CAMBO REPORT

Popup Advertising5 seconds

Call of Duty: Mobile នឹង​អាប់​ដេត​បន្ថែម​វគ្គ​ថ្មី ដើម្បី​ស្វាគមន៍​បុណ្យ Halloween ខាង​មុខ​នេះ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ដូចដែលប្រិយមិត្ត បានដឹងហើយថា ប៉ុន្មានសប្តាហ៍បន្ទាប់ពីការបញ្ចេញដាក់អោយលេងជាផ្លូវការរួចមក ហ្គេម Call of Duty: Mobile បានទទួលការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកលេងជាច្រើន នៅទូទាំងសកលលោក។ ដោយឡែក ក្នុងពេលថ្មីៗនេះ Activision បានបញ្ជាក់ថា Call of Duty នឹងទទួលបានកំណែអាប់ដេតថ្មី សម្រាប់អមអរកម្មពិធីបុណ្យ Halloween នាពេលខាងមុខ ដែលនឹងត្រូវបានបន្ថែមវគ្គថ្មី និងផែនទីពោរពេញទៅដោយធាតុ ឬវត្ថុនៃបុណ្យ Halloween ទៀតផង។

 

 

ជាការពិតណាស់ ក្នុងរូបភាពខាងក្រោមនេះ បានបង្ហាញអោយយើងមើលឃើញយ៉ាងច្បាស់ថា ក្នុងផែនទីរបស់ហ្គេម Call of Duty: Mobile ត្រូវបានធ្វើការអាប់ដេតបន្ថែម វត្ថុធាតុនៃបុណ្យ Halloween រួមមានដូចជា គោមធ្វើឡើងពីផ្លែល្ពៅ (Glowing pumpkins) និងខ្មោចបិសាច ជាដើម។ ជាក់ស្ដែង យើងនឹងអាចរកឃើញ វត្ថុធាតុទាំងនេះ នៅក្នុងវគ្គ Domination, Deathmatch, និងវគ្គ S&D (Search and Destroy)។ មិនត្រឹមតែប៉ុណ្ណោះ ព្រឹត្តិការណ៍នេះ ក៏រួមបញ្ចូលទាំងវគ្គ ជាមួយពេលវេលាមានកំណត់មួយចំនួន ដែលវានឹងមកដល់នៅក្នុងពេលឆាប់ៗខាងមុខ រួមទាំងមានការផ្ដល់រង្វាន់ថ្មីៗ ជាច្រើនទៀត ផងដែរ។ លើសពីនេះទៅទៀត Activision ក៏បានបន្ថែមវគ្គ Sniper ដើម្បីធ្វើការប្រកួតគ្នាដោយប្រើតែកាំភ្លើង Sniper ប៉ុណ្ណោះ និងរួមទាំងមានព្រឹត្តិការណ៍ Sparrow Operator Skill ទៀតផង។

 

 

សរុបមក កំណែអាប់ដេតថ្មីក្នុងហ្គេម Call of Duty: Mobile សម្រាប់ការស្វាគមន៍កម្មពិធីបុណ្យ Halloween នាពេលខាងមុខនេះ នឹងត្រូវបានដាក់អោយធ្វើការអាប់ដេតចាប់ពីថ្ងៃនេះតទៅហើយ អាស្រ័យទៅតាមតំបន់នៃប្រទេសនីមួយៗ ផងដែរ។ ប៉ុន្តែយ៉ាងណា សូមបញ្ជាក់ម្ដងទៀតថា សម្រាប់ពេលនេះហ្គេម Call of Duty: Mobile គឺមិនទាន់មានដាក់អោយទាញយកចេញពី App Store និង Play Store ក្នុងប្រទេសយើងនៅឡើយនោះទេ។ 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Kongkit ថ្ងៃទី ២១ ខែ តុលា ឆ្នាំ ២០១៩
ប្រភព: Slash Gear Tag: កម្មវិធី-ហ្គេម