CAMBO REPORT

Popup Advertising5 seconds

Huawei នៅ​តែ​ព្យាយាម​ចង់​លក់​បច្ចេកវិទ្យា 5G ទៅ​ឲ្យ​ក្រុមហ៊ុន​អាមេរិក​ដដែល

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ដូចដែលប្រិយមិត្តបានដឹងហើយថា Huawei គឺជាក្រុមហ៊ុនទូរគមនាគមន៍ដ៏ធំមួយ ដែលមានមូលដ្ឋាននៅទីក្រុង Shenzhen ប្រទេសចិន និងជាអ្នកផ្គត់ផ្គង់ឧបករណ៍ទូរគមនាគមន៍ឈានមុខគេ នៅក្នុងពិភពលោកផងដែរ។ ដោយឡែក កាលពីមួយរយៈមុននេះ  ឧបករណ៍ចែករំលែក បណ្តាញប្រព័ន្ធសេវាកម្ម របស់ក្រុមហ៊ុន Huawei ហើយមិនថាឡើយ បណ្ដាញប្រព័ន្ធ 5G សូម្បីតែបណ្ដាញប្រព័ន្ធ 3G និង 4G ដំឡើងពីមុនៗមក ត្រូវបានហាមឃាត់ មិនឲ្យមានការប្រើប្រាស់ ក្នុងសហរដ្ឋអាមេរិកទៀត។

 

 

បើទោះបីជាក្រុមហ៊ុនទូរគមនាគមន៍យក្សមួយនេះ ត្រូវប្រឈមមុខនឹងឧបសគ្គធំបែបណាក៏ដោយ ប៉ុន្តែ ពួកគេហាក់បីដូចជា មិនបានបោះបង់ចោលឡើយ។ មកដល់ពេលនេះហើយ Huawei នៅតែព្យាយាមចង់លក់បច្ចេកវិទ្យា 5G របស់ខ្លួន ទៅឲ្យក្រុមហ៊ុនទូរគមនាគមន៍អាមេរិកដដែល។ ជាក់ស្តែង លោកមន្ត្រីជាន់ខ្ពស់  Vincent Pang បានប្រាប់ទៅខាងសារព័ត៌មាន Reuters ថាខ្លួនកំពុងធ្វើការពិភាក្សា រវាងកិច្ចព្រមព្រៀង ផ្តល់អជ្ញាប័ណ្ណបច្ចេកវិទ្យា 5G ទៅឲ្យក្រុមហ៊ុនទូរគមនាគមន៍មួយចំនួន នៃសហរដ្ឋអាមេរិក ហើយក្នុងកិច្ចពិភាក្សា ឃើញថាក្រុមហ៊ុនខ្លះ បានបញ្ចេញចំណាប់អារម្មណ៍ របស់ពួកគេ ទៅលើកិច្ចព្រមព្រៀងនេះដែរ។ យ៉ាងណា លោក Pang បន្តប្រាប់ថា ខ្លួនមិនអាចព្យាករណ៍បានច្បាស់ថា កិច្ចព្រមព្រៀងនេះ នឹងអាចទទួលបានជោគជ័យ ដូចអ្វីដែលលោកបានរំពឹងទុកឡើយ ព្រោះថាបច្ចុប្បន្ន Huawei នៅតែស្ថិតក្នុងបញ្ជីស្បែកខ្មៅ នៃក្រសួងពាណិជ្ជកម្ម របស់សហរដ្ឋអាមេរិក ដែលរារាំងមិនឱ្យធ្វើអាជីវកម្មផ្សេងៗ ជាមួយក្រុមហ៊ុនអាមេរិក ដោយគ្មានការអនុញ្ញាតច្បាស់លាស់ឡើយ។ 

 

 

ដូច្នេះហើយ នេះអាចបង្ហាញឲ្យយើងដឹង Huawei នៅតែមិនចុះចាញ់ ក្នុងការផ្តល់សិទ្ធិអាជ្ញាប័ណ្ណបច្ចេកវិទ្យា 5G ទៅឲ្យក្រុមហ៊ុនអាមេរិកដដែល បើទោះបីដឹងខ្លួនថា កំពុងប្រឈមមុខនឹងសង្គ្រាមពាណិជ្ជកម្ម ជាមួយសហរដ្ឋអាមេរិកក៏ដោយ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Kealy ថ្ងៃទី ២១ ខែ តុលា ឆ្នាំ ២០១៩
ប្រភព: Engadget Tag: Lifestyle