CAMBO REPORT

Popup Advertising5 seconds

រូប​គម្រូ​ស្មាតហ្វូន​អេក្រង់​បត់​សាមសុងនេះ អាច​រុញ​ចុះ​ឡើង​បាន មិន​ធ្លាប់​មាន​ពី​មុន​មក

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

កាលពីពេលថ្មីៗនេះ Samsung បានបង្ហាញនូវរូបគំរូនៃស្មាតហ្វូនជំនាន់ថ្មីមួយ ម៉ូឌែលទៀត ដោយវាហាក់មានលក្ខណៈខុសប្លែកខ្លាំងមែនទែន ពីស្មាតហ្វូនកន្លងមករបស់ក្រុមហ៊ុននេះ ដែលធ្លាប់បានចរាចរណ៍នៅលើទីផ្សារ។ នៅក្នុងប៉ាតង់ថ្មីមួយ​ដែលស្ថិតក្រោមឈ្មោះថា "Electronic Device including flexible display" ដែលបានធ្វើឡើងតាំងពីខែ មេសា កន្លងទៅ ជាមួយនឹង World Intellectual Property Organization ហើយវាទើបតែត្រូវបានបង្ហាញ ជាសាធារណៈនៅពេលនេះ ដែលធ្វើអោយយើងអាចមានតម្រុយខ្លះៗ ពីម៉ូឌែលលំដាប់កំពូលថ្មី ពីក្រុមហ៊ុនពួកគេ មាន Galaxy S11 និង S11+ ជាដើម។

 

 

បើតាមរូបភាព ដែលយើងបានឃើញនោះ អាចនិយាយបានថា រូបគំរូថ្មីរបស់ស្មាតហ្វូននេះ គឺបានប្រើប្រាស់អេក្រង់លាត ព្រមទាំងអាចហូតចុះឡើង ដើម្បីពង្រីកប្រវែងបណ្តោយនៃ អេក្រង់តាមការចង់បាន។ នៅពេលដែលគេទាញវាទៅក្រោយវិញ ទូរសព្ទនឹងត្រលប់មកកាន់ទម្រង់ដើម ហើយអេក្រង់នឹងលិបចូល ទៅផ្នែកខាងក្រោយនៃតួទូរសព្ទវិញ។ អ្វីដែលគួអោយកត់សម្គាល់ គឺមានបំពាក់មកជាមួយអេក្រង់ ដែលអាចបត់បាន ហើយស្លាយបានក្នុងពេលតែមួយ ដែលនោះ ពិតណាស់ដែលថា Samsung បានសម្ងំក្នុងការធ្វើការទៅលើ ប្រភេទអេក្រង់មួយនេះ ជាយូរមកហើយ បន្ទាប់ពីវត្តមានរបស់ Galaxy Fold។ 

 

 

មិនទាន់អស់នៅឡើយ និយាយពីផ្នែក កាមេរ៉ាវិញ យើងបានឃើញថាវាមានបង្កប់នៅផ្នែកខាងក្រោមអេក្រង់តែម្តង ដែលជាប្រភេទកាមេរ៉ា ហូតចុះឡើងបាន ដូចទៅនឹងក្រុមហ៊ុន OPPO និង Xiaomi ដែរ។ ក្នុងការរចនាឡើងបែបនេះ វានឹងធ្វើអោយអេក្រង់ធំទូលាយ ជាងមុន ដោយមិនចាំបាច់ ចំណាយទំហំទៅលើ ក្បាលឆក ឬចោះរន្ធកាមេរ៉ានោះបន្ថែមនោះទេ។ យើងមិនអាចនិយាយអ្វីបានទៅលើ រូបភាព ចេញពីប៉ាតង់នេះបាននៅឡើយទេ ថាវានឹងមាននៅលើ ម៉ូឌែលមួយណា នៅក្នុងខ្សែស្រឡាយ ស្មាតហ្វូន សាមសុង តែបើតាមពេលវេលា វាប្រហែលជាមាននៅលើ Galaxy S11+ ដែលនឹងចេញនៅដើមឆ្នាំ 2019 ខាងមុខ។ តែទោះជាយ៉ាងណាក៏ដោយ Samsung អាចនឹងត្រៀមបង្ហាញចេញនូវ ស្មាយហ្វូន ក្រោមឈ្មោះថ្មីណាមួយផ្សេងទៀត ក៏ថាបាន ព្រោះសម្អាងទៅលើរូបភាព វាពិតជាមានលក្ខណៈពិសេស ប្លែកខុសពីម៉ូឌែលដែលពួកគេធ្លាប់បានបញ្ចេញលក់លើទីផ្សារឆ្ងាយណាស់។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sam ថ្ងៃទី ២១ ខែ តុលា ឆ្នាំ ២០១៩
ប្រភព: phonearena Tag: ទូរស័ព្ទ