CAMBO REPORT

Popup Advertising5 seconds

OnePlus 6 និង OnePlus 6T ទទួលបានកំណែអាប់ដេតទៅកាន់ Android 10 ជំនាន់សាកល្បងហើយ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

កាលពីខែសីហាកន្លងទៅ ក្រុមហ៊ុន Google បានប្រកាសចេញជាផ្លូវការនូវប្រព័ន្ធប្រតិបតិ្តការចុងក្រោយរបស់ខ្លួន ដែលមានឈ្មោះថា Android 10 ហើយវាបានភ្ជាប់មកជាមួយលក្ខណៈ និងមុខងារពិសេសៗជាច្រើន។ បន្ទាប់ពីបានប្រកាសចេញជាផ្លូវការរួចមក យើងកត់សម្គាល់ឃើញថាក្រុមហ៊ុនផលិតស្មាតហ្វូនល្បីៗជាច្រើន បានដុតដៃដុតជើងក្នុងការធ្វើតេស្តសាកល្បង ដើម្បីត្រៀមនឹងបញ្ចេញ ឲ្យអ្នកប្រើប្រាស់ស្មាតហ្វូនរបស់ខ្លួន ទទួលបានកំណែអាប់ដេត​ទៅកាន់ប្រព័ន្ធប្រតិបត្តិការថ្មីចុងក្រោយមួយនេះ។ 

 

 

ជាក់ស្តែង OnePlus ដែលបង្ហាញឲ្យយើងឃើញថាពួកគេគឺជាក្រុមហ៊ុនមួយ ដែលតែងតែយកចិត្តទុកដាក់ក្នុងការនាំយកកំណែអាប់ដេត Software ថ្មីៗទៅឲ្យអតិថិជនរបស់ខ្លួន បានធ្វើការបញ្ចេញកំណែអាប់ដេតប្រព័ន្ធប្រតិបត្តិការ Android 10 ជំនាន់សាកល្បង ទៅឲ្យអ្នកប្រើប្រាស់ OnePlus 6 និង OnePlus 6T កាលពីយប់មិញនេះ។ ចំពោះកំណែអាប់ដេត Android 10 ជំនាន់សាកល្បងនេះ ទទួលបានមុខងារពិសេសៗជាច្រើន រួមមានដូចជា ផ្ទៃប្រើប្រាស់ថ្មី (User Interface), កែប្រែ និងបន្ថែមសិទ្ធិទៅលើការកំណត់មុខងារ Locations, ជម្រើសក្នុងកំណត់ផ្លាស់ប្តូររូបរាងរបស់ icons ដែលត្រូវបង្ហាញនៅក្នុង មុខងារកំណត់ផ្លូវកាត់ (Quick Setting), មុខងារ Full Screen Gesture, Game Space, Smart Display ជាដើម លើសពីនេះទៅទៀតកម្មវិធី Message ក៏អាចអនុញ្ញាតឲ្យអ្នកធ្វើរារាំងពពួកសាររំខាន (Block Spam) ដោយប្រើប្រាស់ Keywords ថែមទៀតផង។

 

 

គួរបញ្ជាក់ផងថា កំណែអាប់ដេតមួយនេះមិនអាចធ្វើការអាប់ដេតតាមរយៈ OTA បាននោះទេ ដូច្នេះវាតម្រូវឲ្យអ្នកប្រើប្រាស់ OnePlus 6 និង OnePlus 6T ចូលទៅកាន់គេហទំព័រ Forums របស់ OnePlus ដោយផ្ទាល់ ដើម្បីទាញយកកំណែអាប់ដេត Android 10 ជំនាន់សាកល្បងមួយនេះ ចុចត្រង់នេះ ដើម្បីចូលទីកាន់ Forums របស់ OnePlus ។ បន្ទាប់ពី Download រួច អ្នកអាចធ្វើការអាប់ដេត តាមរយៈកុំព្យូទ័រ ឬតាមរយៈមុខងារ Installer ដែលបានភ្ជាប់មកជាស្រេចនៅក្នុង Settings នៃស្មាតហ្វូនរបស់អ្នកក៏បាន។ គួររំលឹកផងថា ដើម្បីអាចធ្វើការអាប់ដេតបាន វាតម្រូវឲ្យស្មាតហ្វូនរបស់អ្នកសល់ថ្មចាប់ពី 30 ភាគរយឡើងទៅ ព្រមទាំងត្រូវសល់ទំហំអង្គផ្ទុកទិន្នន័យចាប់ពី 3GB ឡើងទៅ ផងដែរ។ 

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Chiro ថ្ងៃទី ២១ ខែ តុលា ឆ្នាំ ២០១៩
ប្រភព: 9To5Google Tag: ទូរស័ព្ទ