CAMBO REPORT

Popup Advertising5 seconds

PES Mobile 2020 នឹង​ដាក់​អោយ​លេង​ជា​ផ្លូវ​ការនៅ​ថ្ងៃ​ទី 24 ខែតុលានេះ​ហើយ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

នាពេលថ្មីៗនេះ KONAMI ទើបបានធ្វើការប្រកាសថា ហ្គេម eFootball PES 2020 របស់ខ្លួន នឹងមកដល់នៅលើស្មាតហ្វូន ដែលដំណើរការដោយទាំង Android និង iOS នៅថ្ងៃទី 24 ខែតុលាខាងមុខនេះ។ ជាក់ស្ដែង ការបន្ថែមវគ្គថ្មី នឹងមាននៅលើប្រព័ន្ធ iOS និង Android នៅសប្តាហ៍ក្រោយ ប៉ុន្តែ ការអាប់ដេតសំខាន់ៗ នឹងមាននៅទូទាំងពិភពលោកនៅថ្ងៃនេះ សម្រាប់ការដោក់អោយចូលលេង ជាលើកដំបូង ផងដែរ។

 

 

បើយោងទៅតាម ក្រុមអ្នកអភិវឌ្ឍន៍ហ្គេមនេះ ក្នុងប្រទេសជប៉ុន បានប្រាប់ថា ការបន្តភាពជាដៃគូរបស់ខ្លួន ជាមួយក្រុម FC Barcelona ដែលជាក្រុមដ៏ល្បីល្បាញ នៅពីក្រោយហ្គេម PES 2020 Mobile មួយនេះ ក៏បានធ្វើការប្រកាស ពីកិច្ចព្រមព្រៀងថ្មី រួមជាមួយក្លឹប គួរអោយចាប់អារម្មណ៍បំផុត នៅលើពិភពលោក មួយចំនួនទៀត រួមមាន ក្លិបយក្ស Manchester United, FC Bayern München និង Juventus ដែលនឹងធ្វើអោយហ្គេម PES 2020 កាន់តែមានលក្ខណៈពិសេសខ្លាំង ថែមទៀត ផងដែរ។ លើសពីនេះទៅទៀត សម្រាប់ប្រិយមិត្តណា ដែលអាចបានលេងមុន និងទទួលបានព្រឹត្តិការណ៍ ក៏ដូចជាវគ្គខ្លះ នៅក្នុងហ្គេម ដែលវានឹងបង្ហាញខ្លួន មុនពេលហ្គេមនេះ ប្រកាសដាក់អោយលេងជាផ្លូវការ។ ពិតណាស់ ខាងក្រោមនេះ ជាព្រឹត្តិការណ៍ហ្គេមដាក់អោយលេងមួយចំនួន ដែលបានកើតឡើងមុន និងក្រោយពេល វាចេញជាផ្លូវការ។

 

មុនពេលបើកអោយលេងជាផ្លូវការ៖

 

• ការប្រកួត European Clubs ជាមួយ COM នឹងដាក់អោយលេងនៅចន្លោះថ្ងៃទី 18 តុលា ទៅ ថ្ងៃទី 24 តុលា។

• ការប្រកួត European Clubs ជាមួយអ្នកលេងដទៃទៀត (USER) នឹងដាក់អោយលេងនៅថ្ងៃទី 21 ខែតុលា ក្នុងចន្លោះម៉ោង 12PM ទៅម៉ោង 4PM។

 

ពេលដាក់អោយលេងជាផ្លូវការនៅថ្ងៃទី 24 ខែតុលា៖

 

• អាប់ដេតបន្ថែមការប្រកួតវគ្គ Campaign

• ការប្រកួត Spanish League ជាមួយ COM

• ការប្រកួត Online Match ជាមួយ USER

• Spanish League Stars (Box Draw)

 

 

មិនត្រឹមតែប៉ុណ្ណោះ ទិន្នន័យ កាលពីរដូវកាលបាល់ទាត់ចុងក្រោយ នឹងត្រូវបានអនុវត្តរួមគ្នា ជាមួយការអាប់ដេតទៅ PES 2020 ដែលមានន័យថា វានឹងមានការផ្លាស់ប្តូរខ្លះ ចំពោះបញ្ជីឈ្មោះក្រុមបាល់ទាត់ នៅក្នុងហ្គេមមួយនេះ។ អញ្ចឹងហ្គេម PES 2020 Mobile នឹងដាក់អោយទាញយក ជាផ្លូវការ នៅថ្ងៃទី 24 ខែតុលានេះ ដែលមានទាំងសម្រាប់ស្មាតហ្វូន iOS និង Android។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Kongkit ថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ២០១៩
ប្រភព: Phone Arena Tag: កម្មវិធី-ហ្គេម