CAMBO REPORT

Popup Advertising5 seconds

OPPO​ មាន​គម្រោង​ក្នុង​ការ​បញ្ចេញ​ស្មាតហ្វូន​ Dual-Mode​ 5G​ នៅ​ចុង​ឆ្នាំ​នេះ​

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

នៅក្នុងពេលសព្វថ្ងៃនេះ 5G ហាក់ដូចជា នៅមិនទាន់មានភាពទូលំទូលាយ ប៉ុន្មាននោះទេ ព្រោះថា នៅក្នុងប្រទេសខ្លះ បានដាក់ឲ្យប្រើប្រាស់ជាផ្លូវការ រួចរាល់ហើយ រីឯប្រទេសខ្លះទៀត មិនទាន់មានសេវាអ៊ីនធើណេត ល្បឿនលឿននេះ ប្រើប្រាស់នោះទេ។ តែទោះជាយ៉ាងណាក៏ដោយ វានៅតែមានការរីកចម្រើន បន្តិចម្ដងៗ រហូតត្រូវបានគេសង្ឃឹមថា វាអាចនឹងមានការកើនឡើងជាច្រើនប្រទេស នៅក្នុងឆ្នាំក្រោយទៀតផង។ ហេតុនេះ ទើបក្រុមហ៊ុនផលិតស្មាតហ្វូនជាច្រើន បានចាប់ផ្ដើមបញ្ចេញ ម៉ូឌែល 5G មកជាបន្តបន្ទាប់ ហើយពេលនេះ OPPO ក៏មានគម្រោងដូច្នេះដែរ។

 

 

មិនខុសទេ នៅក្នុងពេលនេះ OPPO និង Qualcomm បានសហការ ក្នុងការបញ្ចេញស្មាតហ្វូន ដែលមានប្រើប្រាស់បច្ចេកវិទ្យា 5G នៅចុងឆ្នាំនេះ ប៉ុន្តែវាមិនមែនជា 5G ដូចដែលមាននៅលើ ស្មាតហ្វូនមួយចំនួន នាពេលបច្ចុប្បន្ននេះទេ និយាយឲ្យចំទៅ វាជាមុខងារ Dual-Mode 5G ដែលអាចមានលក្ខណៈពិសេស ខុសពី 5G ធម្មតាផងដែរ។ គួរបញ្ជាក់ដែរថា Dual-Mode 5G នេះ វាជាមុខងារ 5G មួយ ដែលគាំទ្រទាំង Standalone mode (SA) និង Non-standalone mode (NSA) ដោយ Standalone mode វាត្រូវបានប្រើប្រាស់ 5G ដាច់ដោយឡែកតែឯង ដើម្បីឲ្យមានការបញ្ចូន និងការផ្លាស់ប្តូរទិន្នន័យ ដោយមិនចាំបាច់ពឹងផ្អែកលើ បណ្តាញ LTE។ ខណៈពេលដែល Non-standalone mode វិញ វាចាំបាច់ត្រូវពឹងផ្អែក នៅលើបណ្តាញ LTE ដើម្បីធ្វើការបញ្ជារ មុខងារជាច្រើន ដែលទាក់ទងនឹងបណ្តាញ 5G ផងដែរ។ មិនត្រឹមតែប៉ុណ្ណោះ ស្មាតហ្វូនដែលប្រើប្រាស់ បច្ចេកវិទ្យាខាងលើនេះ គឺត្រូវបាន OPPO បង្ហាញថា វានឹងបង្ហាញខ្លួន នៅចុងឆ្នាំនេះ ហើយវាក៏ត្រូវបានគេគិតថា អាចនឹងភ្ជាប់មកជាមួយ បន្ទះឈីប Qualcomm 7250 ដោយនេះជាឈីប 5G ដំបូងសម្រាប់ស្មាតហ្វូនធុនកណ្តាល នៅលើទីផ្សារក្នុងពេលបច្ចុប្បន្ននេះ។

 

 

 

ដូច្នេះហើយ បើតាមការរៀបរាប់នេះ អាចនិយាយបានថា OPPO គ្រោងនឹងបង្ហាញស្មាតហ្វូន ដែលដំណើរការដោយ Dual-mode 5G នៅចុងឆ្នាំនេះ ហើយវាត្រូវបានក្រុមហ៊ុនខាងលើបញ្ជាក់ថា សម្រាប់ដាក់លក់ នៅក្នុងទីផ្សារសាកលថែមទៀតផង។ អញ្ចឹងហើយ ចំពោះការប្រើប្រាស់បច្ចេកវិទ្យា 5G ដូចខាងលើ វាពិតជាល្អ ព្រោះថាវាអាចគាំទ្រជាមួយ ទាំងបណ្តាញ LTE និង 5G កាន់តែពិសេសវាក៏អាច ជួយជុំរុញល្បឿនអ៊ីនធើណេតបន្ថែមទៀត សម្រាប់តំបន់ណា ដែលមិនទាន់មាន 5G ប្រើប្រាស់ដូច្នេះដែរ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Ratanak ថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ២០១៩
ប្រភព: Gizmochina Tag: ទូរស័ព្ទ