CAMBO REPORT

Popup Advertising5 seconds

ហ្គេម​បែប​ប្រណាំង Supercross 3 នឹង​ដាក់​អោយ​លេង​នៅ​លើ Google Stadia ក្នុង​ខែ​កុម្ភៈ​ឆ្នាំ​ក្រោយ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

នៅដើមសប្ដាហ៍នេះ Google បានធ្វើការប្រកាស ពីកាលបរិច្ឆេទ នៃថ្ងៃបើកដំណើរការសេវាកម្មស្ទ្រីម Google Stadia របស់ខ្លួនជាផ្លូវការ។ ខណៈពេលដែលនេះ យើងនៅសល់ពេលតែជាងមួយខែទៀតប៉ុណ្ណោះ ដែលយើងនឹងបានលេងហ្គេមលើសេវាកម្ម Google Stadia នេះ ជាក់ជាមិនខាន ហើយនឹងមានហ្គេមជាច្រើន កំពុងបន្តប្រកាសដាក់អោយលេង សម្រាប់សេវាកម្ម Stadia នេះ រួមទាំងហ្គេម Monster Energy Supercross 3 ផងដែរ។

 

 

ខណៈពេលដែល មានចំណុចខ្លះនៃ Google Stadia ថ្មីៗនេះ បានរកឃើញថា ហាក់ដូចជាមិនអាចប្រើជាមួយ Stadia Controller ដោយឥតខ្សែនៅលើស្មាតហ្វូន និងកុំព្យូទ័រយួរដៃបានទេ នៅពេលវាបានប្រកាសចេញ ហើយត្រូវបានគេមើលឃើញថា វាជារឿងគួរអោយខកចិត្តមួយផងដែរ។ មួយវិញទៀត Stadia កំពុងបន្តបង្ហាញពីផែនការ ក្រោយពេលបញ្ចេញជាផ្លូវការ ជាមួយនឹងហ្គេមជាច្រើន ថែមទៀតផង។ ដោយឡែក ក្នុងថ្ងៃនេះហ្គេម Monster Energy Supercross 3 ត្រូវបានប្រកាសបង្ហាញជាផ្លូវការ ដែលវានឹងត្រូវបានដាក់អោយលេងលើគ្រប់ឧបករណ៍ Console ដែលរួមមាន PS4, Xbox One, Steam, PC, Nintendo Switch និងមានទាំងនៅលើ Google Stadia ទៀតផង។ មិនត្រឹមតែប៉ុណ្ណោះ ហ្គេមនេះនៅតែបន្តតាមលំនាំការប្រណាំង ដោយផ្តល់អោយអ្នកលេងនូវអ្វីដែលល្អបំផុត ដូចជាការប្រកួត Championship ជាដើម និងវាកំពុងទទួលបានការ Sponsor យ៉ាងខ្លាំងពី Monster Energy ទៀតផង។

 

 

ជាចុងក្រោយ ហ្គេម Monster Energy Supercross 3 នឹងចូលរួមជាមួយហ្គេម GRID, The Crew 2  ហើយវាក៏ជាហ្គេមបែបប្រណាំងទី 4 ដែលនឹងត្រូវបានដាក់អោយលេងនៅលើ Google Stadia នេះផងដែរ។ ប្រសិនបើលោកអ្នក មិនមែនជាអ្នកនិយមលេងហ្គេមបែបប្រណាំងនេះទេ អ្នកប្រហែលជាចាប់អារម្មណ៍នឹងហ្គេមរបស់ Rockstar គឺហ្គេម Dead Redemption 2 ដែលវាគ្រោងនឹងមកដល់លើសេវាកម្ម Stadia នៅចុងឆ្នាំនេះហើយ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Kongkit ថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ២០១៩
ប្រភព: 9To5Google Tag: កម្មវិធី-ហ្គេម