CAMBO REPORT

Popup Advertising5 seconds

ក្រុមហ៊ុន OPPO ប្រចាំ​នៅ​ប្រទេស​កម្ពុជា បើក​ព្រឹត្តិការណ៍​សម្ភោធ​ស្មាត​ហ្វូន Reno 2 Series ជំនាន់​ក្រោយ​របស់​ខ្លួន ជា​ផ្លូវ​ការ កាល​ពី​យប់​មិញ!

តាមដានព័ត៌មានផ្សេងៗពី CAMBO REPORT

 

យប់មិញនេះ OPPO ធ្វើការរៀបចំកម្មវិធី និង បង្ហាញមុខមាត់ថ្មីនៃស្មាតហ្វូនជំនាន់ក្រោយ របស់ពួកគេនោះគឺ OPPO Reno2 និង Reno2 F ។ ក្រោយពេលដែលទទួលបានចំណាត់ថ្នាក់ជួរមុខ ថាជា Brand ទូរស័ព្ទដែលមានការលក់ចេញច្រើននៅកម្ពុជា និង ប្រទេស 3 ផ្សេងទៀតនៅតំបន់អាស៊ីអាគ្នេយ៍ហើយ OPPO មិនធ្វើឲ្យក្រសែភ្នែកអ្នកគាំទ្រខកបំណងឡើង ជាមួយនឹងព្រឹត្តិការណ៍សម្ភោធស្មាតហ្វូនត្រកូល Reno ជំនាន់ក្រោយរបស់ខ្លួន។

 

 

ស្ថិតក្នុងបរិយាកាសនៃកម្មវិធីសម្ពោធទូរស័ព្ទដៃ OPPO Reno2 និង Reno2 F នេះដែរ គឺមានអ្នកចូលរួមយ៉ាងប្រមាណជាង 1 ពាន់នាក់ ហើយអ្វីដែលកាន់តែពិសេសទៅទៀតនោះ គឺក្រុមហ៊ុន OPPO បានប្រកាសតម្លៃផ្លូវការចំពោះ Reno2F មានតម្លៃត្រឹម 369 ដុល្លារ ប៉ុណ្ណោះ។

 

 

វាស្មាតហ្វូនកូនកាត់ រវាងទូរស័ព្ទ F11 Pro និងត្រកូល Reno ដូច្នេះអ្នកដែលធ្លាប់ប្រើប្រាស់ទូរស័ព្ទ F11 Pro (128GB) និង ប្រើទូរស័ព្ទ Reno ពិតជាដឹងច្បាស់ណាស់អំពីសមត្ថភាពរបស់វា។ ដោយសារទូរស័ព្ទ OPPO Reno2F កូនកាត់រូបនេះមាន 2 ពណ៌ដ៏គួរឲ្យស្រលាញ់ គឺពណ៌ Sky White, Lake Green មាន កាមេរ៉ាក្រោយ4 គ្រាប់! Camera គោលទំហំ 48MP, Cameraទីពីរទំហំ 8MP (ថតបែបទូលាយពង្រីកមុំថត 119 ដឺក្រេ) Camera ទីបីទំហំ 2MP (ថតរូបបែប Portrait សខ្មៅ) និង Camera ទីបួន ទំហំ 2MP ដូចគ្នា (សម្រាប់ថតរូបភាព Portrait បែបភាពយន្ត ដោយមិនចាំបាច់ខ្វល់ខ្វាយរឿង Edit រូបឡើយ) ហើយ មានកាមេរ៉ាមុខបង្កប់ខ្លួនទំហំ 16 MP ដូចគ្នាបេះបិតទៅនឹង F11 Pro ដែលអាចលិបចេញចូលបានយ៉ាងលឿន វាអាចធ្វើឲ្យលោកអ្នកកាន់តែ រីករាយជាមួយថាមពលថ្មទំហំ 4000mAh បំពាក់បច្ចេកវិទ្យា Flash Charge VOOC 3.0 មាន RAM 8GB និង ROM 128GB បំពាក់ប្រព័ន្ធសំលេង Dolby Atmos ផងដែរ។

ក្រលេកមកមើល Reno2 ឯណេះវិញ រាងក៏អេម សមត្ថភាពក៏ខ្លាំងគ្រាន់បើ វាមានតម្លៃ 599 ដុល្លារ មានមេរ៉ាមុខបង្កប់ខ្លួនបែបបញ្ឆិតទំហំ 16MP កាមរ៉ាក្រោយ 4 គ្រាប់ទំហំ 48MP, 13MP និងពីរគ្រាប់ទៀតមានទំហំ 2MP ដូចគ្នា  ថតរូបបាន 4ស្ទីលខុសៗគ្នាដែលមាន RAM 8GB និង ROM 256GB ថាមពលថ្ម 4000mAh មានបច្ចេកវិទ្យាសាកថ្មលឿន VOOC 3.0៕!

 

 

សម្រាប់អ្នកដែលមានចំណាប់អារម្មណ៍ អាចធ្វើការទាក់ទងទៅកាន់ហាងទូរសព្ទ ដែលនៅជិតលោកអ្នកបំផុត បានដើម្បីធ្វើការកុម៉្មង់ទុកបាន ចាប់ពីថ្ងៃនេះតទៅ ដោយអ្នកនឹងទទួលបានកាដូបន្ថែមមួយចំនួនផងដែរ។ 

 

 


***សូមចុចទីនេះ ដើម្បី Subscribe YouTube Channel របស់ ខេមបូរីផត ដើម្បីទទួលបាន វីដេអូថ្មីៗ!!!


ដោយ: Rith ថ្ងៃទី ១៨ ខែ តុលា ឆ្នាំ ២០១៩
ប្រភព: OPPO Cambodia Tag: ទូរស័ព្ទ