CAMBO REPORT

Popup Advertising5 seconds

សន្និសីទ​ 5G​ របស់​ Huawei​ នឹង​ត្រូវ​ធ្វើ​ឡើង​នៅ​ថ្ងៃទី​ 23​ តុលា ​ដោយ​មាន​សង្ឃឹម​ខ្ពស់​ក្នុងការ​បង្ហាញ​ខ្លួន​ជា​ថ្មីរបស់​ Mate​ X​

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ដូចដែលប្រិយមិត្តធ្លាប់បានដឹងហើយ មួយរយៈចុងក្រោយ ហាក់ដូចជាសម្បូរពត៌មាន ដែលនិយាយពី Huawei ជាច្រើន ហើយនៅក្នុងនោះ គឺមានសឹងតែ 80 ភាគរយ ដែលនិយាយទាក់ទង ជាមួយរឿងដែល មិនអាចប្រើប្រាស់សេវាកម្ម Google បាន នៅលើឧបករណ៍របស់ ក្រុមហ៊ុនយក្សចិនមួយនេះ។ ទោះជាយ៉ាងណា ឧបសគ្គទាំងនោះ មិនអាចហាមឃាត់ក្រុមហ៊ុនមួយនេះ មិនឲ្យដើរទៅមុខបានឡើយ ជាក់ស្ដែង Huawei ក៏បានកំណត់ពេលវេលា នៃការធ្វើសន្និសីទមួយ ដែលនិយាយពីបច្ចេកវិទ្យា 5G រួចរាល់ហើយ ដោយក្នុងនោះក៏អាចមាន វត្តមានរបស់ ឧបករណ៍ដែលប្រើប្រាស់ 5G មកជាមួយដែរ។

 

 

ប្រាកដណាស់ ថ្មីៗនេះ ក្រុមហ៊ុនខាងលើ ក៏បានបង្ហាញជាផ្លូវការថា ខ្លួននឹងធ្វើការបើកសន្និសីទមួយ ដែលនិយាយពី 5G នៅក្នុងថ្ងៃទី 23 តុលានេះឯង ហើយវាមិនមែន មានតែប៉ុណ្ណោះនោះទេ ពោលគឺគេក៏បានរំពឹងថា វត្តមានរបស់ស្មាតហ្វូនបត់ Mate X ក៏អាចនឹងបង្ហាញខ្លួន ជាមួយគ្នានោះដែរ។ គួរបញ្ជាក់ដែរថា ប៉ុន្មានថ្ងៃមុននេះ ប្រិយមិត្តក៏ធ្លាប់បានដឹងរួចហើយ ពីអ្វីដែលមាន នៅក្នុងប្រអប់ភ្ជាប់មកជាមួយ ស្មាតហ្វូនខាងលើ តាមរយៈការបែកធ្លាយ ជាវីដេអូមួយ ហើយយើងក៏បានដឹងទៀតថា Huawei បានធ្វើការកែប្រែ ចំណុចមួយចំនួននៅលើ Mate X ផងដែរ ដោយរួមមានទាំង ប៊ូតុងសម្រាប់បើក អេក្រង់ពីរបត់មកធម្មតាជាដើម។ មួយវិញទៀត យើងក៏ធ្លាប់បានដឹងទៀតថា ស្មាតហ្វូនបត់ខាងលើ អាចនឹងត្រូវ Huawei ផលិតមក ដោយបែងចែងចេញជាពីរដាច់ពីគ្នា ដោយមួយអាចជាម៉ូឌែល ដំណើការដោយសេវា 4G ប្រើប្រាស់ឈីប Kirin 980 ហើយមួយទៀត អាចដំណើរការដោយសេវា 5G ព្រមទាំងប្រើប្រាស់ឈីប Kirin 990 អញ្ចឹងដែរ។ 

 

 

និយាយរូមមកវិញ Huawei Mate X មានភាគរយច្រើន ក្នុងការបង្ហាញវត្តមាន នៅក្នុងសន្និសីទនិយាយពីបច្ចេកវិទ្យា 5G ដែលធ្វើឡើងនៅថ្ងៃទី 23 តុលាខាងមុខនេះ ហើយក្នុងនោះដែរ ក៏អាចមាន នូវការបង្ហាញមួយចំនួនទៀត ទាក់ទងជាមួយ ឧបករណ៍ដែលប្រើប្រាស់ 5G នាពេលអនាគត នៃក្រុមហ៊ុនខាងលើនេះ។ ដូច្នេះហើយ បើចង់ដឹងថា Mate X នឹងបង្ហាញខ្លួនពិតមែន ឬមួយក៏អត់នោះ គឺពួកយើងទាំងអស់គ្នា មានតែត្រូវរង់ចាំមើល នៅក្នុងសន្និសីទ 5G ដែលធ្វើឡើងក្នុងប្រទេសចិន នាពេលប៉ុន្មានថ្ងៃទៀតនេះផងដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ratanak ថ្ងៃទី ២១ ខែ តុលា ឆ្នាំ ២០១៩
ប្រភព: Giz China Tag: ទូរស័ព្ទ