CAMBO REPORT

Popup Advertising5 seconds

Netflix និយាយ​ថា​គម្រោង​ប្រចាំខែ​តម្លៃ $2.8 ទទួល​បាន​ជោគជ័យ​ខ្លាំង​នៅ​ប្រទេស​ឥណ្ឌា

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

កាលពីខែសីហាកន្លងទៅនេះ Netflix បានធ្វើការប្រកាសចេញ គម្រោងទស្សនាថ្មីមួយ ដែលមានតម្លៃទាបបំផុតត្រឹមតែ 2.8 ដុល្លារ សម្រាប់ប្រជាជនឥណ្ឌា ហើយចាប់តាំងពីពេលនោះ រហូតមកដល់បច្ចុប្បន្ននេះ វាមានប្រជាប្រិយភាពខ្ពស់បំផុត បើទោះបីជា អាចមើលត្រឹមកម្រិត 420p យ៉ាងណាក៏ដោយ។ ហេតុដូច្នេះហើយ Netflix ក៏មានគោលដៅនាំយក គម្រោងតម្លៃទាបនេះ ទៅកាន់ទីផ្សារដទៃៗទៀត លើពិភពលោក ក្នុងពេលឆាប់ៗខាងមុខ នេះបើយោងទៅតាម ប្រធានផ្នែកផលិតផល លោក Gregory K Peters បាននិយាយប្រាប់ នៅឯព្រឹត្តិការណ៍វិភាគ ប្រាក់ចំណូលប្រចាំត្រីមាសទី 3 នៅថ្ងៃពុធមុននេះ។

 

 

ពិតមែនហើយ គម្រោងតម្លៃទាបនេះ ឬហៅថា Mobile Plan មិនអនុញ្ញាតឲ្យចាក់វីដេអូកម្រិត 1080p Full HD ឬ 720p HD នោះឡើយ ប៉ុន្ដែមនុស្សភាគច្រើន ហាក់បីដូចជា មិនសូវមានបញ្ហាលើវាទេ ដោយអាចសុខចិត្តទស្សនា នៅក្នុងគុណភាពកម្រិត 420p លើឧបករណ៍របស់ពួកគេ។ ចំពោះគម្រោងប្រចាំខែតម្លៃ 2.8 ដុល្លារនៅប្រទេសឥណ្ឌា គឺជាគម្រោងមួយក្នុងចំណោម គម្រោងចំនួនបួនផងដែរ ដោយរួមបញ្ចូលទាំងគម្រោង Standard និង Premium ហើយមានតម្លៃចន្លោះពី 7 ដុល្លារ ដល់ 12 ដុល្លារក្នុងមួយខែៗជាប្រចាំ។ លើសពីនេះលោក Gregory K Peters ក៏បាននិយាយទៀតថា គម្រោងថ្មីមួយនេះ គឺទទួលបានអ្នកប្រើវាច្រើន ជាងការរំពឹងទុកទៅទៀត ហើយបើនាំយកវាទៅកាន់ ប្រទេសដទៃទៀត ដែលមានស្ថានភាពដូចគ្នានេះ ប្រាកដជាភាពជោគជ័យដែរ តែម្ដង។ នាពេលបច្ចុប្បន្ននេះ ខ្សែភាពយន្ដរបស់ Netflix ផលិតដោយជនជាតិឥណ្ឌា ដែលមានភាពល្បីល្បាញជាងគេ គឺមានឈ្មោះថា “Sacred Games” ក៏នឹងទទួលបានរដូវកាលទី 2 នៅពេលខាងមុខនេះ។

 

 

ក្រៅពីនេះទៅទៀត Netflix បានបញ្ជាក់ប្រាប់ថា ចំនួននាក់ធ្វើការជាវ សេវាកម្មប្រចាំខែរបស់ខ្លួន នៅឯត្រីមាសទី 3 នេះ គឺមានសរុបរហូតដល់ទៅ 6.8 លាននាក់ឯណោះ ទូទាំងពិភពលោក ប៉ុន្ដែបើប្រៀបធៀបទៅនឹង ការរំពឹងទុកថាអាចបាន 7 លាននាក់ទៅវិញ។ សម្រាប់ពេលខាងមុខទៀត Netflix នឹងទទួលបានគូប្រជែងថ្មីៗទៀត ដែលរួមមានដូចជា Apple TV+ និង Disney+ សុទ្ធតែត្រៀមចេញនៅពេលស្របៗគ្នា និងអាចធ្វើឲ្យខ្លួនពិបាក ស្វែងរកអតិថិជនថ្មីៗបន្ថែមទៀត។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Leng ថ្ងៃទី ១៩ ខែ តុលា ឆ្នាំ ២០១៩
ប្រភព: Beebom Tag: Lifestyle