CAMBO REPORT

Popup Advertising5 seconds

Huawei Nova 5z ចេញ​ជា​ផ្លូវ​ការ មាន​កាមេរ៉ា​ក្រោយ 4 គ្រាប់ ប្រើ​ឈីប Kirin 810 ជាមួយ​តម្លៃ​ចាប់​ពី 226 ដុល្លារ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ប្រិយមិត្តមួយចំនួនប្រហែលជាបានដឹងហើយថា កាលពីប៉ុន្មានថ្ងៃមុននេះក្រុមការងាររបស់យើងបានធ្វើការចុះផ្សាយព័ត៌មានមួយដែលនិយាយអំពីការប្រទះឃើញ Poster ផ្លូវការរបស់ស្មាតហ្វូនមួយម៉ូឌែលថ្មីទៀត ដែលស្ថិតនៅក្នុងត្រកូល Nova 5 នៅលើបណ្តាញសង្គម Weibo។ បន្ទាប់ពីបានប្រទះឃើញ មិនបានប៉ុន្មានថ្ងៃផង ក្រុមហ៊ុន Huawei ក៏បានធ្វើការប្រកាសចេញស្មាតហ្វូន ដែលស្ថិតនៅក្នុងត្រកូល Nova 5 ថ្មីរបស់ខ្លួនពិតមែន ហើយវាមានឈ្មោះជាផ្លូវការថា Huawei Nova 5z។

 

 

Huawei Nova 5z ត្រូវបានបំពាក់មកជាមួយអេក្រង់លាត ដែលមានទំហំ 6.26 អ៊ីញ ជាប្រភេទ LCD មានកម្រិតបង្ហាញ Full HD+ (1080 x 2340 ភិចស៊ែល) ហើយអេក្រង់នេះក៏គាំទ្រកម្រិតទឹកពណ៌ DCI-P3 ថែមផង។ ចំពោះកម្លាំងម៉ាស៊ីនវិញ វាប្រើប្រាស់បន្ទះឈីប Kirin 810 ដែលមានទំហំ 7nm គួបផ្សំជាមួយជម្រើស RAM ទំហំ 6/8GB អមមកជាមួយជម្រើសអង្គផ្ទុកទិន្នន័យទំហំ 64/128GB យើងក៏អាចធ្វើការបន្ថែម Memory ប្រភេទ nanoSD ពីខាងក្រៅបានផងដែរ។ ចំពោះផ្នែកកាមេរ៉ា វាបានបំពាក់មកជាមួយលេនទម្លុះអេក្រង់ចំនួន 1 គ្រាប់ដែលមានទំហំ 32 MP មានកម្រិត Aperture f/2.0។ ចំណែកឯ កាមេរ៉ាក្រោយ មានចំនួន 4 គ្រាប់ ដោយមួយគ្រាប់ជាលេនគោល ដែលមានសេនស័រទំហំ 48MP កម្រិត Aperture f/1.8, មួយគ្រាប់ជាលេនទូលាយ (super wide) ដែលមានទំហំ 8MP មានកម្រិត Aperture f/2.4, មួយគ្រាប់ជាលេន Macro ដែលមានទំហំ 2MP កម្រិត Aperture f/2.4 និងមួយគ្រាប់ចុងក្រោយគឺជា Depth Sensor (ប្រើប្រាស់ដើម្បីជំនួយ ក្នុងការថតព្រាលផ្ទៃខាងក្រោយ) ដែលមានទំហំ 2MP កម្រិត Aperture f/2.4។ កាមេរ៉ារបស់ Nova 5z ក៏បានភ្ជាប់មកជាមួយមុខងារពិសេសៗមួយចំនួនផងដែរ ក្នុងនោះមានដូចជា មុខងារ AI, មុខងារ Super Night Scene, មុខងារ Portrait និងមុខងារកែតម្រូវមុំរបស់រូបភាពដែលបានថតចេញ ពីលេនទំលាយជាដើម។

 

 

 

ចំណែកឯ ថាមពលថ្មវិញ វាបំពាក់មកជាមួយថ្មដែលមានទំហំ 4,0០០ mAh ព្រមទាំងគាំទ្របច្ចេកវិទ្យាសាកថ្មល្បឿន ដែលមានកម្លាំង 20W ថែមទៀតផង។ រីឯផ្នែកសុវត្ថិភាពវិញ វាប្រើប្រាស់សេនស័រស្កេនស្នាមម្រាម ដែលស្ថិតនៅផ្នែកខាងក្រោយរបស់ទូរសព្ទ។ សម្រាប់ប្រព័ន្ធប្រតិបត្តិការ វាដំណើរការដោយ Android 9 (pie) ស្រោបដោយស្បែក EMUI 9.1 (ប៉ុន្តែមិនទាន់ច្បាស់ថាមាន Google Services ឬក៏អត់នោះទេ)។ Huawei Nova 5z មកជាមួយជម្រើសពណ៌ចំនួន 3 គឺពណ៌ខៀវ, បៃតង និងខ្មៅ។ ក្រុមហ៊ុន Huawei ដាក់លក់ Nova 5z ក្នងតម្លៃប្រហែលប្រមាណ 226 ដុល្លារ សម្រាប់ជម្រើស RAM 6GB និងអង្គផ្ទុកទិន្នន័យទំហំ 64GB រីឯ ជម្រើស RAM ទំហំ 8G និងអង្គផ្ទុកទិន្នន័យទំហំ 128GB ត្រូវដាក់លក់ក្នុងតម្លៃប្រហែលជា 255 ដុល្លារ។ សម្រាប់អ្នកដែលរស់នៅក្នុងប្រទេសចិនអាចធ្វើការកុម៉្មង់ទិញវាចាប់ពីពេលនេះតទៅ ហើយវានឹងដាក់លក់ជាផ្លូវការនៅថ្ងៃទី 1 ខែវិច្ឆិកា ឆ្នាំ 2019 ខាងមុខនេះតែម្តង។ គួរបញ្ជាក់ផងថា តម្លៃខាងលើគឺជាតម្លៃដាក់លក់នៅក្នុងប្រទេសចិនតែប៉ុណ្ណោះ។

 

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Chiro ថ្ងៃទី ២១ ខែ តុលា ឆ្នាំ ២០១៩
ប្រភព: Gizmochina Tag: ទូរស័ព្ទ