CAMBO REPORT

Popup Advertising5 seconds

បច្ចេកវិទ្យា​ស្កេន​ឡាស៊ែរ​ពី​លើ​អាកាស ជួយ​អោយ​បុរាណ​វិទូ​អាច​កំណត់​ហេដ្ឋារចនាសម្ព័ន្ធ​ទីក្រុង​អាថ៌កំបាំង​នៅ​តំបន់​ភ្នំ​គូលែន

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ពេលរំលឹកទៅដល់ សម័យអង្គរ គេប្រាកដជាបានស្គាល់យ៉ាងច្បាស់ពីអាណាចក្រខ្មែរ ដែលកាលនោះមានផ្ទៃដីលាតសន្ធឹង លើទឹកដីនៃ ប្រទេសថៃ, វៀតណាម និងឡាវ ក៏ដូចជា ផ្នែកខ្លះនៃភាគខាងត្បូងនៃប្រទេសចិន និងមីយ៉ាន់ម៉ាផងដែរ។ ដោយសារតែប្រវតិ្តសាស្រ្ត ដ៏អស្ចារ្យនេះ បានធ្វើអោយអ្នកបូរាណវិទូ ជាច្រើនរូប មានបំណងចង់ធ្វើការស្រាវជ្រាវ អោយកាន់តែលំអិតពីអ្វីគ្រប់យ៉ាងដែលមាន នៅក្នុងទីក្រុងបុរាណនេះជាបន្តបន្ទាប់។ ក្នុងនោះ គម្រោងស្រាវជ្រាវមួយ ស្តីអំពីការស្វែងរកទីក្រុង ដែលបាត់បង់នៅក្នុង តំបន់អង្គរ ត្រូវបានធ្វើឡើងជាច្រើនឆ្នាំកន្លងទៅ បានទទួលការឆ្លើយតបហើយ កាលពីថ្ងៃអង្គារនេះ។  

 

 

ការស្រាវជ្រាវ ពីសំណាក់ បុរាណវិទូទៅលើការប្រើប្រាស់បច្ចេកវិទ្យាទំនើប ក្នុងការរុករកនូវទីក្រុង ដែលបានកប់បាត់នៅក្រោមដី នៅក្នុងតំបន់ព្រៃក្រាស់ លើភ្នំគូលែន ខេត្តសៀមរាប ដែលមានចម្ងាយប្រមាណជាង 48 គម ពីភាគខាងជើង តំបន់អង្គរ គេបានប្រើប្រាស់នូវ ឧបករណ៍ស្កេនភូមិសាស្រ្ត ពីលើអាកាស ដើម្បីស្ទាបស្ទង់ពី ហេដ្ឋារចនាសម្ព័ន ប្រព័ន្ធធារាសាស្រ្ត ក៏ដូចជាការរៀបចំនគរូបនីយកម្មនៃទីក្រុង “មហេន្ទ្របវ៌ត” ឬ ភ្នំដែលឧទ្ទិសដល់ព្រះ។ ទីក្រុងនេះមានអាយុកាល 1,200 ឆ្នាំមុន ដែលជាអាណាចក្រខ្មែរដំបូង នៅក្នុង សតវត្សរ៍ទី 9 ដល់ទី 15 ហើយនៅពេលនេះ វាត្រូវបានគ្រប់ដណ្តប់ដោយ ព្រៃ និងរុក្ខជាតិ ក៏ដូចជា គ្រាប់មីនដែលបន្សល់ទុកពីរបបខ្មែរក្រហម នាទសវត្សឆ្នាំ 1970។

 

 

តាមរយៈការប្រើប្រាស់បច្ចេកវិទ្យា ស្កេនឡាស៊ែរពីលើអាកាស ដែលមានសម្ថភាព អាចមើលឆ្លុះទៅផ្នែកក្រោមដីនៃតំបន់ខ្ពង់រាបនោះដើម្បីទទួលបាន រូបភាពដែលមានគុណភាពខ្ពស់ និងព័ត៌មានលម្អិតអំពីលក្ខណៈពិសេសដូចជា៖ បារាយ៍នានាដែលមិនទាន់សាងសង់រួច, ទំនប់ផ្ទុកទឹក, សំណង់ព័ទ្ធជុំវិញប្រាសាទ និង រាជវាំងផងដែរ។ ការស្រាវជ្រាវបាន ផ្តល់នូវលទ្ធភាពបន្ថែមសម្រាប់ សិក្សាបន្ថែមទៅលើ អាណាចក្រខ្មែរ និង សម័យអង្គរ។ បន្ថែមពីនោះ បើមើលទៅលើ ផែនទីដែលគេសិក្សានោះ បានបង្ហាញពីគម្រោង នគរូបនីយកម្ម នៃការគ្រប់គ្រងក្នុងសម័យនោះ មាន “ ប្រព័ន្ធធារាសាស្ត្រទំនើប” និងការច្នៃប្រឌិតផ្សេងៗទៀត។

 

 

អ្វីដែលពិសេសនោះ ទីក្រុងចំណាស់នេះ ត្រូវបានសាងសង់នៅលើហេដ្ឋារចនាសម្ព័នមួយ ដែលមានលក្ខណៈស្រដៀងគ្នាជាមួយនឹង ប្រព័ន្ធបណ្តាញទីក្រុងទំនើប ដែលតាមពិតទៅ ពួកគេមិនមានអ្វីដើម្បីរចនាប្លង់ទាំងនោះឡើងដោយងាយៗបាននោះឡើយ។ នោះបញ្ជាក់ថា ទីក្រុង “មហេន្ទ្របវ៌ត” គឺជាទីក្រុងចំណាស់ និងធំបំផុតមួយក្នុងរាជាណាចក្រខ្មែរ ដែលបង្កើតជាចម្ងល់ជាច្រើន ដល់មនុស្សបច្ចុប្បន្ន។ នេះគឺជារបកគំហើញថ្មី ពីការស្រាវជ្រាវក្នុងរយៈពេល 150 ឆ្នាំកន្លងទៅនៅក្នុងតំបន់អង្គរនេះ ដោយប្រើប្រាស់បច្ចេកវិទ្យាទំនើប។ 

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Sam ថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ២០១៩
ប្រភព: CNN Tag: Lifestyle