CAMBO REPORT

Popup Advertising5 seconds

OnePlus 7T Series, Redmi K20 Series និង​ស្មាតហ្វូន​មួយ​ចំនួន​ទៀត អាច​គាំទ្រ​បច្ចេក​វិទ្យា ARCore ដែរ​ហើយ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ក្នុងពេលនេះ Google បានបន្តពង្រីកបន្ថែមទៅលើបច្ចេកវិទ្យា ARCore ឬ Google Play Service for AR សម្រាប់ដាក់អោយប្រើលើស្មាតហ្វូនជំនាន់ថ្មីៗជាច្រើន ដែលវាជា Software ត្រូវពឹងផ្អែកលើ Augmented Reality (AR) Platform។ ជាក់ស្ដែង កាលពីលើកមុន ស្មាតហ្វូនស៊េរីថ្មី ដែលអាចទទួលបានការគាំទ្រសម្រាប់ Platform នេះដែរ រួមមាន Galaxy Note 10 Series, A90 5G និង Galaxy Tab S6 ជាដើម។ 

 

 

មិនត្រឹមតែប៉ុណ្ណោះ ស្មាតហ្វូនជំនាន់ក្រោយៗ របស់ក្រុមហ៊ុនផ្សេងទៀង ដូចជា Motorola One Action, OnePlus 7T Series, Redmi K20 Series និងមួយចំនួនទៀត ក៏ទទួលបានការ Support ARCore នេះ ដូចគ្នាផងដែរ។ គួររំលឹកផងដែរថា កម្មវិធី ដែលពឹងផ្អែកលើ Platform AR នេះ អាចធ្វើការ បង្កើតវត្ថុនិងរូបសណ្ឋាន ជារូបភាពមានលក្ខណៈបែប 3D ដូចពិតៗអញ្ចឹង ដែលអាចអោយយើងមើលឃើញ តាមរយៈកាមេរ៉ារបស់ស្មាតហ្វូន ទៀតផង។ លើសពីនេះទៅទៀត យើងក៏អាចធ្វើការផ្លាស់ទីវត្ថុទាំងនោះ ហើយថែមទាំងអាចដើរជាមួយវត្ថុទាំងនោះ ដែលពឹងផ្អែកលើសេនស័រចាប់សញ្ញា ដើម្បីធ្វើអោយមានចលនា តាមរយៈស្មាតហ្វូន របស់យើង ថែមទៀតផង។ ខាងក្រោមនេះ ជាឈ្មោះស្មាតហ្វូនស៊េរីថ្មីៗ ដែលទទួលបានការ Support ជាមួយកម្មវិធី Google Play Service for AR។

 

• Galaxy Fold

• Motorola One Action

• Motorola One Zoom

• OnePlus 7T

• OnePlus 7T Pro

• Redmi K20

• Redmi K20 Pro

• Redmi Note 7

• Redmi Note 7 Pro

• Reno A

• Reno Z

• ROG Phone 2

 

មួយវិញទៀត ARCore Platform ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន Google ផ្ទាល់ ដើម្បីដាក់អោយបច្ចេកវិទ្យា AR អាចផ្ដល់បទពិសោធន៍ថ្មីដល់ស្មាតហ្វូន ដោយមិនចាំបាច់ត្រូវការទាមទារផ្នែក Hardware ពិសេសអ្វីនោះទេ។ ដូច្នេះ ការនាំមកនូវអោយ Support ដល់ ស្មាតហ្វូនស៊េរីថ្មីៗទាំងអស់នេះ គ្រាន់តែចាំធ្វើការអាប់ដេតលើកម្មវិធីទម្លាក់អោយ ប៉ុណ្ណោះ។ គួរបញ្ជាក់ថា សម្រាប់ស្មាតហ្វូនណា ដែលទទួលបានការ Support កម្មវិធី Google Play Service for AR នេះ វានឹងធ្វើការដំឡើងលើស្មាតហ្វូននោះ ដោយស្វ័យប្រវត្តិតែម្ដង។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Kongkit ថ្ងៃទី ២១ ខែ តុលា ឆ្នាំ ២០១៩
ប្រភព: Android Police Tag: កម្មវិធី-ហ្គេម