CAMBO REPORT

Popup Advertising5 seconds

របាយការណ៍ថ្មីមួយនិយាយថា AirPods Pro នឹង​ចេញ​លក់​នៅ​ចុង​ខែ​ឆាប់ៗ​នេះ ជាមួយ​តម្លៃ 260$

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

មួយរយៈពេលចុងក្រោយនេះ យើងកត់សម្គាល់ឃើញថាមានព័ត៌មានជាច្រើនបានធ្វើការចុះផ្សាយអំពីលក្ខណៈសម្បត្តិ និងមុខងារពិសេសៗរបស់ AirPods ជំនាន់ថ្មីចុងក្រោយគេបង្អស់ដែលត្រៀមនឹងបង្ហាញខ្លួន នាពេលខាងមុខនេះ។ ជាក់ស្តែង កាលពីពេលថ្មីៗកន្លងទៅនេះ ក្រុមការងាររបស់យើង ក៏បានធ្វើការចុះផ្សាយអំពីព័ត៌មានមួយ ដែលនិយាយអំពីរូបរាងរបស់ AirPods ជំនាន់ថ្មី ដែលត្រូវបានគេរកឃើញ នៅក្នុងប្រព័ន្ធ ប្រតិបត្តិការ iOS 13.2 ជំនាន់សាកល្បងផងដែរ ហើយ AirPods ជំនាន់ថ្មីនេះ ត្រូវបានគេរំពឹងថានឹងមានឈ្មោះថា AirPods Pro។

 

 

ជុំវិញរឿងរ៉ាវ AirPods ជំនាន់ថ្មីនេះ យើងក៏ទើបទទួលបានព័ត៌មានថ្មីមួយដែលនិយាយទាក់ទងពីវាផងដែរ។ បើយោងទៅតាមគេហទំព័រ China Economic Daily បាននិយាយថា AirPods ជំនាន់ទី 3 របស់ Apple នឹងទទួលបានការរចនាថ្មី ព្រមទាំងអមមកជាមួយមុខងារទប់សម្លេងរំខាន (Noise-Canceling)។ ប្រភពបន្តថា ឈ្មោះរបស់ AirPods ជំនាន់ថ្មីនេះនឹងមានពាក្យថា Pro នៅខាងចុង មិនត្រឹមតែប៉ុណ្ណោះ Apple នឹងបញ្ចេញលក់វាជាផ្លូវការ នៅចុងខែតុលា ឆ្នាំ 2019 នេះតែម្តង ហើយវានឹងដាក់លក់ក្នុងតម្លៃ 260 ដុល្លារ។ ដូច្នេះមានន័យថា វាមានតម្លៃថ្លៃជាង AirPods 2 with Wireless Charge Case ដល់ទៅ 61 ដុល្លារឯណោះ។

 

 

គួររំលឹកផងថា នេះមិនមែនជាលើកទីមួយនោះទេដែលមានព័ត៌មាននិយាយថា AirPods ជំនាន់ថ្មីរបស់ក្រុមហ៊ុន Apple នឹងទទួលបានការកែប្រែរូបរាង ព្រមទាំងបំពាក់មកជាមួយមុខងារមុខងារទប់សម្លេង។ ជាក់ស្តែងកំពូលអ្នកល្បីៗជាច្រើនរូប មានដូចជាលោក Ming-Chi Kuo និង ភ្នាក់ងារសារព័ត៌មាន Bloomberg ក៏ធ្លាប់បាននិយាយថា Apple នឹងបញ្ចេញ AirPods ដែលមានរូបរាងខុសពីជំនាន់មុន ព្រមទាំងភ្ជាប់មកជាមួយមុខងារទប់សម្លេងរំខានថែមទៀតផង ។ ជាចុងក្រោយ ចំពោះគំនិតរបស់ខ្ញុំផ្ទាល់ ខ្ញុំគិតថា Apple អាចនឹងបញ្ចេញកាស AirPods ដែលមានមុខងារទប់សម្លេងរំខានពិតមែន ព្រោះថាកូដដែលគេទើបតែរកឃើញនៅក្នុងប្រព័ន្ធប្រតិបត្តិការ iOS 13.2 ជំនាន់សាកល្បង បានបង្ហាញឲ្យឃើញថា AirPods ជំនាន់ថ្មីនេះ បានភ្ជាប់មកជាមួយមុខងារមួយដែលមានឈ្មោះថា “Focus Mode” ហើយវាប្រហែលជាមុខងារទប់សម្លេងនេះតែម្តង។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Chiro ថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ២០១៩
ប្រភព: Mac Rumors Tag: ឧបករណ៍អេឡិចត្រូនិចផ្សេងៗ