CAMBO REPORT

Popup Advertising5 seconds

អាចទេដែល ហ្គេម Overwatch 2 និង Diablo 4 នឹង​ប្រកាសចេញជាផ្លូវការក្នុងព្រឹត្តិការណ៍ BlizzCon 2019?

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ប្រិយមិត្តដែលចូលចិត្តលេងហ្គេមភាគច្រើន ប្រហែលជាបានស្គាល់ហ្គេម Overwatch និង Diablo 3 ច្បាស់ជាមិនខាន។ Overwatch គឺជាហ្គេមបែបបាញ់ប្រហារគ្នាទៅមក (Team-Based Multiplayer First-Person Shooter) ចំណែកឯ Diablo 3 គឺជាហ្គេមបែបផ្សងព្រេង (Role-Playing Game) ហ្គេមទាំង 2 នេះត្រូវបានអភិវឌ្ឍឡើងដោយក្រុមហ៊ុន Blizzard Entertainment។ បើគិតទល់មកដល់ពេលនេះយើងឃើញថា Overwatch មានអាយុកាលជាង 3 ឆ្នាំ រីឯ Diablo 3 ជាង 7 ឆ្នាំមកហើយ ប៉ុន្តែអ្វីដែលគួរឲ្យកត់សម្គាល់នោះគឺពួកវានៅតែទទួលបានការគាំទ្រជាច្រើនពីសំណាក់អ្នកលេង ជាក់ស្តែងយើងតែងតែឃើញវត្តមានរបស់ពួកវានៅលើបណ្តាញ Streaming ល្បីៗជាច្រើន។

 

 

បើនិយាយដល់ហ្គេម Overwatch និង Diablo នេះ យើងក៏ទើបទទួលបានព័ត៌មានថ្មីមួយដែលនិយាយទាក់ទងពីវាផងដែរ។ បើយោងទៅតាមគណនី Twitter មួយដែលមានឈ្មោះថា Metro បានធ្វើការអះអាងថាក្រុមហ៊ុន Blizzard នឹងធ្វើការប្រកាសចេញហ្គេម Overwatch 2 និង Diablo 4 ជាផ្លូវការ នៅក្នុងព្រឹត្តិការណ៍ BlizzCon 2019 ដែលធ្វើចាប់ពីថ្ងៃទី 1 រហូតដល់ថ្ងៃទី 3 ខែវិច្ឆកា ឆ្នាំ 2019 ខាងមុខនេះ។ ប្រភពបន្តទៀតថា ស្របពេលដែលប្រកាសចេញ Overwatch 2 ក្រុមហ៊ុន Blizzard នឹងបញ្ចេញវីដេអូ Cinematic ដែលមានវត្តមានរបស់តួអង្គ Winston, Tracer, និង Mei ដែលត្រូវរងរបួស ហើយត្រូវបានតួអង្គ Genji ជួយសង្រ្គោះ ផងដែរ។ លើសពីនេះទៅទៀតហ្គេម Overwatch 2 នឹងធ្វើការប្រែ ព្រមទាំងបន្ថែមមកជាមួយរបៀបលេង និងមុខងារថ្មីមួយចំនួនដូចជា Player-VS-Player, Player-VS-Enemies, មុខងារ Leveling System និងធ្វើការកំណែអាប់ដេតទៅលើ Skills មួយចំនួនរបស់តួអង្គខ្លះៗ ថែមទៀតផង។ 

 

 

អញ្ចឹងសរុបមកវិញ ទាំងនេះគឺជាដំណឹងដែលនិយាយទាក់ទងទៅនឹងហ្គេម Overwatch 2 និង Diablo 4 ដែលត្រៀមនឹងបង្ហាញក្នុងពេលឆាប់ៗខាងមុខនេះ។ គួររំលឹកផងថា ប្រភពខាងលើក៏ធ្លាប់ចែកចាយព័ត៌មានលម្អិតដែលនិយាយទាក់ទងទៅនឹង តួអង្គដែលមានឈ្មោះថា Ashe របស់ Overwatch ដែលមិនទាន់បានប្រកាសចេញជាផ្លូវការផងដែរ ហើយទីបំផុតព័ត៌មាននោះក៏បានក្លាយជាការពិតមែន ដូច្នេះព័ត៌មានខាងលើគឺមានភាគរយខ្ពស់ដែលអាចនឹងក្លាយទៅជាការពិត។ ប៉ុន្តែយើងក៏ពិតទាន់អាចប្រាកដបាន 100 ភាគរយនោះទេ ដូច្នេះមានតែរង់ចាំតាមដានបន្តទៀត។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Chiro ថ្ងៃទី ២១ ខែ តុលា ឆ្នាំ ២០១៩
ប្រភព: Digital Trends Tag: កម្មវិធី-ហ្គេម