CAMBO REPORT

Popup Advertising5 seconds

Mi 9​, Mi 9SE​, Redmi​ K20​ Pro​ និង​ស្មាតហ្វូន​មួយ​ចំនួន​ទៀត​របស់ ​Xaiomi​ ចាប់​ផ្តើម​ទទួល​បាន​ MIUI​ 11​ ហើយ​

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ប្រិយមិត្តធ្លាប់បានដឹងហើយ កាលពីពេលថ្មីៗនេះ Xiaomi បានប្រកាសជាផ្លូវការ នូវស្បែកមុខថ្មី របស់ខ្លួន ដែលមានឈ្មោះថា MIUI 11 ហើយវាមានមូលដ្ឋាន នៅលើ Android ជំនាន់ចុងក្រោយ និយាយឲ្យចំទៅ គឺស្រោបពីលើ Android 10 ផងដែរ។ លើសពីនេះ ក្រុមហ៊ុនខាងលើ ក៏បានបង្ហាញទាក់ទងជាងមួយ ស្មាតហ្វូនដែលនឹងទទួលបានវា រួចរាល់ហើយដែរ ដោយមានជាច្រើនម៉ូឌែល ថែមទៀតផង។ ដោយឡែក នៅក្នុងពេលនេះ MIUI 11 ត្រូវបានដាក់ឲ្យប្រើប្រាស់ជាផ្លូវការបណ្តើរៗហើយ នៅក្នុងប្រទេសចិន សម្រាប់ស្មាតហ្វូន Xiaomi ជាច្រើនម៉ូឌែលតែម្ដង។

 

 

មិនខុសទេ នៅក្នុងពេលនេះ Xiaomi បានដាក់ចេញ ឲ្យស្មាតហ្វូនមួយចំនួន នៅក្នុងប្រទេសចិន ធ្វើការអាប់ដេតទៅកាន់ Android 10 ក៏ដូចជា MIUI 11 ជាផ្លូវការហើយ ដែលស្មាតហ្វូនទាំងនោះ រួមមានដូចជា Mi 9SE, Mi MIX 3, Mi MIX 2S, Mi 8 series, Mi Max 3, Redmi K20, Redmi Note 7, Redmi 7 និងកាលពីម្សិលមិញនេះ Redmi K20 Pro ក៏ទទួលបានវារួចរាល់ដែរ ខណៈដែលថ្ងៃនេះ គេក៏បានប្រទះឃើញកំណែអាប់ដេតខាងលើ មាននៅលើ Mi 9 ដូចគ្នាដែរ។ គួរបញ្ជាក់ថា នៅក្នុងពេលនេះ កំណែអាប់ដេតទៅកាន់ Android ជំនាន់ក្រោយ គឺមានតែនៅក្នុងប្រទេសចិនប៉ុណ្ណោះ សម្រាប់ប្រទេសផ្សេងទៀត នឹងទទួលបាននៅពេលក្រោយ ហើយយើងបានឃើញថា MIUI ក៏ដូចជា Android ជំនាន់ថ្មីនេះ វាមានទំហំដល់ទៅ 2.4GB ឯណោះ។ មួយវិញទៀត បើតាមការអាប់ដេតនោះ គេឃើញថា វាបានជួយបង្កើនសមត្ថភាពស្មាតហ្វូន បានកាន់តែប្រសើរ ដែលជួយជុំរុញបន្ថែមទៅលើ ចំណុចជាច្រើនដូចជា បង្កើនល្បឿនក្នុងការផ្ទេរទិន្នន័យផ្សេងៗ អាចគាំទ្រជាមួយទូរទស្សន៍ជាង 300 ម៉ូឌែល ក៏ដូចជាអាចគាំទ្រ បានកាន់តែប្រសើរទៅលើ ប្រភេទឯកសារ, វីដេអូ, ហ្គេម និងកម្មវិធីជាច្រើនទៀតផងដែរ។ 

 

 

មិនត្រឹមតែប៉ុណ្ណោះទេ វាក៏មានបន្ថែមមុខងារជាច្រើនទៀត ជាក់ស្ដែងនៅលើ Mi 9 គឹឃើញមានដូចជាមុខងារ Dynamic sound, Dynamic font និងមុខងារមួយចំនួនទៀត រួមទាំង Children space សម្រាប់កុមារប្រើប្រាស់ទៀតផង។ ដូច្នេះហើយ សម្រាប់ស្មាតហ្វូន ទាំងប៉ុន្មានដែលបានរៀបរាប់ខាងលើ គឺចាប់ផ្ដើមទទួលបាន MIUI 11 ជាបណ្តើរៗហើយ សម្រាប់ទីផ្សារប្រទេសចិន ហើយសម្រាប់ស្រុកយើងវិញ វាក៏មិនយូរពេកនោះដែរ និយាយឲ្យចំទៅ បើស្រុកគេទទួលបានហើយ នោះយើងក៏អាចនឹងទទួលបាន នៅក្នុងពេលឆាប់ៗខាងមុខនេះ អញ្ចឹងដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ratanak ថ្ងៃទី ២០ ខែ តុលា ឆ្នាំ ២០១៩
ប្រភព: Giz China Tag: ទូរស័ព្ទ