CAMBO REPORT

Popup Advertising5 seconds

Samsung នឹង​បញ្ចេញ​កំណែ​អាប់ដេត ដើម្បី​កែ​ប្រែ​ចន្លោះ​ប្រហោង​បច្ចេក​វិទ្យា​ស្កេន​ស្នាម​ម្រាម​ដៃ Ultrasonic នៅ​សប្តាហ៍​ក្រោយ​នេះ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ប្រិយមិត្តបានដឹងហើយថា កាលពីម្សិលមិញនេះក្រុមការងាររបស់យើងបានធ្វើការចុះផ្សាយអំពីព័ត៌មាន ដែលនិយាយអំពីសេនស័រស្កេនស្នាមម្រាមដៃ Ultrasonic នៅលើ Galaxy S10 របស់ស្រ្តីមា្នក់មានបញ្ហា ដោយអាចឲ្យអ្នកដទៃធ្វើការដោះសោរបាន។ បើយោងតាមស្រ្តីម្នាក់ ដែលជាម្ចាស់របស់ Galaxy S10 នៅក្នុងប្រទេសអង់គ្លេសបានឲ្យដឹងថាស្វាមីរបស់គាត់អាចធ្វើការដោះសោរស្មាតហ្វូនរបស់គាត់បាន បើទោះបីស្នាមម្រាមដៃរបស់ស្មាមីគាត់មិនត្រូវបានចុះឈ្មោះ នៅក្នុងបញ្ជីស្នាមម្រាមដៃ នៅក្នុងស្មាតហ្វូនរបស់គាត់ក៏ដោយ។

 

 

បន្ទាប់មកទៀត ក៏មានព័ត៌មានជាច្រើនបានរាយការណ៍មកថា ករណីខាងលើមិនមែនកើតមានឡើងតែនៅលើ Galaxy S10 របស់ស្រ្តីម្នាក់ដែលរស់នៅក្នុងប្រទេសអង់គ្លេសនោះទេ ជាក់ស្តែង Galaxy S10, S10 Plus និង S10 5G ក៏ដូចជា Galaxy Note 10 និង Note 10 Plus របស់អ្នកប្រើប្រាស់មួយចំនួនក៏ជួបនឹងបញ្ហាដូចខាងលើដែរ។ បើយោងទៅតាមការបញ្ជាក់របស់ក្រុមហ៊ុន Samsung បានបញ្ជាក់ថាចំពោះមូលហេតុនោះ ក៏ព្រោះតែសេនស័រស្កេនស្នាមម្រាមដៃ Ultrasonic មានការយល់ច្រឡំថាស្គ្រីនការពារដែលប្រើប្រាស់នៅលើស្មាតហ្វូនទាំងនោះ គឺជាស្នាមម្រាមដៃរបស់ម្ចាស់ពួកវា ដូច្នេះនៅពេលដែលមាននរណាម្នាក់យកម្រាមដៃទៅដាក់លើស្មាតហ្វូននោះ វាក៏ធ្វើការដោះសោរតែម្តង។ ជុំវិញបញ្ហាខាងលើ យើងក៏ទើបទទួលបានព័ត៌មានថ្មីមួយទៀត ដែលនិយាយទាក់ទងពីវាផងដែរ។ បើយោងទៅតាមការបញ្ជាក់របស់ក្រុមហ៊ុន Samsung កាលពីយប់មិញនេះ បាននិយាយថាពួកគេនឹងធ្វើការ បញ្ចេញកំណែអាប់ដេត ដើម្បីកែប្រែចន្លោះប្រហោងរបស់បច្ចេកវិទ្យាស្កេនម្រាមដៃ Ultrasonic នៅសប្តាហ៍ក្រោយនេះតែម្តង។

 

 

ជាចុងក្រោយ ក្រុមហ៊ុន Samsung ក៏បានស្នើរឲ្យអ្នកប្រើប្រាស់ Galaxy S10 Series និង Galaxy Note 10 Series ទាំងអស់ធ្វើការដោះស្គ្រីនការពារនៅលើស្មាតហ្វូនរបស់ពួកគេចេញមួយរយៈសិន ហើយធ្វើការលុបទិន្នន័យស្នាមម្រាមដៃ ដែលពួកគេបានចុះឈ្មោះនៅក្នុងស្មាតហ្វូនរបស់ពួកគេចេញឲ្យអស់ បន្ទាប់មកទៀតសូមធ្វើការចុះឈ្មោះសាជាថ្មីម្តងទៀត។ គួរបញ្ជាក់ផងថា បញ្ហានេះកើតមានឡើងតែនៅលើស្គ្រីនការពារធម្មតាដែលអត់ស្តង់ដារតែប៉ុណ្ណោះ។ ចំពោះអ្នកដែលកំពុងប្រើប្រាស់ស្គ្រីនការពារដែលបានភ្ជាប់មកជាមួយ Galaxy S10 Series និង Note 10 Series នៅក្នុងប្រអប់ស្រាប់ គួរតែមិនចោទជាបញ្ហានោះទេ។

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Chiro ថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ២០១៩
ប្រភព: The Verge Tag: ទូរស័ព្ទ