CAMBO REPORT

Popup Advertising5 seconds

Apple បន្ត​ជាប់​ឈ្មោះ​ជា​ម៉ាក​សញ្ញា​ដែល​មាន​តម្លៃ​ជាង​គេ​លើ​លោក

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ម៉ាកយីហោ Apple ត្រូវបានត្រូវគេរកឃើញថា ជាម៉ាកសញ្ញាមួយដែលមានតម្លៃជាងគេនៅលើពិភពលោក នេះបើតាមការដាក់ពិន្ទុដោយក្រុមហ៊ុន ប្រឹក្សាយោបល់លើម៉ាកផលិតផលល្បីឈ្មោះមួយឈ្មោះថា “Interbrand”។ ក្នុងនោះ គេបានឃើញថានេះគឺជាឆ្នាំទី 7 ហើយដែល Apple បានឈរនៅលើដំណែងលេខ 1 បើផ្អែកទៅលើ ស្ថានភាពហិរញ្ញវត្ថុរបស់ពួកគេ ក្នុងការនាំអោយយីហោរបស់ខ្លួនមានតម្លៃបែបនេះ។ 

 

 

ខាងក្រោមនេះគឺជា ឈ្មោះក្រុមហ៊ុនល្បីៗ ទាំង 10 ដែលស្ថិតនៅក្នុងដំណែង ក្រៅពី Apple 

 

1- Apple

2- Google

3- Amazon

4- Microsoft

5- Coca-Cola

6- Samsung

7-Toyota

8- Mercedes

9- McDonalds

10- Disney

 

ក្រុមហ៊ុន Interbrand បានធ្វើការសម្រិតសម្រាំងយ៉ាងលម្អិតទៅលើ 10 ចំណុចផ្សេងៗគ្នា មានដូចជា៖ ភាពច្បាស់លាស់លើម៉ាកសញ្ញា (clarity), ការប្តេជ្ញាចិត្តចំពោះអតិថិជន (commitment), អភិបាលកិច្ចល្អ (governance), ការឆ្លើយតបនឹងតម្រូវការបានទាន់ពេលវេលា (responsiveness), ភាពពាក់ព័ន្ធទៅនឹងការចង់បាន (relevance), ការចូលរួម (engagement), ភាពខុសគ្នា (differentiation), ភាពស្ថិតស្ថេរ (consistency), ភាពត្រឹមត្រូវ (authenticity) និង ការបង្ហាញវត្តមាន (presence)។ កាលពីឆ្នាំ 2018 កន្លងទៅ ក្រុមហ៊ុន Apple ធ្វើបានយ៉ាងល្អក្នុងចំណោម 3 ចំណុចនៅក្នុងនោះ ដែល 2 ក្នុងនោះគឺ មាន ភាពខុសគ្នា និងការចូលរួម។ ទោះជាយ៉ាងណាឆ្នាំនេះ ការធ្វើបានល្អ ទៅលើ “ភាពស្ថិតស្ថេរ” ត្រូវបានជំនួសដោយ “អភិបាលកិច្ចល្អ”។ 

 

 

និយាយពីផ្នែក “ការសន្យា” វិញ ដែលបានបង្ហាញពីការយល់ដឹងស៊ីជម្រៅរបស់អតិថិជន និងការសម្គាល់អត្តសញ្ញាណនៃផលិតផលបានល្អ។ ក្នុងករណីនេះ គឺគេចង់សំដៅ ទៅលើការយល់ដឹងពីអ្វីដែលតំណាងអោយ ម៉ាកផលិតផលមួយនោះពីអតិថិជនផ្ទាល់។ បន្ថែមពីនោះ Interbrand បានបង្ហាញអោយដឹងថា មូលហេតុដែលនាំអោយម៉ាកសញ្ញា Apple ទទួលបានការស្គាល់ពីអ្នកប្រើប្រាស់បានច្រើនក៏ដោយសារតែ ការផ្សារភ្ជាប់រវាងផលិតផល ទៅនឹងបទពិសោធន៍ប្រើប្រាស់ ដែលមានភាពខុសប្លែកពីម៉ាកដទៃ។ យ៉ាងណាមិញ តាមរបាយការណ៍ទិន្នន័យសរុបទាំងអស់ គេបានឃើញថា តម្លៃនៃយីហោ Apple មានដល់ទៅ 234 កោដិលាន ហើយចំនួននេះ​ បានកើនឡើងស្មើនឹង 9 ភាគរយបើធៀបកាលពីឆ្នាំទៅ ដែលអនុញ្ញាតអោយវាក្លាយជា ម៉ាកយីហោដែលមានតម្លៃជាងគេលើលោក បានយ៉ាងងាយ។ 

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sam ថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ២០១៩
ប្រភព: 9to5mac Tag: ចំណេះដឹងទូទៅ