CAMBO REPORT

Popup Advertising5 seconds

Huawei Enjoy 10 បង្ហាញ​ខ្លួន​ជា​ផ្លូវ​ការ មាន​កាមេរ៉ា​ទម្លុះ​អេក្រង់, ប្រើ​ឈីប Kirin 710F និង​មាន​តម្លៃ​ចាប់​ពី 169 ដុល្លារ

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

ក្នុងខែសីហាកនុ្លងទៅ Huawei បានប្រកាសចេញនូវ Enjoy 10 Plus ជាផ្លូវការ ដោយវាមានបំពាក់កាមេរ៉ាមុខបែបហូតឡើង និងមានកាមេរ៉ាខាងក្រោយចំនួន 3 គ្រាប់ ជាមួយតម្លៃប្រមាណជា 211 ដុល្លារប៉ុណ្ណោះ។ ដោយឡែក នៅក្នុងថ្ងៃនេះវិញ Huawei ក៏បានធ្វើការបញ្ចេញ Enjoy 10 មួយម៉ូឌែលទៀត ដែលវាមានកាមេរ៉ាមុខបែបទម្លុះអេក្រង់ ខុសពីរៀមច្បងរបស់វា ផងដែរ។

 

 

ពិតប្រាកដណាស់ ស្មាតហ្វូន Enjoy 10 មានវិមាត្រ 159.1 x 76.13 x 8.13mm និងមានទម្ងន់ប្រហែល 176 ក្រាម។ លើសពីនេះទៅទៀត វាបានបំពាក់អេក្រង់ទំហំ 6.36 អ៊ីញ ក្នុងកម្រិតបង្ហាញរូបភាព HD+ 720 x 1560 ភិចសែល អមដោយប្រជ្រុយខ្មៅ នៅផ្នែកខាងឆ្វេងនៃអេក្រង់។ ក្រៅពីនេះ វាបានបំពាក់បន្ទះឈីប Kirin 710F មានរ៉េមទំហំ 4GB ឬ 6GB ជាមួយអង្គផ្ទុកទិន្នន័យទំហំ 64GB/128GB និងអាចបន្ថែម microSD card ពីខាងក្រៅបាន ទៀតផង។ ចំណែក ប្រព័ន្ធដំណើរការ វាបានដើរដោយ Android 9 Pie ស្រោបដោយស្បែក EMUI 9.1 ជាមួយបច្ចេកវិទ្យាជំនួយ GPU Turbo 3.0 ដែលអាចជួយដល់ការលេងហ្គេម បានកាន់តែរលូនថែមមួយកម្រិតទៀត។ ជាងនេះទៅទៀត Enjoy 10 បានបំពាក់ថាមពលថ្មទំហំ 4,000mAh និងវាមិនមានមុខងារសាកថ្មលឿន មកជាមួយទេ។

 

 

សម្រាប់ផ្នែកកាមេរ៉ា Huawei Enjoy 10 មានកាមេរ៉ាខាងក្រោយចំនួន 2 គ្រាប់ ដោយលេនដើមមានទំហំ 64MP Aperture f/1.8 បូកមួយគ្រាប់ទៀតទំហំ 2MP Aperture f/2.4 ជាប្រភេទ Depth Sensor ហើយអាចទ្រទ្រង់ការថតវីដេអូបែបយឺតៗបាន 480fps និងវាមានកាមេរ៉ាមុខទំហំ 8MP Aperture f/2.0។ ចំពោះតម្លៃវិញ មានចាប់ពីប្រមាណជា 169 ដុល្លារឡើង ទៅតាមជម្រើសនៃរ៉េម និងទំហំផ្ទុករបស់វា ហើយវាមានពណ៌ Magic Night Black, Aurora Blue, Breathing Crystal និងពណ៌ Acacia Red ដែលស្មាតហ្វូនមួយនេះ នឹងត្រូវបានដាក់អោយធ្វើការកុម៉្មង់ទិញចាប់ពីថ្ងៃនេះតទៅ។


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Kongkit ថ្ងៃទី ១៨ ខែ តុលា ឆ្នាំ ២០១៩
ប្រភព: Gizmo China Tag: ទូរស័ព្ទ