេះ ដែលតែងតែទទួលបានការចាប់អារម្មណ៍ខ្លាំង ពីសំណាក់អ្នកប្រើប្រាស់ ទូទាំងពិភពលោក គឺផ្នែកកាមេរ៉ាតែម្តង ទោះបីជារូបរាង មិនសូវបានក៏ដោយ។ 

 

 

កន្លងមកនេះ ឃើញថាក្រុមការងារ Google ពិតជាបានខិតខំយ៉ាងខ្លាំង ជុំវិញការអភិវឌ្ឍ ទៅលើផ្នែកកាមេរ៉ា បំពាក់លើស្មាតហ្វូនរបស់ពួកគេ។ បើក្រឡេកមកមើលម៉ូឌែល Pixel 4/4 XL ដែលទើបនឹងប្រកាស ចេញថ្មីៗនេះវិញ បានបំពាក់មកជាមួយកាមេរ៉ា Selfie ចំនួន 1 គ្រាប់ ដែលមានទំហំ 8 MP មានកម្រិត Aperture f/2.0 និងកាមេរ៉ាក្រោយ 2 គ្រាប់ ដែលមានលេនដើម Dual Pixel ទំហំ 12.2MP មានកម្រិត Aperture f/1.7 (OIS) និងមួយគ្រាប់ទៀតជាលេន Telephoto ដែលមានសេនស័រទំហំ 16MP មានកម្រិត Aperture f/2.4 ( អាច Zoom បាន 2 ដង) (OIS)។ មិនតែប៉ុណ្ណោះ Google ក៏បានធ្វើការអាប់ដេត ដោយបានបន្ថែមមកនូវមុខងារ ពិសេសៗជាច្រើនទៀត ដែលរួមមានដូចជា មុខងារ Night Sight ជំនាន់ថ្មី ដែលមានសមត្ថភាព ធ្វើការកាន់តែប្រសើរជាងមុន, មុខងារ Astrophotography ប្រើប្រាស់សម្រាប់ថតយកផ្កាយ ឬតារានៅលើមេឃ, មុខងារ Motion Mode ដែលអនុញ្ញាតឲ្យអ្នក អាចធ្វើការចាប់យករូបភាព ក្នុងកម្រិតដ៏ច្បាស់ល្អមួយ ដែលកំពុងមានចលនា, មុខងារ Dual Exposure ដែលអនុញ្ញាតឲ្យយើងធ្វើការកំណត់ Exposure របស់វត្ថុ ដែលយើងកំពុងថត និងផ្ទៃខាងក្រោយនៃវត្ថុនោះ, មុខងារ Super Res Zoom អាចធ្វើការ Zoom បានច្រើនដង ព្រមទាំងអាចរក្សាគុណភាពរូបភាព ឲ្យនៅបានល្អ ជាដើម។

 

ឃើញបែបនេះ ប្រាកដជាមានប្រិយមិត្តមួយចំនួន ចង់ដឹងណាស់ហើយ ថាតើរូបភាព  ដែលថតចេញពីកាមេរ៉ាមុខក្រោយ របស់ Google Pixel 4 មានគុណភាពច្បាស់ ក៏ដូចជាលក្ខណៈអស្ចារ្យ បែបណានោះ អញ្ចឹង កុំបង្អង់ពេលយូរទៀតអី សាកល្បងមកមើលរូបភាព ទាំងប៉ុន្មានសន្លឹកខាងក្រោមនេះ ទាំងអស់គ្នា។ 

 

ខាងក្រោមនេះ ជារូបភាពដែលថតចេញពីកាមេរ៉ាមុខក្រោយ របស់ Google Pixel 4: 

 

 

ដូច្នេះ តើប្រិយមិត្តយល់យ៉ាងណាដែរ បន្ទាប់ពីបានទស្សនារូបភាព ទាំងប៉ុន្មានសន្លឹកខាងលើនេះ ដែលថតចេញពី មុខងារពិសេសៗ នៅលើកាមេរ៉ា Pixel 4 ? តើវាអាចប្រកួតប្រជែង ជាមួយនឹងសមត្ថភាពកាមេរ៉ា របស់ស្មាតហ្វូនលំដាប់កំពូល ផ្សេងៗបានទេ? អញ្ចឹង សូមកុំភ្លេចបញ្ចេញយោបល់ របស់អ្នកទាំងអស់គ្នា នៅខាងក្រោមនេះ ឲ្យខ្ញុំបានដឹងផង។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Kealy ថ្ងៃទី ២១ ខែ តុលា ឆ្នាំ ២០១៩
ប្រភព: CNet Tag: ទូរស័ព្ទ