CAMBO REPORT

Popup Advertising5 seconds

ស្មាតហ្វូន​បែប​ប្រណិត 8848 Titanium M6 5G នឹង​ក្លាយ​ជា​ស្មាតហ្វូន​មុន​គេ​បង្អស់​ប្រើ​​ឈីប Snapdragon 865

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

សម្រាប់ប្រិយមិត្តដែលនិយមតាមដានព័ត៌មានស្មាតហ្វូន ភាគច្រើនប្រាកដជាធ្លាប់បានដឹងហើយ ពីការបែកធ្លាយមួយចំនួន នៃកំពូលឈីប ជំនាន់ចុងក្រោយ Snapdragon 865 របស់ក្រុមហ៊ុន Qualcomm ដែលត្រៀមនឹងប្រកាសចេញ នាពេលខាងមុខឆាប់ៗនេះ។ 

 

 

ខណៈពេលដែលឈីបជំនាន់ថ្មីនេះ មិនទាន់បានបង្ហាញខ្លួនផង ស្រាប់តែឥឡូវ ក្រុមហ៊ុនផលិតទូរសព្ទប្រភេទប្រណិត មួយរបស់ចិន ដែលមានឈ្មោះថា 8848 បានធ្វើការប្រកាសចេញ ពីគម្រូនៃស្មាតហ្វូនមួយម៉ូឌែលថ្មី ក្នុងព្រឹតិ្តការណ៍គំរប់ខួប 5 ឆ្នាំ របស់ក្រុមហ៊ុន។ នៅក្នុងនោះ គេបានថ្លែងឡើងថា ចំពោះស៊េរីថ្មី ដែលមានឈ្មោះថា 8848 Titanium M6 5G នឹងក្លាយជាស្មាតហ្វូន Luxury ដំបូងបំផុត ដែលគាំទ្របច្ចេកវិទ្យា 5G ហើយអ្វីដែលកាន់តែពិសេសនោះ គឺវានឹងបំពាក់ដោយឈីបខ្លាំង Snapdragon 865 ជំនាន់ក្រោយបង្អស់ សម្រាប់ចុងឆ្នាំ 2019 នេះ។ លើសពីនេះ ទូរសព្ទ Titanium M6 នឹងមានអេក្រង់ទំហំ 6.01 អ៊ីញ ប្រភេទ AMOLED និងកាមេរ៉ាមួយគ្រាប់ទំហំ 64MP ផងដែរ។ ក្រៅពីនេះ គេគ្រាន់បង្ហើបថា វាអាចនឹងមានរ៉េមទំហំ 12GB និង 1TB សម្រាប់ផ្ទុកទិន្នន័យនានា។

 

 

សរុបមក សម្រាប់ស្មាតហ្វូន ដែលនឹងត្រូវផលិតឡើងយ៉ាងប្រណិត ពីក្រុមហ៊ុន 8846 នេះ អាចប្រហែលជានឹងបង្ហាញខ្លួន ក្នុងដើមឆ្នាំ 2020 ទម្រាំតែ Qualcomm ធ្វើការប្រកាសចេញឈីប Snapdragon 865 ជាផ្លូវការ។ យ៉ាងណា យើងក៏សង្កេតឃើញថា នឹងមានក្រុមហ៊ុនផលិតស្មាតហ្វូនធំៗផ្សេងទៀត គម្រោងនឹងយកឈីបនេះ មកបំពាក់លើលំដាប់កំពូលស្មាតហ្វូន ជំនាន់ថ្មីៗរបស់ពួកគេដែរ ដូចជាក្រុមហ៊ុនយក្ស នៃប្រទេសកូរ៉េខាងត្បូង Samsung ជាដើម។ ដូច្នេះ នាពេលខាងមុខ យើងនឹងរង់ចាំមើលទាំងអស់គ្នា ថាតើស្មាតហ្វូន ដែលប្រើប្រាស់ឈីបជំនាន់ថ្មី របស់ Qualcomm មានឥទ្ធិពលខ្លាំងយ៉ាងណា?


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Kealy ថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ២០១៩
ប្រភព: Gizmo China Tag: ទូរស័ព្ទ