CAMBO REPORT

Popup Advertising5 seconds

នេះ​ជា​មូលហេតុ​ដែល​ Google​ មិន​បាន​ដាក់​មុខងារ​ថត​វីដេអូ​កម្រិត​ 4K​ 60fps​ លើ​ Pixel​ 4​

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ជិតមួយសប្តាហ៍មុន Google បានប្រកាសចេញ ស្មាតហ្វូនកំពូលប្រចាំឆ្នាំរបស់ខ្លួន ដែលមានឈ្មោះថា Pixel 4 ហើយនៅក្នុងនោះ វាបានចាប់កំណើតមក ជាមួយបងប្អូន 2 ម៉ូឌែល ដូចរាល់ឆ្នាំដែរ ដោយមួយជា Pixel 4 ធម្មតា និងមួយទៀតជាគឺ Pixel 4 XL ផងដែរ។ មិនខុសទេ អ្វីដែលធ្វើឲ្យមនុស្សភាគច្រើន មិនពេញចិត្តនោះគឺ ស្មាតហ្វូននេះ វាអាចធ្វើការថតវីដេអូដល់ 4K ប៉ុន្តែបានត្រឹម 30fps បុណ្ណោះ ហើយនេះក៏ជាសំនួរ ដែលគេបានសួរទៅកាន់ Google ដូចគ្នាដែរ។

 

 

បើតាមចម្លើយដែល Google បានបង្ហាញ អាចឲ្យដឹងថា មូលហេតុដែល Pixel 4 មិនអាចថតវីដេអូ បានដល់កម្រិត 4K នោះក៏ព្រោះតែ ក្រុមហ៊ុនមួយនេះ ចង់ឲ្យអ្នកប្រើប្រាស់ ធ្វើការថតវីដេអូក្នុងកម្រិត 1080p ដោយសារតែ នៅក្នុងកម្រិតបែបនេះ Google បានធ្វើការបង្កើនបន្ថែម ទៅលើគុណភាពនៃវីដេអូ ថែមមួយម្រិតទៀត ខណៈពេលដែល 4K 60fps វិញ វាពិតជាចំណាយ ទំហំអង្គផ្ទុកច្រើនមែនទែន ដែលអាចឡើងដល់ទៅ 500MB ឯណោះ នៅក្នុងការថតមួយនាទី ដូច្នេះវាធ្វើឲ្យអង្គផ្ទុករបស់អ្នកប្រើប្រាស់ ឆាប់ពេញផងដែរ។ យ៉ាងណាក៏ដោយ នេះអាចជាហេតុផលសមស្របមួយ ដែល Google មិនអនុញ្ញាតឲ្យអ្នកប្រើប្រាស់ ធ្វើការថតវីដេអូបានដល់កម្រិត 4K 60fps មួយវិញទៀតក៏គួរឲ្យស្ដាយដែរ ដែលស្មាតហ្វូនលំដាប់កំពូល របស់ Google នេះ មានទំហំអង្គផ្ទុកខ្ពស់បំផុតត្រឹម 128GB ខណៈដែលតូចបំផុតត្រឹម 64GB ដែលទំហំផ្ទុកបែបនេះ វាអាចនឹងឆាប់ពេញ ពិតមែន បើយើងផ្ទុកវីដេអូកម្រិតខ្ពស់ច្រើន។ 

 

 

បើទោះជាអញ្ចឹងពិតមែន ប៉ុន្តែស្មាតហ្វូនកំពូល របស់ក្រុមហ៊ុនផ្សេងទៀត គឺបានភ្ជាប់មកជាមួយ មុខងារនេះ សឹងតែទាំងអស់ទៅហើយ ម្យ៉ាងវិញទៀត បើសិនជាវាបានភ្ជាប់មកជាមួយ Pixel នោះ វាប្រាកដជាល្អ ព្រោះអាចផ្តល់ជម្រើសបន្ថែម ដល់អ្នកប្រើប្រាស់ ក្នុងការថតវីដេអូ ទៅតាមចំណូលចិត្តរបស់ពួកគេផងដែរ។ ដូច្នេះហើយ ខាងលើនេះគឺជាហេតុផល មួយចំនួនដែល Google បានចែករំលែក នៅតាមបណ្តាញសង្គម Twitter ទាក់ទងទៅនឹង មូលហេតុដែលមិនបាន ដាក់មុខងារថតវីដេអូ 4K 60fps នៅលើ Pixel 4 ហើយខ្ញុំសមស្របចំពោះចំណុច ដែលថា វានឹងធ្វើឲ្យអង្គផ្ទុកទិន្នន័យឆាប់ពេញ ប៉ុន្តែយ៉ាងណាក៏ដោយ បើសិនជាមាន វាប្រាកដជាល្អជាងនេះ ព្រោះថាអ្នកដែលខ្លាចអង្គផ្ទុកឆាប់ពេញ អាចថតត្រឹម 1080p បាន ហើយសម្រាប់អ្នកដែលចង់បាន វីដេអូគុណភាពខ្ពស់ គេអាចធ្វើការថត ក្នុងកម្រិត 4K ដែលមានល្បឿន 60fps បានអញ្ចឹងដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ratanak ថ្ងៃទី ២១ ខែ តុលា ឆ្នាំ ២០១៩
ប្រភព: Android Police Tag: ទូរស័ព្ទ