CAMBO REPORT

Popup Advertising5 seconds

នេះ​ជា​រូបភាព​ផ្លូវ​ការ nova 5z ដែល​មានកាមេរ៉ា​ក្រោយ 4 គ្រាប់ និង​អាច​ប្រើ​ឈីប Kirin 810

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

នាពេលថ្មីៗនេះ មានគេបានប្រទះឃើញរូបភាពផ្លូវការរបស់ Huawei nova 5z នៅលើបណ្ដាញសង្គម Weibo របស់ចិន ដោយបង្ហាញអោយយើងបានឃើញយ៉ាងច្បាស់ថា វាជាស្មាតហ្វូនដែលមានរូបរាងស្រដៀងគ្នាទៅនឹង nova 5i Pro ដែរ ដែលមានអេក្រង់លាតធំ ជាមួយម៉ូតកាមេរ៉ាបែបទម្លុះអេក្រង់ និងមានកាមេរ៉ាខាងក្រោយចំនួន 4 គ្រាប់ទៀតផង។

 

 

ជាការពិតណាស់ បើយោងតាមប្រភពខាងលើ បានបង្ហាញអោយយើងមើលឃើញថា Huawei nova 5z មានកាមេរ៉ាមុខមួយគ្រាប់ អមជាមួយដោយម៉ូតប្រជ្រុយខ្មៅនៅខាងមុខផ្នែកខាងឆ្វេង និងផ្នែកខាងក្រោយវិញ មើលទៅហាក់ដូចជា មានសេនស័រស្កេនស្នាមម្រាមដៃ នៅពីក្រោមកាមេរ៉ាចំនួន 4 គ្រាប់ ដែលមានសណ្ឋានរាងជា 4 ជ្រុង ដោយស្រដៀងគ្នាទៅនឹងម៉ូតកាមេរ៉ារបស់កំពូលស្មាតហ្វូនដទៃ ដែលបានចេញក្នុងពេលថ្មីនេះដែរ។ លើសពីនេះទៅទៀត ក្នុងរូបភាពនោះ ក៏បានបង្ហាញថាប្រព័ន្ធកាមេរ៉ារបស់ nova 5z  គឺជាការរួមបញ្ចូលគ្នារវាង លេនដើមអាចមានទំហំ 48 មេហ្គាភិចសែល បូកគ្រាប់ទីពីរមានទំហំ 8 មេហ្គាភិចសែល ជាលេនទូលាយ (ultra-wide) បូកមួយគ្រាប់ទៀតទំហំ 2 មេហ្គាភិចសែល ជា Macro លេន និងបូកមួយគ្រាប់ចុងក្រោយមានទំហំ 2 មេហ្គាភិចសែល ជា depth sensor។ សម្រាប់កាមេរ៉ាមុខវិញ វាអាចនឹងមានទំហំ 32 មេហ្គាភិចសែល និងវាអាចត្រូវបានបំពាក់ដោយបន្ទះឈីប Kirin 810 ទៀតផង។

 

 

ទោះបីជាយ៉ាងណា គួរអោយសោកស្ដាយ ប្រភពខាងលើបង្ហាញបានតែប៉ុណ្នឹងប៉ុណ្ណោះទេ ដោយមិនបានប្រាប់ពីថ្ងៃដែលត្រូវប្រកាសចេញស្មាតហ្វូនមួយនេះនោះទេ ប៉ុន្តែ បើយើងក្រឡេកទៅមើល កាលបរិច្ឆេទនៅលើអេក្រង់ស្មាតហ្វូននេះវិញ គឺនៅថ្ងៃទី 21 ខែតុលា ហើយនោះ វាអាចជាកាលបរិច្ឆេទដែលបានគ្រោងទុក សម្រាប់ការប្រកាសចេញ ក៏អាចថាបានផងដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Kongkit ថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ២០១៩
ប្រភព: Gizmo China Tag: ទូរស័ព្ទ